ភាគទី២៤

420 56 20
                                    

ភាគទី២៤:WE FINALLY MET AGAIN

លុះដល់ថ្ងៃពិធីជប់លៀងរបស់ឪពុកឆុលសូដែលលេាកជាម្ចាស់ហាងពេជ្រជាច្រើនកន្លែងរហូតដល់មកពង្រីកទីតាំងនៅទីនេះហើយថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួបមួយឆ្នាំនៅហាងនេះដែរទេីបមានពិធីជប់លៀងអបអរហ្នឹងឯងដេាយមានវត្តមានភ្ញៀវជិតឆ្ងាយជាច្រេីនជាពិសេសនេាះក៏មានវត្តមានជេគនិងស៊ុងហ៊ុនដែរ តេីអស់រយៈពេលមួយឆ្នាំនេះអ្នកទាំងពីរអាចនឹងជួបគ្នាវិញដែរឬទេ?

"អុីយ៉ា!!ជេគថ្ងៃនេះស្អាតដល់ហើយ"ជេគដេីរចូលពិធីដេាយមានជីននីមកជាមួយផងចូលមកដល់ភ្លាមគឺមានឆុលសូមកបញ្ចូលនាយភ្លាមធ្វើឲ្យសាមីខ្លួននេះអៀនខ្វាច់ដូចប៉េងប៉ោះទុំទៅហើយ

"ឆុលសូកុំនិយាយបែបនេះប្រយ័ត្នជេគអៀនលូនចូលក្រេាមតុបាត់ទៅ"ជីននីនិយាយញ៉េាះជេគលេងព្រេាះជេគនេះឆាប់បញ្ចេញប្រតិកម្មណាស់បេីបានញ៉េាះ ជេគកាន់តែចេញចរិតគួរឲ្យក្នាញ់

"ទៅបានហើយ ខ្ញុំទៅរកអីញុំាសិនហើយ"ដេាយហេតុតែខ្លាចគេចាប់បានថាខ្លួនកំពុងអៀនក៏យកលេសថាទៅរកអីញុំាទាំងដែលថ្ពាល់ខ្លួនឯងអៀនឡើងក្រហមព្រឿង។និយាយហេីយក៏នាំជីននីទៅរកអីញុំា ឆុលសូឃើញចរិតរបស់ជេគអញ្ចឹងហើយក៏ហួសចិត្តហើយក៏មិនឆ្ងល់ទៀតដែរថាហេតុអ្វីបានជាមិត្តខ្លួនទៅស្រឡាញ់មនុស្សគួរឲ្យស្រឡាញ់ដូចជេគ។

"Yahសម្លាញ់!"សឹងតែមួយម៉ោងកន្លងទៅហើយទេីបលេចចេញវត្តមានរបស់ស៊ុងហ៊ុនមកដល់ពិធីឡើងភ្ញៀវខ្លះគេបានត្រឡប់ទៅផ្ទះអស់ហើយ ឆុលសូចូលទៅរាក់ទាក់សម្លាញ់ខ្លួនទាំងដែលមុខស៊ុងហ៊ុនដូច រន្ទះបាញ់ខែចេត្រហាក់មិនចង់មកសេាះ។

"អាមួយនេះពិធីគេជិតចប់ហើយទេីបលេចក្បាលវាមេា"ឆុលសូទះក្បាលស៊ុងហ៊ុនតិចៗឲ្យនាយដឹង ព្រោះឥឡូវនេះពិធីជិតចប់អស់ទៅហើយ។មកដល់កូរ៉េតាំងពីតែពីថ្ងៃមកម្ល៉េះតែមិនដឹងគេសំងំនៅឯណាបានពិធីជិតចប់ទេីបមក

"យេីងគ្មានអារម្មណ៍មកទេីបដេកផ្ទះសិន យេីងយល់ដល់មុខអ៊ំប្រុសទេកុំអីមិនខ្ចីមកទេវេុីយ"នាយរអ៊ូង៉ូវៗទាំងមុខដូចគេយកទៅបាញ់ចេាល មកឃើញទឹកដីនោទីនេះហើយចេះតែនឹកឃើញដល់មុខរបស់ជេគចឹងហាស៎បាននាយមិនចង់មក

8 LETTERSWhere stories live. Discover now