ភាគទី១២

451 55 7
                                    

ភាគ១២

ជេគអង្គុយនៅលើស្មៅបេាចស្មៅលេងទាំងអារម្មណ៍លែងនៅក្នុងខ្លួនបន្ទាប់ពីត្រូវមាត់របស់ស៊ុងហ៊ុន។

"គេខឹងឯងអត់ណ៎"អង្គុយសុខៗជេគស្រាប់តែចេាទខ្លួនឯងទាំងមុខស្អុយប៉េស ហើយក៏មិនដឹងខ្លួនឯងដូចគ្នាថាហេតុអ្វីបានជាយកអាហារសល់ឲ្យគេញុំា?ឬមួយក៏ចង់ឈ្នះ តេីចង់ឈ្នះនេះអាចធ្វេីឲ្យគេឈឺបានដែរឬអត់?

"ហ្ហេីយយ៉ាប់ណាស់អាជេគ នៅសុខមិនសុខទៅបង្ករឿងអីណា"ជេគយកដៃវៃក្បាលខ្លួនឯងជាច្រើនសារច្រើនដង ហាក់ចង់ដាក់ទេាសខ្លួនឯងយ៉ាងអញ្ចឹង

"នែ៎វៃក្បាលខ្លួនឯងធ្វើអី okayឬអត់ហ្នឹង?"វៃក្បាលខ្លួនឯងសុខៗស្រាប់តែមានកម្លេាះម្នាក់មកបញ្ឈប់សកម្មភាពនាយដេាយចាប់កដៃគេជាប់

"ហិហិៗ គ្មានអីទេ"ជេគសេីចមិនសម មិនដឹងខ្មាសគេប៉ុណ្ណាទេស្រួលមិនស្រួលគេថាយេីងមិនគ្រប់ទៀត

"ចុះលេាកមករកអីទៀតហើយ មករកចៅហ្វាយមែនទេ?គាត់នៅខាងក្នុងឯណេាះ ចង់រកទៅរកខ្លួនឯងទៅឲ្យខ្ញុំទៅហៅមិនបានទេ គាត់កំពុងខឹងខ្ញុំផងក៏មិនដឹង"អ្នកកម្លោះដូចមិនទាន់បានសួរនាំអីនេាះទេតែជេគក៏និយាយរះមួយខ្សែឥតប្រណីព្រេាះម្នាក់នេាះជាឆុលសូដែលមករកចៅហ្វាយរបស់គេម្សិលមិញហ្នឹងឯង

"មិនបានមករកអាស៊ុងទេ មករកឯងហ្នឹង"ឆុលសូនិយាយមុននិងអង្គុយលេីស្មៅក្បែរជេគ

"មករកខ្ញុំធ្វើអី គ្មានអីឲ្យទេ"

"និយាយអញ្ចឹងឯងថាអាស៊ុងខឹងឯង ខឹងរឿងអី?"ឆុលសូចេាទសួរទៅកាន់ជេគដែលនៅរក្សាទឹកមុខស្មេីៗដដែលនេាះ

"ខ្ញុំដាក់ម្ហូបសល់ឲ្យគាត់ញុំា"ស្តាប់ជេគនិយាយហើយ ឆុលសូក៏បេីកភ្នែកធំៗក្រេាយពេលឮអ្វីដែលជេគបាននិយាយរួចមក

"គេញុំាម្ហូបជូរផ្អូមឬម្ហូបសល់មិនបានទេ"

"ខ្ញុំដឹងតេី"

"ចុះបេីដឹងហើយម៉េចនៅយកឲ្យគេញុំាទៀត"ឆុលសូជ្រួញចិញ្ចេីមចូលគ្នាហាក់ឆ្ងល់មិនយល់ពីជេគម្នាក់នេះ ទាល់តែសេាះ

"ខ្ញុំទេីបដឹងមិញហ្នឹង"ជេគនិយាយចេញមកធ្វើឲ្យឆុលសូអស់និយាយជាមួយគេទៀត ឆុលសូសឹងតែបេាកក្បាលខ្លួនឯងទៅនឹងស្មៅហ្នឹងទៅហេីយ មិនដឹងថាក្មេងម្នាក់នេះគិតអី

8 LETTERSWhere stories live. Discover now