ភាគ២០:បេះដូងឬខួរក្បាល?
"ពូៗ"នាងល្អិតគេាះស៊ុងហ៊ុនតិចៗក្នុងបំណងចង់ដាស់នាយពីការភ្លឹកមេីលជេគដែលកំពុងមេីលទេសភាពនេាះ នាងបង្វែរអារម្មណ៍របស់នាយឲ្យងាកទៅមេីលនាង
"មានការអីមែនទេនាងតូច?"នាយងាកមកឆ្លើយតបសឹមនឹងដៃមាំអង្អែលក្បាលសក់ក្បាលទន់ៗរបស់នាងលេងតាមបែបដែលមនុស្សធំលេងជាមួយក្មេង
"លេាកពូចង់នាំពូនេាះទៅកន្លែងស្ងាត់ហើយស្អាតទេ?"នាងល្អិតសួរឡើង រីឯស៊ុងហ៊ុនឮហើយក៏ក្រហឹមក្នុងបំពង់កសឹមនឹងងក់ក្បាលយល់ព្រម
"ពូដេីរទៅមុខបន្តិចហើយងាកទៅស្តាំច្បាស់ជាឃើញសួនផ្កានិងទឹកស្រះហេីយ អញ្ចឹងខ្ញុំទៅផ្ទះមុនហើយណាពូ"នាងតូចលេីកដៃលាស៊ុងហ៊ុនមុននឹងចេញទៅផ្ទះវិញ
"មកណេាះ"បន្ទាប់ពីនាងចេញទៅផុតពីក្រសែភ្នែកនាយហើយ ស៊ុងហ៊ុនក៏ចាប់ដៃជេគទៅកន្លែងដែលក្មេងនេាះប្រាប់យ៉ាងតាណាត់តាណែងរកតែជេគនាយប្រកែកអីមិនទាន់
"អូយ៎ងាប់មនុស្សឥឡូវហើយ"មាត់ជេគរអ៊ូរង៉ូវតាមផ្លូវ មិនឲ្យគ្នារអ៊ូយ៉ាងម៉េចបេីនៅសុខៗបែរជាមកអូសគ្នាតាណាត់តាណែងមេីលដូចតែអូសឬស្សីបញ្ច្រាស់ចុងអញ្ចឹង
"អង្គុយចុះទៅ"មកដល់កន្លែងហើយស៊ុងហ៊ុនទាញជេគឲ្យអង្គុយលើដុំថ្មក្បែរនាយ ចំណែកឯជេគមកដល់ទីតាំងភ្លាមក៏ធ្វើមាត់ដូចអក្សរOហាក់ស្ងេីចទៅដល់ទេសភាពនៅទីនេះ មានទាំងផ្កានៅជុំវិញនិងស្រះមួយនៅទីនេាះផងបូករួមទាំងបរិយាកាសល្អកាន់តែធ្វើឲ្យពេលវេលាមានន័យ
"លេាកដឹងបានយ៉ាងម៉េចថាមានកន្លែងមានទេសភាពស្អាតបែបនេះ"ជេគសួរឡើងព្រោះមានចម្ងល់ មកទីនេះទាំងមិនស្គាល់អីទេចុះហេតុអីបានជានាំគេមកកន្លែងបែបនេះបាន?
"គឺនាងល្អិតនេាះប្រាប់ហ្នឹងណា៎ អម្បាញ់មិញនាងទៅផ្ទះមុនបាត់ហើយ"ឮហើយជេគងក់ក្បាល ហើយក៏មៀងមើលទៅកាន់ទេសភាពនៅទីនេះវិញដេាយស៊ុងហ៊ុនវិញភ្នែកមិនបានគយគន់ជាមួយទេសភាពមានផ្កាដុះលូតលាស់ឬទឹកថ្លាឆ្វង់អីនេាះទេគឺពេាលនៅជាប់រវល់សម្លឹងវង់ភ័ក្ត្រដ៏ស្រទន់របស់អ្នកនៅក្បែរខ្លួននេះទៅវិញទេ