'' រោគចិត្ត! '' ជេននីសម្លក់មុខនាយបន្តិចរួចក៏ដើរចេញ ជួនជាពេលនោះលីសាក៏ដើរមកល្មមទើប...
'' លីសា....បងស្រលាញ់អូន...អឹក '' និយាយរួចនាយកម្លោះក៏ទន់ខ្លួនសន្លប់លើតុបាត់ទៅព្រោះតែជាតិស្រាបានគ្របដណ្តប់ពេញសារពាង្គកាយទៅហើយ ។
'' ហ្អើយ...នេះជាលោកគ្រូហេស? '' លីសា
'' មានពីណាទៀត...តែសំខាន់ឥឡូវអូនៗប្រញាប់ទៅផ្ទះចុះ នៅយប់ពេកមិនល្អទេ ថែខ្លួនផងអូនអាវខៀវ '' ថេយ៉ុងនិយាយទាំងសម្លឹងមកជេននីព្រោះនាងពាក់អាវពណ៍ខៀវ រួចក៏លើកគ្រាជុងហ្គុកបើកឡានចេញទៅបាត់ទៅ ។
skip>>
ព្រឹកស្អែកនាងក្រមុំរូបស្រស់មកសាលាមុនម៉ោងខុសពីធម្មតា ទាំងទឹកមុខស្មើធេងព្រោះតែគេងមិនលក់ពេញមួយយប់ មិនដឹងជាស្អីទេ ក្នុងខួរក្បាលចេះតែគិតពីសម្តីលោកគ្រូម្នាក់នោះឥតឈប់ឈរ។
ក្រាក~
ម្រាមដៃស្រឡូនស្អាតបើកទ្វាចូលក្នុងថ្នាក់តែអ្វីដែលធ្វើអោយនាងភ័យបុកពោះបំផុសនោះគឺក្នុងថ្នាក់មិនទាន់មានសិស្សណាម្នាក់មកឡើយ គឺមានតែនាងជាមួយនឹង...លោកគ្រូដែលកំពុងតែអង្គុយមុខកញ្ចក់កុំព្យូទ័រ ។
*ពុទ្ធោអើយ!! គួរចូលឬអត់នេះ?* លីសាបន្លឺឡើងក្នុងចិត្តទាំងបេះដូងលោតញាប់ខុសពីធម្មតា ស្របពេលដែលជុងហ្គុកបានងាកមកប្រសព្វភ្នែកនឹងនាងផងនោះវាកាន់តែធ្វើអោយបរិយាកាសជំវិញខ្លួនលីសាលែងដំណើរការ។
*ស៊ូៗលីស អត់មានអីត្រូវភ័យទេ កាកគ្រូ!!* លីសាបន្លឺឡើងក្នុងចិត្តសារជាថ្មីទាំងក្តាប់ដៃជាប់ហាក់អោយកម្លាំងចិត្តខ្លួនឯងបន្តដំណើរទៅមុខ អត់ភ័យអីទាំងអស់!
បន្ទាប់មកនាងក៏ស្រវារត់មកតុរបស់ខ្លួនយ៉ាងលឿនដោយមិនបានងាកមើលមុខគ្រូសង្ហារសូម្បីបន្តិច។ នាងទាញកាសដោតបញ្ចូលជាមួយទូរស័ព្ទដៃ ក្រាបក្បាលនឹងតុស្តាប់ចម្រៀងធ្វើមិនដឹង មិនខ្វល់នោះទេ តែបេះដូងហាក់ប្រឆាំជាមួយនឹងខួរក្បាល សុខៗក៏បន្លឺឡើងក្នុងចិត្តថា៖
*មិចក៏គាត់មកនិយាយរកខ្ញុំអញ្ចឹង??*
*គាត់ឈប់ស្រលាញ់ខ្ញុំមែនទែនហើយហ៎?*
![](https://img.wattpad.com/cover/293737233-288-k71374.jpg)
YOU ARE READING
វង្វេងស្នេហ៍លោកគ្រូ | slow update
Romance✨សម្រាប់ LISKOOKER✨ ឡា លីសា x ចន ជុងគុក @Isa Jung Start : 05/12/2021