Episode 10

1.9K 149 0
                                    

"ខំប្រឹងរៀនណាកូន"ជុងហ្គុកបន្ទន់ជង្គង់ចុះនិយាយស្តីទៅកាន់ក្មេងតូចដែលគិតតែពីញញឹមមិនបិទមាត់សោះតាំងពីព្រឹកមកនេះ

"បាទលោកប៉ា កូនចូលសាលាសិនហើយណាកុំភ្លេចមកទទួលកូនផងណា"

"ប៉ាដឹងហើយឆាប់ចូលទៅប្រយ័ត្នចូលមិនទាន់គេអ្នកគ្រូដាក់ពិន័យ"

"Byebyeលោកប៉ា byebyeបងប្រុស"ក្រោយបានចម្លើយពីមាត់លោកប៉ារួចទើបអាល្អិតនោះប្រញាប់រត់ចូលទៅខាងក្នុងដោយមានអ្នកគ្រូរបស់គេចាំទទួលទៅថ្នាក់នោះ ជុងហ្គុកឈរញញឹមសម្លឹងមើលកាយវិការគេពិតជាសប្បាយចិត្តខ្លាំងណាស់ គ្រាន់តែនាយនៅកំដរនិយាយគ្នាលេងជាមួយសោះគេសើចសប្បាយច្រើនណាស់

"នៅឈរដល់កាលទៀត ឆាប់ទៅការងារយើងគរដូចភ្នំឯនោះព្រោះតែឯងហ្នឹងហើយ"ជុងហ្គុកក៏ងាកមកស្តីដោយថេយ៉ុងដែលឈរញញឹមសប្បាយចិត្តសម្លឹងមើលដំណើរកូនរបស់នាយមុននេះ ឆ្ងល់មែនទេថាហេតុអ្វីបានជានាយយកថេយ៉ុងមកតាមទាំងដែលថេយ៉ុងប្រកែកយ៉ងណាក៏មិនកើត ព្រោះនាយចង់នាំគេទៅមើលអ្វីថ្មីអ្វីដែលប្លែកដោយកុហកគេថាអោយមកតាមមើលជុងវ៉ុនព្រោះគេស្និទ្ធជាមួយជុងវ៉ុនជាងនាយ

"អា៎ ហេតុអ្វីក៏មកពីខ្ញុំគ្រាន់តែចង់អោយមានពេលវេលាជាមួយកូនខ្លះមិនបានហើយខ្ញុំក៏មិនចង់មកតាមដូចគ្នាតែលោកខ្លួនឯងជាអ្នកអូសខ្ញុំមកហើយបើការងារលោកច្រើនហេតុអ្វីក៏យកខ្ញុំមកនាំទើសដៃទើសជើងធ្វើអី?"ថេយ៉ុងក៏ប្រកែកតវ៉ាវិញព្រោះនាយខ្លួនឯងអ្នកបង្ខំគេមកហើយឥឡូវបែជាមកស្តីអោយគេទៅវិញ

"យើងមិនមាត់ឯងហ៊ានវាយស្មើជាមួយយើងផងឬ?គីមថេយ៉ុង"គ្រាន់តែក្រសែភ្នែកមុតស្រួលសម្លឹងទៅមើលអ្នកដែលអង់អាចក្លាហានហ៊ានតតាំងជាមួយមុននេះបានប្រែក្លាយទៅជាកូនឆ្មាត្រឹមមួយពព្រិចភ្នែកវិញ

"ខ្ញុំសុំទោសលោកម្ចាស់ ភ្លេចខ្លួនទើបទប់មិនទាន់"ថេយ៉ុងអោនមុនចុះគេចពីនាយ ឯនាយក៏មិនខ្វល់ខ្វាយច្រើនក៏សម្តៅទៅឡានរបស់នាយវិញព្រោះនាយគ្មានពេលវេលាណាទំនេរមកឈរឈ្លោះជាមួយក្មេងឥតប្រយោជន៍ដូចគេទេ

[S K I P]

"លោកនាំខ្ញុំមកទីនេះធ្វើអ្វី?ខ្ញុំមិនចង់មកទីនេះទេ!លោកជួយជូនខ្ញុំត្រឡប់ទៅវិញផងបានទេ"ថេយ៉ុងញ័រខ្លួនតតាត់ពេលដែលដឹងថានាយនាំគេត្រឡប់មកកន្លែងដែលគេជួយគ្នាដំបូង ជាកន្លែងដែលគេទិញខ្លួនមក ឬមួយនាយចង់លក់គេបន្តវិញទៀត?

You're M I N EWhere stories live. Discover now