ព្រុស*
'' សុំទោសផ- លីសា?? '' ដោយសារតែដើរមិនបានមើលលីសាក៏បានជ្រុលទៅបុកបុរសម្នាក់ តែនាយជីហ៊ុនក៏ដៃរហ័សស្រវ៉ាត្រកងនាងតូចមកក្នុងដៃ។
'' ហ្អា... '' ដោយទប់ទឹកភ្នែកលែងជាប់លីសាក៏មិនខ្វល់ថាម្ចាស់ស្មាដែលខ្លួនកំពុងតែផ្អែកយំនោះជានរណាទេ សំខាន់ពេលនេះនាងពិតជាចង់យំ យំអោយអស់កង្វល់ពីទ្រូង ដោយមានធ្វើជាស្មាបង្អែកអោយ តែមិនបានចាប់អារម្មណ៍ថាមានកែវភ្នែកមួយគូរកំពុងសម្លឹងមកពួកគេទាំងពីរទាំងកំហឹង ។
'' លីសា...បានហើយឈប់យំណា សម្រួលអារម្មណ៍ហើយប្រាប់ខ្ញុំបានទេថាមានរឿងអី? '' ជីហ៊ុននិយាយទាំងអង្អែលខ្នងនាងតូចថ្នមៗតែមនុស្សលីសានេះតែបានអ្នកលួងលោមហើយមិនមែនបាត់យំសម្រួលអារម្មណ៍កើតទេគឺយំលើសដើមទៅទៀត។
ហេតុអីអ្នកដែលស្មាក់ចិត្តអោយនាងផ្អែកស្មាមិនមែនជាប្រុសម្នាក់នោះ?....
'' ជី...ជីហ៊ុនមែនទេ? '' លីសាងើយមុខឡើងសម្លឹងមើលទៅបុរសចំពោះមុខ។ មែនហើយ ផាក ជីហ៊ុន គឺជាមិត្តថ្នាក់ទី៩របស់នាង ម្នាក់នេះហើយតែងតែជាអ្នកលួងលោម ឬហុចដៃអោយនាងគ្រប់ពេលមានទុកលំបាកតែនាយក៏ប្តូរសាលាពេលចូលថ្នាក់ទី១២ សំណាងដែរមកជួបគ្នាចំពេលនេះ រំលឹកការចងចាំល្អណាស់។
'' មែនហើយ...តែលីសសម្រួលអារម្មណ៍សិនទៅណាខ្មាស់គេ គេមើលពេញនឹងហើយមើលចុះ '' ជីហ៊ុន យកដៃទៅជូតទឹកភ្នែកដែលដក់លើថ្ពាល់របស់នាងតែពេលដែលនាយរៀបនឹងកាន់ដៃនាងដើរចេញពីទីនោះទៅហើយស្រាប់តែមានដៃមួយទៀតបានមកក្រវៀសដៃជីហ៊ុនចេញ ។
'' ពេលខ្លះ កុំខ្វល់រឿងគេច្រើនពេកក៏ល្អ '' ជុងហ្គុកនិយាយរួចក៏អូសដៃលីសាទៅបាត់ទៅដោយទុកអោយជីហ៊ុនសម្លឹងមើលពួកគេទាំងពីរដោយក្តីងឿងឆ្ងល់។
'' លែងដៃខ្ញុំ ''លីសាខំប្រឹងប្រើកម្លាំងដែលនៅសល់រើបម្រាស់ទាញដៃមាំចេញពីដៃរបស់នាង ព្រោះជុងហ្គុកកាន់ដៃនាងច្របាច់ខ្លាំងៗបើតាមមើលទៅដឹងតែក្រហមសាច់ហើយ។
'' លែង!!! '' លីសា
'' លែងខ្ញ- '' និយាយបានត្រឹមនេះនាងតូចក៏ត្រូវឈប់ងក់ដោយសារតែសម្លេងគំហករបស់បុរសចំពោះមុខ ។
'' ហ៊ើយ!! នៅជាមួយបងវាវេទនាខ្លាំងណាស់ទៅហេស៎? ទាល់តែអាចង្រៃនោះទើបនៅស្ងៀមតាមចិត្តវាឬយ៉ាងមិច? វាល្អជាងបងត្រង់ណានិយាយមក? '' ជុងហ្គុកស្រែកគំហកអោយនាងតូចខ្លាំងៗដោយមិនខ្វល់ពីទឹកភ្នែករបស់នាងដែលស្រក់ហូរតក់ៗឥតឈប់ឈរ។
'' ត្រូវហើយ! ជីហ៊ុនមិនដែលស្រែកគំហកអោយខ្ញុំ មិនដែលការពារស្រីឆ្កួតណាចំពោះមុខខ្ញុំទាំងល្ងីល្ងើគ្មានដឹងខុសដឹងត្រូវដូចជាលោកទេ!! ហ្អឹក... ក្រែងអស់សង្ឃឹមហេស?ទៅរកវាទៅ...ទៅៗ '' លីសាប្រឹងនិយាយតបទៅនាយវិញទាំងអួលដើមករទឹកភ្នែកហូរដូចបាក់ទំនប់ ។
'' បងសុំទោស... '' ជុងហ្គុកក៏ប្រលែងដៃដែលច្របាច់កដៃរបស់នាង ប្តូរមកអោបអង្អែលខ្នងនាងតូចដោយក្តីលួងលោម នាយមិនអាចទ្រាំទ្រមើលទឹកភ្នែកនារីនៅចំពោះមុខ ហូរស្រក់ដោយសារនាយ តទៅទៀតបានទេ ។
'' ហ្អឹក...ហ្អា...ចេញទៅ '' លីសាឈរស្ងៀមអោយនាយអោបលួងលោមទាំងដក់ទឹកភ្នែកឥតឈប់ឈរ។
'' បងសុំទោស...ពេលនោះបងល្ងង់ បងឆាប់ជឿសម្តីនាង បងថាអោយអូនព្រោះបង... '' ជុងហ្គុកនិយាយមិនទាន់ចប់ផងក៏ត្រូវបានកាត់ផ្តាច់ដោយនាងតូច ។
'' បានហើយ! '' លីសា
'' បងសុំទោស! បងសុំអង្វរអូនកុំ...កុំស្អប់បងបានទេ? ចង់វាយឬជេរស្តីថាអោយបងតាមចិត្ត តែសុំតែម្យ៉ាងអូន...អូនកុំទាន់ស្អប់បងអី '' ជុងហ្គុកនិយាយទាំងកាន់ដៃស្រឡូបរបស់នារីនៅចំពោះមុខជាប់។
'' ខ្ញុំសុំពេលមួយរយៈសិន បានទេ? ''
ត្រឹមចំណុចមិនទាន់នឹងចាប់ផ្តើមផងនាងទឹកភ្នែកថ្នាក់នេះហើយ ចុះទម្រាំថ្ងៃមុខ...
To Be Continued...
YOU ARE READING
វង្វេងស្នេហ៍លោកគ្រូ | slow update
Roman d'amour✨សម្រាប់ LISKOOKER✨ ឡា លីសា x ចន ជុងគុក @Isa Jung Start : 05/12/2021