ភាគ១:ការវិលត្រឡប់របស់អ្នកប្រុសផាក
ងុឺត
សម្លេងឡានកកិតក៏បានបន្លឺឡើងនេះបញ្ជាក់ថាកំពុងតែមានមនុស្សឈប់ចតនៅនឹងកន្លែងមួយដែលជាវិមានដ៏ស្កឹមស្កៃ អ្នកបម្រើឆ្វេងស្ដាំ បូករួមទាំងទេសភាពសួនច្បារផងនេាះកាន់តែមេីលគឺកាន់តែចង់រស់នៅ។
"ម៉ែដាះ ខ្ញុំមកហើយ"សម្លេងមនុស្សប្រុសម្នាក់វ័យប្រហាក់ប្រហែល២០ក្រាស់បាននិយាយស្រែកឡេីងបន្ទាប់ពីបានបេាះជេីងមាំចេញពីរថយន្ត។
"អាកម្លេាះមកវិញហើយ ម៉េាះអ៊ំនឹកឯងណាស់ ឯងទៅនៅកាណាដា៥ឆ្នាំនេាះយ៉ាងម៉េចដែរ"ស្ត្រីវ័យចំណាស់ម្នាក់ដែលមាននាមជាម៉ែដេាះក៏ស្រវ៉ាចេញមកក្រៅដេីម្បីមកអេាបអ្នកនឹងមុខបន្ទាប់ពីឮសម្លេងឡានមកដល់។
"បាទសុខសប្បាយធម្មតាទេ ម៉ែដេាះអេាបខ្ញុំម្លឹងៗស្លាប់ខ្ញុំហេីយ"អ្នកកម្លោះនិយាយឡើងទាំងញញឹមចេញថ្ពាល់ខួច
"អឺៗ មិនឲ្យអ៊ំអេាបចង់មានន័យថាមិននឹកអ៊ំទេត្រូវទេ?"ម៉ែដេាះក៏ញ៉េាះអ្នកកម្លោះលេង
"អត់ទេៗ មិនមែនបែបហ្នឹងទេ ខ្ញុំមិនមែនក្មេងទៀតទេណាម៉ែដេាះ"អ្នកកម្លោះប្រកែក
"អា៎ៗៗ អ៊ំដឹងហើយ ម៉េាះអញ្ចឹងឆាប់ចូលក្នុងមកបានប្តូរខេាអាវអាវនឹងញុំាបាយថ្ងៃ ហើយពួកឯងក៏ជួយយកឥវ៉ាន់របស់អ្នកប្រុសដាក់ក្នុងបន្ទប់ផង"ម៉ែដេាះអូសដៃអ្នកកម្លោះក៏មិនភ្លេចផ្តាំផ្ញេីរទៅអ្នកបម្រេីឲ្យធ្វេីតាមតួនាទីរបស់ខ្លួន។
មកដល់ក្នុងបន្ទប់របស់អ្នកកម្លោះដែលមាននាមថាផាកស៊ុងហ៊ុនកូនប្រុសបណ្តូលចិត្តតែមួយគ្រាប់របស់ត្រកូលផាកឃើញថាមានការរៀបចំរៀបរយ ហេីយអ្វីដែលធ្វើឲ្យម្ចាស់បន្ទប់ពេញចិត្តនេាះគឺអ្វីៗដែលធ្លាប់មាននៅក្នុងបន្ទប់កាលពី៥ឆ្នាំមុនវានៅតែដដែល។
"ទុកនៅទីនេះហើយ ចំណែកបងៗទៅធ្វេីការវិញចុះ"បន្ទាប់ពីភ្លឹកមេីលបន្ទប់អស់់មួយសន្ទុះក៏ឃើញមានអ្នកបម្រើមកទុកវ៉ាន់លីមកដល់បន្ទប់។
ឃើញដូច្នោះហើយស៊ុងហ៊ុនក៏ប្រញាប់ប្រញាល់ទាញកន្សែងមកសម្អាតកាយព្រោះធ្វើដំណើរពីកាណាដាមកដល់ទីនេះប្រាកដជាត្រូវសម្អាតខ្លួនហើយដេីម្បីឲ្យមានភាពស្រស់ថ្លាជាងមុនខ្លះអាងបានទៅញ៉ាំអាហារនៅខាងក្រេាម។