Episode 18

1K 69 1
                                    

កំឡុងពេលដែលជុងហ្គុកឃុំខ្លួនគេ ថេយ៉ុងបានអង្គុយក្នុងបន្ទប់សម្លឹងមើលភាពខ្មៅងងឹតនៅចំពោះមុខនេះជាលើកទី2ហើយដែលគេត្រូវនាយឃុំខ្លួនទាំងដែលខ្លួនមកនៅទីនេះមិនទាន់បានប៉ុន្មានផង គេក៏កំពុងតែគិតថាហេតុអ្វីបាននាយឃុំគេដូចគ្នាគេធ្វើអ្វីខុសឬ?ខុសដែលគេនាំជុងវ៉ុនចេញក្រៅ?មិនមែនទេនេះជាបញ្ជារបស់នាយដែលប្រាប់ខ្លួនអោយនាំជុងវ៉ុនចេញក្រៅដោយខ្លួនឯង!តែគេមកខឹងរឿងសម្លៀកបំពាក់តើគេខុសអីទៅខោអាវក៏សមរម្យវាគ្មានលើសលប់អ្វីនោះទេ កាន់តែគិតកាន់តែមិនយល់ហេតុអ្វីក៏នាយរករឿងគេទៅវិញ

"ថេយ៉ុងលោកម្ចាស់អោយលែងខ្លួនហើយ"ហ្វីឡេចក៏ចាក់សោរបន្ទប់ដើរចូលមកផ្តល់ដំណឹងប្រាប់គេតាមបញ្ជា

"បងហ្វីឡេចខ្ញុំសួរមួយបានទេ ហេតុអ្វីក៏លោកម្ចាស់ខឹងខ្ញុំព្រោះតែសម្លៀកបំពាក់ខ្ញុំបែបនេះ?"ដោយមិនអស់ចិត្តគេក៏ហារមាត់សួរអោយអស់ចម្ងល់ឬមួយលោកម្ចាស់គេទំនេរអត់ការងារធ្វើបានមករករឿងអត់ទំនងបែបនេះ

"អាល្អិតឯងមិនដឹងទេឬថាគ្រប់គ្នាដែលនៅក្រោមបញ្ជារបស់លោកម្ចាស់ហាមស្លៀកពាក់ខោអាវដែលមានពណ៌ឆើតឆាយទាំងអស់នេះ"

"ខ្ញុំក៏ឆ្ងល់ដែរតែក៏មិនបានសួរអ្នកណាផ្សេងឥឡូវបងជួយប្រាប់ខ្ញុំផងបានទេ?"

"គឺលោកម្ចាស់ធ្វើដើម្បីកាន់ទុក្ខអោយបងស្រីដែលស្លាប់ទៅដោយគិតថាគ្រប់គ្នានៅស្រឡាញ់យកចិត្តទុកដាក់ជាមួយគាត់និងមានគាត់នៅក្នុងចិត្តជានិច្ចទោះជាគាត់គ្មានរូបរាងនៅលើលោកនេះទៀតក៏ដោយ លោកម្ចាស់ស្រឡាញ់បងស្រីគាត់ណាស់ព្រោះតាំងពីតូចមកពួកគាត់នៅតែពីរនាក់បងប្អូនប៉ុណ្ណោះ មានតែបងស្រីទេដែលយកចិត្តទុកដាក់និងគាត់ប្រៀបបានជាឪពុកម្តាយរបស់គាត់អញ្ចឹង"

"អ៎!!បែបនេះទើបគាត់ខឹងខ្ញុំថ្នាក់នេះ ខ្ញុំយល់ដែលគាត់ស្រឡាញ់អ្នកនាងប៉ុន្តែគាត់បានលាចាកលោកទៅហើយហេតុអ្វីក៏ធ្វើអោយគ្រប់គ្នារស់នៅក្នុងភាពទុក្ខសោកតទៅធ្វើអ្វីទៀត ជួនកាលអ្នកនាងក៏មិនបានចង់អោយលោកម្ចាស់ធ្វើបែបនេះដែរអ្នកនាងអាចនឹងចង់អោយគ្រប់គ្នាសប្បាយចិត្តរស់នៅតាមអ្វីដែលខ្លួនឯងចង់ ធ្វើអ្វីដែលគួរធ្វើ នេះក៏អាចជាក្តីសុខរបស់អ្នកនាងក៏ថាបាននិងអាចអោយគាត់ទៅដោយស្ងប់ដូចគ្នា"

You're M I N EWhere stories live. Discover now