Episode 16

1K 67 5
                                    

អស់រយៈពេលជាច្រើនខែកន្លងផុតទៅឪពុកកូនត្រកូលចនពុំដែលមានវេលាគ្រប់គ្រាន់ដើម្បីនិយាយលេងដើរលេងជាមួយគ្នានោះឡើយ ព្រោះតែជំនួញរបស់ជុងហ្គុកមានច្រើនហើយជុងវ៉ុនក៏ត្រូវរៀនសូត្ររហូតក្រៅពីរៀនគេក៏បានត្រឹមតែនៅលេងជាមួយថេយ៉ុងតែប៉ុណ្ណោះ ដោយសារតែជុងហ្គុកកម្រនឹងត្រឡប់មកវិញណាស់ទៅជាមកក៏យប់ជ្រៅណាស់ទៅហើយក៏បានត្រឹមចូលទៅមើលកូនដោយមិនហ៊ានរំខានទើបធ្វើអោយជុងវ៉ុនចាប់ផ្តើមសោកសៅលួចអន់ចិត្តជាមួយលោកប៉ាគេទោះបីជាមានថេយ៉ុងជាគ្នាក៏គេគ្មានភាពកក់ក្តៅដូចដែលបានលេងសើចជាមួយជុងហ្គុកដែរ

ខណៈពេលនេះជុងវ៉ុនអង្គុយធ្វើកិច្ចការផ្ទះរបស់គេដោយមានថេយ៉ុងនៅអង្គុយមើលតាមទម្លាប់តែគេមិនបានមានក្តីសុខដូចពេលដំបូងៗឡើយព្រោះគេនឹកលោកប៉ារបស់គេទោះជាមិនសូវបាននិយាយគ្នាច្រើនបានត្រឹមជួបមុខគ្នារាល់ថ្ងៃក៏គេអស់ចិត្តដែរ ដោយឃើញមុខស្អុយៗរបស់ជុងវ៉ុនទើបថេយ៉ុងចាប់ផ្តើមនាំនិយាយលេងសើចតាមដែលអាចធ្វើទៅបាន

"អ្នកប្រុសតូចពួកយើងទៅផ្សារទំនើបទៅទិញសម្លៀកបំពាក់និងរបស់របរលេងបន្ថែមល្អទេ"ថេយ៉ុងដាក់សំណើរទៅក្មេងតូចដែលកំពុងពាក់មុខជូរដូចផ្លែត្រឡឹងទឹងដើម្បីទាមទារសេចក្តីចាប់អារម្មណ៍និងអារម្មណ៍ល្អមកវិញ ព្រោះគេទទួលបញ្ជាពីលោកម្ចាស់អោយនាំជុងវ៉ុនទៅទិញរបស់របរប្រើប្រាស់ដើម្បីបាននាំគេចេញក្រៅខ្លះកុំអោយគេស្មុគនិងរឿងរៀនពេក

"លោកប៉ាទៅជាមួយពួកយើងទេ?"នេះហើយជាចម្លើយឬជាសំណួរបកតបមកវិញនៅពេលដែលថេយ៉ុងព្យាយាមលើកឡើងពីរឿងអ្វីមួយមកនិយាយ

"គឺ...លោកប៉ារវល់រកលុយដើម្បីអោយអ្នកប្រុសទុកទិញSpiderManមកច្រើនៗនោះអី"ដោយដឹងថាមួយរយៈនេះគេចូលចិត្តSpiderManទើបនាយតូចខំរកលេសដើម្បីមកដោះស្រាយកុំអោយក្មេងតូចគិតច្រើន ព្រោះវ័យរបស់គេជាវ័យដែលគួរតែលេងសើចច្រើនមិនបាច់គិតពីបញ្ហាអ្វីទាំងអស់ប៉ុន្តែក្មេងម្នាក់នេះបែជាចាប់ផ្តើមបាក់ទឹកចិត្តដោយការខ្វះភាពកក់ក្តៅពីសំណាក់គ្រួសារទៅវិញ

"បើលោកប៉ាខំរកលុយដើម្បីអោយខ្ញុំទិញវានោះ ខ្ញុំលេងចង់បានវាហើយខ្ញុំចង់បានលោកប៉ានៅជិតច្រើនជាងរបស់អស់នេះ"

You're M I N EWhere stories live. Discover now