ភាគ៥:ចាងគូចង់ញុំាការ៉េមគូស្នេហ៍
"ចាងគូសំណព្វចិត្តពូ"ភ្លាមៗស៊ុងហ៊ុនរត់ទៅចាប់លេីកបីរាងកាយតូចល្អិតមួយដេាយក្តីរំភេីបជាពន់ពេក
"ពូស៊ុងហិហិ ខ្ញុំនឹកពូណាស់"អាល្អិតចាងគូដែលត្រូវជាក្មួយប្រុសរបស់ស៊ុងហ៊ុនក៏លួចឆ្មក់ថេីបថ្ពាល់របស់នាយដេាយក្តីស្រឡាញ់។ពិតមែនហេីយ ចាងគូនិងស៊ុងហ៊ុនគឺជាពូក្មួយនឹងគ្នាដេាយចាងគូឥឡូវនេះមានអាយុ៨ឆ្នាំទៅហេីយ តែអាល្អិតនេះពូកែវេាហារសព្ទសម្បេីមណាស់។ពូក្មួយគេនេះជិតស្និទ្ធគ្នាណាស់ ព្រោះពេលនៅកាណាដានេាះចាងគូក៏នៅជាមួយស៊ុងហ៊ុនដែរ ទាស់តែមួយឆ្នាំចុងក្រោយនេះម៉ាក់ប៉ារបស់ចាងគូបាននាំគេមកកូរ៉េវិញ។(ហៃគេឡើងពូក្មួយហា៎នៀក)
"ឯងមកយូរហើយនៅ ចុះម៉ាក់ប៉ាឯងមិនមកទេហេស៎?"ស៊ុងហ៊ុនសួរឡើងទាំងដៃគេកំពុងត្រកងចាងគូនៅលើដៃនៅឡើយ រីឯភ្នែកគិតតែសម្លឹងជុំវិញ
"គាត់មានការរវល់ ហើយខ្ញុំឮហើយពូស៊ុងមកកូរ៉េវិញទេីបខ្ញុំរំអុកគាត់មកលេងពូទៅ ហិហិ"ចាងគូសេីចស្ញេញបញ្ចេញថ្ពាល់ខួចឃើញសង្ហារដូចពូគេអញ្ចឹង
"ខូចណាស់ឯងនេះ"
"ពូស៊ុងចុះពូស្អាតមួយដែលចេញពីឡានពូនេាះជានរណា?"ចាងគូចង្អុលទៅកាន់ជេគបង្វែរអារម្មណ៍ស៊ុងហ៊ុនឲ្យងាកទៅតាម
"គេជាអ្នកបម្រើហ្នឹងណា មានអីមែនទេ?"
"គ្មានអីទេ គ្រាន់តែពូហ្នឹងគាត់សង្ហារ"ចាងគូសេីចស្ញេញរីឯភ្នែកសម្លឹងមេីលទៅជេគមិនដាក់
"ចុះពូមិនសង្ហារទេហ្អរ៎?"
"សង្ហារតែសង្ហារចាញ់ពូមួយនេាះ"
"មេីស ពូស៊ុងទម្លាក់ខ្ញុំចុះទៅ ខ្ញុំទៅរកគាត់តិច"ចាងគូយកដៃខ្លីទៅគក់ទ្រូងមាំរបស់ពូខ្លួនក្នុងបំណងចង់ឲ្យគេទម្លាក់ចុះ។ឃេីញហេីយស៊ុងហ៊ុនក៏ហួសចិត្ត មានថ្មីចេាលចាស់។
"ហិហិ ពូស្អាត ពូឈ្មោះអីទៅ?"ជេគដែលដេីរចេញពីឡានមិនដឹងថាអាល្អិតនេះជាអ្នកណាទេតែក៏មិនខ្វល់ព្រោះក្មេងម្នាក់នេះគួរឲ្យស្រឡាញ់សម្បេីមណាស់
