Episode 14

2.4K 207 12
                                    

រយៈមួយសប្តាហ៍ដែលរាងតូចTaehyungត្រូវឃុំខ្លួនក្នុងបន្ទប់ដោយមិនបានចេញទៅណាទាំងអស់គ្មានទាំងអ្នកណាហ៊ានចូលដូចគ្នាព្រោះ Jungkookបានហាមឃាត់មិនអោយចូលសូម្បីតែJungwonដូចគ្នតែនាយមិនបានប្រាប់ការពិតឡើយដោយកុហកគេថារាងតូចបានទៅដើរលេងខាងក្រៅរយះពេលយូរមិនអោយគេដឹងឡើយថារាងតូចត្រូវឃុំខ្លួននៅក្នុងបន្ទប់នោះទេ ព្រោះតែទង្វើគ្មានមូលហេតុរបស់នាយមិនដឹងថាឆ្លើយប្រាប់កូនបែបម៉េចរឿងដែលនាយឃុំគេ ព្រោះត្រឹមរឿងតិចតួចនាយក៏មិនគួរធ្វើបែបនេះដែរ តែមិនដឹងជាគួរធ្វើយ៉ាងម៉េចព្រោះនាយមិនទាន់នឹងប្រឈមមុខជាមូយបញ្ហាលើកមុននៅឡើយផង

"លោកប៉ាពេលណាបងប្រុសត្រឡប់មកវិញ?អូននឹកគាត់ណាស់"ជុងវ៉ុននិយាយជាមួយនឹងនាយអំឡុងពរលអង្គុយស្រស់ស្រូបអាហារពេលព្រឹកជុំគ្នា

"ជុងវ៉ុនម៉ោងញុាំបាយមិនត្រូវនិយាយច្រើនទេ"ជុងហ្គុកសម្លឹងមើលទៅក្មេងតូចទាំងមុខស្មើរធ្វើអោយគេភ័យខ្លាចមិនហ៊ានសម្លឹងមុខនាយបន្តទៀតហើយក៏អោនមុនចុះបន្តការញុាំរបស់គេទៀត នាយនិយាយសម្តីគម្រោះគម្រើយដាក់គេក៏ព្រោះតែនាយស្មុគស្មាញពេលខួរក្បាលមិនដឹងថានិយាយមកយ៉ាងម៉េចបើគ្រប់យ៉ាងបុកចូលមកក្នុងពេលតែមួយរកតែនាយដោះស្រាយមិនអោយចប់ រឿងថេយ៉ុងជារឿងមួយឡែកប៉ុន្តែអ្វីដែលនាយកាន់តែស្មុគនោះគឺបញ្ហាការងាររបស់នាយ

"កូនញុាំឆ្អែតហើយ ជម្រាបលាលោកប៉ាកូនទៅសាលាសិនហើយ"ក្រោយគេចមុខនាយបានមួយសន្ទុះជុងវ៉ុនក៏ទម្លាក់ខ្លួនចុះអោនលានាយហើយក៏សំដៅទៅខាងក្រៅដោយមានអ្នកចាំទទួលគេជាស្រេចនោះ ដឹងស្រាប់ហើយជាតិជាក្មេងមិនសូវដឹងអីដឹងត្រឹមតែទទួលបានភាពកក់ក្តៅពាក្យសម្តីពិរោះប្រសើរជាមួយ តែនៅពេលដែលនាយបង្ហាញអាការៈបែបនេះមកលើគេក៏ធ្វើអោយគេមានការអាក់អន់ចិត្តទើបដើរចេញទាំងមុខមិនយល់បែបនេះ

"ហ្អឹម...កូននេះ!អ៊ំចាំយកអាហារអោយគេផង"ជុងហ្គុកក្រវីក្បាលហួសចិត្តនឹងការង៉ក់ងររបស់គេទើបសម្រេចចិត្តចាកចេញទៅដែរ តែក៏មិនភ្លេចផ្តាំអោយគេយកអាហារសម្រាប់រាងតូចដូចគ្នារាល់ថ្ងៃនេះគ្មានអ្នកណាអាចជួបថេយ៉ុងបានទេមានតែអ៊ំស៊ូប៉ុណ្ណោះដែលអាចជួបព្រោះគាត់ជាអ្នកយកម្ហូបអាហារទៅហើយនឹងចាត់ចែងគ្រប់យ៉ាងអោយគេ

You're M I N EWhere stories live. Discover now