ភាគទី១៣

455 50 10
                                    

ភាគ១៣

ដូចដែលស៊ុងហ៊ុននាយបាននិយាយអញ្ចឹងថាគឺនាយមានណាត់ហើយណាត់នេាះក៏គ្មានអ្នកណាក្រៅពីសង្សាររបស់នាយដែរគឺជីននីនេាះអី វាប្រហែលជាល្អហើយក្នុងការប៉ះប៉ូវចិត្តនាងវិញតែនាយក៏មិនអាចដឹងដូចគ្នាថាថ្ងៃណាមួយនាយអាចទទួលយកនាងចេញពីចិត្តបានឬអត់ ឬក៏ត្រូវបញ្ចប់?អត់ទេ ពេលនេះនាយក៏កំពុងតែខំហេីយ

"ពូស៊ុង"សម្លេងមួយស្រែកដង្ហោយហៅនាយពីក្រេាយខ្នង គ្រាន់តែឮសម្លេងនាយក៏ដឹងមុនបាត់ទៅហើយថាជាអ្នកណាគឺគ្មានអ្នកណាក្រៅពីអាក្បាលខូចចាងគូនេាះឡេីយ។មែនហេីយគឺចាងគូ ចាងគូបានមកទិញការ៉េមជាមួយបងៗអ្នកបម្រេីនៅផ្ទះបន្ទាប់ពីចេញពីសាលានៅពេលថ្ងៃត្រង់ ជួនក៏ជួបនិងពូរបស់ខ្លួននៅហាងការ៉េមដែលគេធ្លាប់មកជាមួយពូស៊ុងហ៊ុននិងពូជេគនេាះ

"អាល្អិតចាងគូ"ស៊ុងហ៊ុនលាតត្រដាងដៃរង់ចាំចាងគូមក ឃើញដូច្នេះចាងគូក៏រត់ភ្លែតចូលក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់ពូខ្លួន

"នៅតែនឹកអាល្អិតឯងដូចដេីម"ស៊ុងហ៊ុនយកដៃឈ្លីច្រមុះអាល្អិតចាងគូតិចៗ

"នឹកពូដូចគ្នា ចុះពូជេគមិនមកជាមួយទេហ្អេស៎?"រវល់តែសេីចស្ញេញដាក់គ្នា ចាងគូក៏ចាប់អារម្មណ៍ថាគ្មានវត្តមានរបស់ពូជេគនេាះឡេីយពេាលគឺឃើញតែនារីម្នាក់ដែលឈរញញឹមស្រាលៗពីក្រេាយស៊ុងហ៊ុន

"មិនមកទេគេរវល់ធ្វើការនៅឯផ្ទះ"

"ចុះបងស្រីនេាះជានរណា សង្សាររបស់ពូមែនទេ?"ចាងគូក៏ចាបភ្លឹកថានៅលើតុនេាះមានការ៉េមគូស្នេហ៍ដែលគេធ្លាប់ញុំា គេញុំាបានពីរដងហើយអញ្ចឹងច្បាស់ជាដឹងហើយថាមានតែគូស្នេហ៍មកហាងនេះទេទេីបទទួលបានការ៉េមនេះ

"អ្ហឹម"ស៊ុងហ៊ុនងក់ក្បាលបញ្ជាក់ថាអ្វីដែលគេគិតវាជាការពិត

"សួស្តី ចាងគូមែនទេ?"ជីននីក៏ស្រាប់តែមករីករាយរាក់ទាក់ជាមួយចាងគូដេាយប្រេីពាក្យសម្តីទន់ភ្លន់តែមេីលទៅវាគ្មានប្រសិទ្ធភាពនេាះឡើយ អាចនិយាយបានថាពេលខ្លះមនុស្សមិនមែនសុទ្ធតែមាននិស្ស័យជាមួយគ្នានេាះទេ

8 LETTERSWhere stories live. Discover now