ភាគទី២៦:លេាកធ្វើម្ហូបឆ្ញាញ់ណាស់
ថ្ងៃនេះព្រលឹមមិនទាន់ទេបែរជាឮសម្លេងក្តុងក្តាំងនៅឯផ្ទះបាយឯណោះមិនដឹងជាអ្នកណាទៅធ្វេីស្អីក្នុងហ្នឹងទាំងព្រលឹមស្រាងៗបែបនេះទេ។ដេាយសារតែឮសម្លេងបែបនេះជេគក៏បង្ខំចិត្តងេីបពីដំណេកទាំងមិនទាន់អស់ងងុយតែក៏ឃេីញថាមិនឃេីញវត្តមានរបស់ស៊ុងហ៊ុននៅគ្រែជាមួយគេដូចយប់មិញនេាះទេ។
"ងាប់ហើយ!លោកធ្វើស្អីហ្នឹង?"ជេគចុះពីជណ្តើរមិនទាន់ក៏លាន់មាត់ភ្លាមៗដេាយឃើញមានស៊ុងហ៊ុនកំពុងធ្វេីម្ហូបនៅឯផ្ទះបាយម្នាក់ឯង។
"ក៏ធ្វើម្ហូបហ្នឹងហើយ"ស៊ុងហ៊ុនងាកមកមេីលជេគបន្តិចសឹមនឹងទៅលាងដៃព្រោះខ្លួនបានធ្វើម្ហូបរួចអស់ហើយ។ឮបែបនេះហេីយជេគក៏ប្រញាប់ទៅបេីកឆ្នាំងមេីលក៏ឃេីញថាស៊ុងហ៊ុនពិតជាបានធ្វេីពិតមែន។
"ខ្ញុំស្មានតែលេាកដាក់ស្ពៃ ការ៉ុត ដំឡូងទាំងមូល"ក្នុងឆ្នាំងស៊ុបមានបន្លែគ្រប់មុខនិងមានក្លិនឈ្ងុយធ្វេីឲ្យជេគយេីងលួចសសេីរស៊ុងហ៊ុនក្នុងចិត្ត។តាំងពីស្គាល់ស៊ុងហ៊ុនមកនាយមិនដែលឃេីញគេធ្វេីម្ហូបទេ សង្ឃឹមថាវាឆ្ញាញ់ដូចការគិតរបស់នាយផងចុះ។
"ឆ្ញាញ់ទេ?"ស៊ុងហ៊ុនសួរឡើងបន្ទាប់ពីជេគយកស្លាបព្រាទៅដួសទឹកមកហុតទាំងមានភាពជឿជាក់ថាម្ហូបខ្លួនពិតជាឆ្ញាញ់ជាមិនខាន។
"លេាកធ្វើម្ហូបឆ្ញាញ់ណាស់"ជេគលាន់មាត់សរសើរចេញពីចិត្តមិននឹកស្មានថានាយចេះធ្វេីម្ហូបបានឆ្ញាញ់យ៉ាងហ្នឹងសេាះ។ស៊ុងហ៊ុនញញឹមបែបមេាទនភាពដែលបានជេគសរសេីរទេីបនឹងចូលទៅអេាបចង្កេះជេគជាប់លេីកឡេីងអង្គុយកន្លែងឡាបូលាងចាន បែបនេះជេគស្រាប់តែស្រាក់ដៃអេាបកស៊ុងហ៊ុនភ្លាម។
"បេីអញ្ចឹងយើងនឹងធ្វើម្ហូបឲ្យឯងញុំារាល់ថ្ងៃ"រេាមមួយតួខ្លួនរបស់ជេគត្រូវបានព្រឺខ្ញាកដេាយសារតែស៊ុងហ៊ុនទៅនិយាយក្បែរត្រចៀកជេគតិចៗ។ជេគរឹងអស់មួយតួខ្លួនព្រេាះតែសម្លេងរបស់ស៊ុងហ៊ុន គ្រាន់តែសម្លេងពង្វក់ជេគប៉ុណ្ណឹងហេីយ។
"បែបនេះខ្ញុំច្បាស់ក្លាយជាមនុស្សសំណាងជាងគេហើយមេីលទៅ"
"ច្បាស់ជាអ៊ីចឹងហើយ ស្រីមួយនគរសុទ្ធតែចង់បានយេីងដៃគូជីវិតតែបែរជាសំណាងជេគទៅវិញដែលបានស៊ុងហ៊ុនធ្វើប្តី ជុប៎"កាលបើបានគេនិយាយសម្តីផ្អែមនិងថ្នាក់ថ្នមប៉ុណ្ណោះហើយជេគស្រាប់តែអៀនខ្វាច់ខ្ទប់មុខជាមួយនឹងទ្រូងមាំរបស់ស៊ុងហ៊ុន។ឃេីញជេគអៀនបែបនេះស៊ុងហ៊ុនពេញចិត្តពេញថ្លេីមជាខ្លាំងព្រេាះមិនចាំបាច់ហត់ទៅអង្គុយពិបាកចិត្តដូចកាលមុនៗ។