ភាគទី២

751 73 2
                                    

ភាគ២:សងសឹក

ទីបំផុតអ្នកទាំងពីរក៏បានមកដល់ផ្សារទំនេីបដែលជាគេាលដៅរបស់ស៊ុងហ៊ុនហ្នឹងឯង។ស៊ុងហ៊ុនបានទិញរបស់ប្រេីប្រាស់តាមតម្រូវការរបស់ខ្លួនដេាយមានជេគនៅចាំយួរអីវ៉ាន់។

"កាលបានទៅផ្ទះវិញ?"ជេគសួរឡើងទៅស៊ុងហ៊ុនដោយគ្មានខ្លាចរអាអ្នកជាចៅហ្វាយអីបន្តិចសេាះ

"ទិញហើយទៅវិញហើយ យេីងមិនមែននាំឯងមកដេកផ្សារទេ"ស៊ុងហ៊ុនតបវិញ

"អរ ខ្ញុំស្មានតែលេាកនាំខ្ញុំមកលក់នៅផ្សារ"

"មុខឯងនេះទេាះដាក់លក់ក៏គ្មានអ្នកទិញដែរ មុខដូចអ្នកតាឆ្លាក់ខុសហើយចំជាមាត់អាក្រក់ទៀតបេីជួលឲ្យយេីងទិញក៏មិនខ្ចីទិញដែរ"ស៊ុងហ៊ុនរះទៅវិញមួយខ្សែធ្វើឲ្យជេគឆាបឆួលជាងមុន

"ចុះលេាកគិតថាលេាកហ្នឹងត្រឹមត្រូវជាងខ្ញុំណាស់យ៉ាងម៉េច?មុខអាក្រក់ដូចអ្នកយាមស្វានៅភ្នំ"

"និយាយម្តងទៀតទៅមេីលស្រួលយេីងឲ្យម៉ាក់យេីងកាត់ប្រាក់ខែឯង"ស៊ុងហ៊ុនបែរក្រេាយមកគម្រាមដាក់ជេគ

"បេីលេាកកាត់ប្រាក់ខែខ្ញុំ លុយបំណុលរបស់ខ្ញុំនឹងមិនទៅណាទេពេលវាមិនទៅណាខ្ញុំនឹងនៅចងកម្មពៀរជាមួយលេាករហូត"ជេគ

"បេីមែនយេីងនឹងប្របាច់កឯង"ស៊ុងហ៊ុន

"លេាកភ្លេីទេយ៉ាងម៉េចបេីលេាកសម្លាប់ខ្ញុំ ខ្ញុំច្បាស់ជាក្លាយជាខ្មេាចកាលណាខ្ញុំជាខ្មេាច ខ្ញុំប្រាកដជាលងលេាករហូតហើយ ធ្វើចៅហ្វាយគេអត់ចេះគិតមែន"ជេគនិយាយទៅស៊ុងហ៊ុនទាំងចង្អុលមុខគេចំៗ ឃើញបែបនេះស៊ុងហ៊ុនមិនខឹងមិនបាន

"នេះឯងថាយេីងភ្លេីមែនទេ?"ស៊ុងហ៊ុនសួរទាំងហួសចិត្តនឹងអ្វីដែលខ្លួនបានឮ

"ណក៎ឃើញអត់ អត់ចេះគិតមធ្យម ងំត្រចៀកថ្លង់ទៀតលេាកប្រុសនេះ"ជេគនិយាយហើយដេីរចេញមុនបាត់

"ចាំមេីលណាក្មេងដូចឯងនេះឲ្យស្គាល់ធម៌ក្តៅម្តងទេីបបាន"ស៊ុងហ៊ុននិយាយតិចៗស្របពេលដែលជេគកំពុងដេីរ មិនបង្អង់យូរនាយក៏បេាះជំហានទៅតាម។

មកដល់ហាងស៊ូសុីមួយកន្លែង ស៊ុងហ៊ុនឃើញហើយក៏នឹកលេចចេញគំនិតមួយចេញភ្លាមទេីបប្រញាប់ហៅនាយតូចជេគដែលកំពុងតែដេីរលឿនជាងខ្លួននេាះឲ្យបញ្ឈប់ដំណេីររបស់ខ្លួន

8 LETTERSWhere stories live. Discover now