ភាគទី ១

1K 26 0
                                    


#Seoul

« ថាមិចថ្ងៃនេះមានគ្រូមកថ្មីហេស? '' ស្រីៗក្នុងថ្នាក់ដែលកំពុងអង្គុយប្រជុំគ្នារួចក៏លាន់មាត់ឡើទាំងភ្ញាក់ផ្អើល គ្រូចាស់កំពុងតែកាចផងបានគ្រូថ្មីសូមកុំកាចដូចមុនអី ។

« អេបផ្លូវ! កន្លែងយើង » នាងតូចដើរមកទាំងទឹកមុខស្មើធេងថាអោយនាងៗដែលកំពុងប្រជុំគ្នាហើយថែមទាំងអង្គុយលើតុរបស់ខ្លួនទៀតផង មិនខឹងមិនបានពិតមែន ។

« ហឹស! កន្លែងនឹងនាងទិញដាច់ឬយ៉ាងមិច? » Girl 1 ដែលនៅក្នុងចំណោមស្រីៗទាំងនោះនិយាយឡើង

« បើយើងទិញដាច់ក៏យើងមិនបណ្តោយអោយពួកនាងមកអង្គុយបែបនេះស្រួលៗដែរ! ចេញទៅពួកនាងឆ្កួតកុំមកបង្កររឿងយើងគ្មានកំលាំងទេ » la lisa ក្មេងស្រី ១៩ ឆ្នាំមិនសូវចេញមាត់ករអ្វីទេតែបើឈ្លោះចាញ់គេហែកមាត់ចោល តែមានមុនស្នេហ៍សម្បើមណាស់ទាំងប្រុសទាំងស្រីសឹងតែលង់ស្រឡាញ់នាងទាំង2ភេទតែម្តង ហេតុតែគេមានមុនស្នេហ៍.....។

« ធ្វើជាឈ្លោះចាញ់គេម្តងទៅមើលអ្នកនាង Lis! » Kim Jennie ជាមិត្តជិតស្និទ្ធរបស់ Lisa ដើរមកបង្អាប់នាងបែបលេងសើច តែមិនដូចរាល់ដងនាងដូចមិនឆ្លើយតបនឹងខ្លួនសោះតែនាងក៏មិនបានប្រកាន់អីណាស់ដែរក៏សួរទៅអ្នកជាមិត្ត ។

« ឯងកើតអីហ៎? » Jennie

« ប៉ាយើងតែងតែរំលឹករឿងនោះរហូតពិតជាធុញមែន » Lisa ងើបមកតបនឹង Jennie រួចក៏ដាក់ដៃច្រត់ចង្ការ ។

« រឿងរៀបការនឹងហេស? ហ៊ើយ! កុំគិតច្រើនអីគាត់មនុស្សចាស់តែងតែចង់ឃើញកូនចូលរោងការអោយបានឆាប់អញ្ចឹងជារឿងធម្មតាទេ » Jennie

« តែយើងទើប 19 ទេមិនចង់បាន »

« អាយុប៉ុន្មានបានចង់បានចុះ? » Jennie

« 60 » Lisa

« ហ៊ើយឯងនេះបានហើយ ជិតដល់ម៉ោងចូលឥឡូវហើយទៅវិញហើយណា ធ្វើខ្លួនអោយស្រួលបួលថ្ងៃនេះមានគ្រូថ្មីផង » Jennie និយាយទៅកាន់ Lisa រួចក៏ដើរទៅអង្គុយតុរបស់ខ្លួនដែលរំលងប្រហែលជា 5 តុពីតុរបស់លីសា ។ អាចថា Jennie ជាមិត្តជិតស្និទ្ធិម្នាក់គត់របស់ Lisa ក៏បានព្រោះនាងមិនដែលប្រកាន់ខឹងនឹងចរិតស្ងាត់ស្ងៀម គម្រោះគម្រើយរបស់ Lisa ឡើយ បើអ្នកផ្សេងវិញរាប់អានបាន 3 ថ្ងៃដឹងតែបបួលគ្នានិយាយដើមនាងឥឡូវនឹង ។

« សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំ Jeon Jungkook មានអាយុ 25 ឆ្នាំហើយក៏ត្រូវជាគ្រូថ្មីក្នុងថ្នាក់នេះ » រាងក្រាស់ដើរចូលមកខាងក្នុងថ្នាក់ដោយមានអាវពណ៍សរ មានក្រវ៉ាត់ករ និងខោពណ៍ខ្មៅយ៉ាងស្រស់សង្ហារ អ្នកណាឃើញបើមិនលង់ទៀតចប់ហើយ!!

« អា~ លោកគ្រូសង្ហារបែបនេះបើប្រាប់ថា18ក៏ខ្ញុំជឿដែរ ហិហិ » ស្រីៗក្នុងថ្នាក់ចាប់ផ្តើមនិយាយញ៉ែញ៉ងលោកគ្រូសង្ហារសើចសប្បាយពេញថ្នាក់ដោយទាស់តែ Lisa នៅសម្ងំលើតុយ៉ាងស្ងៀមស្ងាត់ ធ្វើអោយរាងក្រាស់ចាប់ផ្តើមងាកទៅមើលនាងភ្លាម ។

« ប្អូនខាងនេះហាក់ដូចជាគ្មានសុជីវធម៍សោះ លេងហ្គេមដាច់យប់មែនទេ? '' Jungkook និយាយទៅកាន់លីសាធ្វើអោយស្រីៗក្នុងថ្នាក់គ្រប់គ្នាចាប់ផ្តើមសើចចំអកដោយលើកលែងតែ Jennie ដែលជាមិត្តរបស់នាងអង្គុយសម្លក់មុខពួកគេដូចចង់តែទៅទះកំផ្លៀងភ្លាមៗយ៉ាងអញ្ចឹង ។

« យើងមិនមែនមិត្តរបស់ពួកនាងទេតែហ៊ានសើចទៀតតិចវាយផ្អើលគ្រូទៅ » Lisa សម្លក់មុខទៅនាងៗដែលបានសើចចម្អកខ្លួនអម្បិញមិញ ហើយក៏មិនភ្លេចងាកទៅសម្លក់មុខគ្រូសង្ហារផងដែរ ។

« ស្ងប់អារម្មណ៍សិនទៅណ៎~ » Jungkook

« ថ្ងៃទីមួយអញ្ចឹងគ្រូមិនបានបង្រៀនអ្វីច្រើននោះទេ គ្រាន់តែណែនាំខ្លួនហើយដាក់លំហាត់អោយធ្វើតិចតួចទេណា » Jungkook និយាយទៅកាន់សិស្សគ្រប់គ្នាតែក៏មានសិស្សស្រីម្នាក់បានសុំខ្លួនទៅបន្ទប់ទឹកឯនាយក៏យល់ព្រមទៅ ។

« សុំទៅបន្ទប់ទឹកមួយភ្លែតគ្រូ! '' Lisa ងើបឈរនិយាយ

« ហឹមទៅចុះឆាប់មកវិញ » Jungkook ងក់ក្បាលឯលីសាក៏ដើរចេញទៅ ឯជុងគុកមើលទៅនាងហាក់ដូចជាមិនស្រួលក្នុងចិត្តព្រោះឃើញតាមសម្លក់អ្នកដែលសុំទៅបន្ទប់ទឹកមុននាងអម្បិញមិញទើបប្រញាប់ដាក់លំហាត់អោយសិស្សរួចក៏ចេញទៅតាមនាង ។
_________________
« លាងឈាមចេញហេស? '' Jungkook មកឈរក្រោយ Lisa ដែលកំពុងឈរលាងដៃ ។

« លាង..លាងស្អី..ខ្ញុំលាងដៃតើស? » Lisa តបទៅនាយវិញទាំងចម្ងល់ សុខៗមកនិយាយបែបនេះទៅវិញគិតថានាងទៅកាប់គ្នាឬយ៉ាងមិចនៀក៎😑

« ចុះស្រីម្នាក់នោះទៅណាបាត់ហើយ? » Jungkook

« មិនដឹងទេ ~ គ្រូស្អីរោគចិត្តបែបនេះតាមសិស្សដល់បន្ទប់ទឹកបែបនេះ » Lisa និយាយតិចៗ

« អម្បិញមិញនាងនិយាយថាមិច? » Jungkook

« គ្រូសង្ហារ~~ » Lisa និយាយរួចនាងក៏ដើរចេញទៅដោយទុកអោយ Jungkook ឈរសើចនឹងចរិតនាងម្នាក់ឯងហ៊ើយតាមពិតនាងថាក៏មិនខុសដែរគ្រូដើរមករកសិស្សដល់បន្ទប់មានតែរោគចិត្តហើយ តែនាយមិនមែនបែបនឹងទេណា ។

To Be Continue....💙🔮

សុំទោសរាល់កំហុសខុសឆ្គងក្នុងសាច់រឿង💞
@Isa Jung

វង្វេងស្នេហ៍លោកគ្រូ | slow updateWhere stories live. Discover now