ថ្ងៃថ្មីចូលមកដល់គូរស្នេហ៍ថ្មីថ្មោងដែលចំណាយពេលសំណេះសំណាលគ្នានោះទៅហើយក៏មិនទាន់មានអ្នកណាមួយភ្ញាក់នោះដែរពេលនេះម៉ោង12ថ្ងៃត្រង់ទៅហើយបែជានៅគេងអោបគ្នាយ៉ាងស្អិតរមួតទៅវិញត្រូវហើយកាលពីយប់មិញក្រោយត្រឡប់មកដល់វិញពួកគេក៏សំណេះសំណាលគ្នាបន្តិច បម្រុងថានិងចែកផ្លូវគ្នាទៅគេងរៀងខ្លួនហើយប៉ុន្តែត្រូវជយងហ្គូយកចាប់ក្លេទៅមកគេងជាមួយហើយដោយយកលេសដើម្បីបង្កើនភាពស្និទ្ធស្នាល
*តុក តុក*
សម្លេងគោះទ្វាបន្លឺឡើងធ្វើអោយអ្នកដែលកំពុងគេងយ៉ាងស្កប់ស្កល់នោះព្យាយាមបើកភ្នែកទាំងមិនចង់"ហ្អឹម..."សម្លេងក្រហឹមចេញពីបំពង់ក.របស់រាងក្រាស់សញ្ជឹងមើលទៅទ្វាជាប្រភពសម្លេងនោះទើបងើបទៅបើកទ្វារទាំងមិនទាន់អស់ងងុយ
"លោកប៉ា?ហេតុអ្វីក៏នៅបន្ទប់បងប្រុស?"ជុងវ៉ុនដែលបំណងមករកថេយ៉ុងមុននេះពេលឃើញជុងហ្គុកជាអ្នកបើកទ្វារទើបរហ័សសួរមិនទុកស្អែក
"ប៉ាមកគេងបន្ទប់ប្រពន្ធប៉ាមិនបានមែនទេ?"ជុងហ្គុកអោនលើកពរជុងវ៉ុនដើរចូលទៅខាងក្នុងសំដៅទៅរកថេយ៉ុងដែលកំពុងគេងនៅឡើយ
"នេះលោកប៉ានិងបងប្រុសលួចទៅរៀបការមិនប្រាប់កូនមែនទេ?"
"ទេៗ!ប៉ាមិនបានលួចនោះទេ តែនេះមករកបងប្រុសធ្វើអី"
"កូនមិនឃើញបងប្រុសទៅទទួលកូនពីរៀនដូចរាល់ដងទើបកូនមកសួរ ហើយមានរឿងម្សិលមិញទៀត ហេតុអ្វីក៏បាត់ទាំងលោកប៉ានិងបងប្រុសគ្មានអ្នកណានៅលេងជាមួយកូនទាល់តែសោះ "
"ហីយ៉ា! ប៉ាមានទៅណា ប៉ាគ្រាន់តែចង់ពិសោធន៍កូនមើលតែប៉ុណ្ណោះ ថាកូនប៉ាធំឬនៅអាចនៅផ្ទះបានដោយគ្មានប៉ានិងបងប្រុសបានឬអត់? "
"កូននៅបាន អញ្ចឹងបានន័យថាកូនធំហើយមែនទេលោកប៉ា?"
"ពិតមែនហើយ"
"អញ្ចឹងកូនសុំប៉ាយកប្រពន្ធហើយណា កូនចង់បានប្រពន្ធយកមកគេងអោបណាស់ កូនមើលរឿងឃើញគេថាទាល់តែជាប្តីប្រពន្ធទើបអាចគេងអោបគ្នាបាន លោកប៉ារកប្រពន្ធអោយកូនមក"
"យីកូនប៉ា អ្នកណាបង្រៀនកូនបែបនេះ ចង់បានប្រពន្ធហ្នឹងមានលុយចិញ្ចឹមប្រពន្ធហើយឬនៅ?"
YOU ARE READING
You're M I N E
Romance"គេជាម្ចាស់កម្មសិទ្ធិដែលមានសិទ្ធិអំណាចគ្រប់យ៉ាងមកលើខ្ញុំ មិនលើកលែងសូម្បីតែជីវិត" ជុងហ្គុក(Top)Xថេយ៉ុង (Btt)