ភាគទី 8

288 28 0
                                    

'' ខុសត្រូវមិនសំខាន់ទេ សំខាន់ខ្ញុំជាអនាគតកូនប្រសារម៉ាក់ប៉ារបស់លោកគ្រូណា លោកគ្រូត្រូវតែនៅខាងខ្ញុំដាច់ខាត..អុប! '' លីសាជ្រុលមាត់និយាយរួច៏យកដៃខ្ទប់មាត់ខ្លួនឯងទាំងបើកភ្នែកធំៗ ចប់ហើយពេលនេះម៉េចក៏ទៅនិយាយអញ្ចឹងដាក់កូនកម្លោះគេបែបនេះ ។

'' ហីយ៉ា...ហេតុអីក៏មិនដាស់តឿនក្នុងថ្នាក់តែម្តងទៅ? ឃើញទេភ្លេចទាល់តែបាន '' ជុងហ្គុកនិយាយញ៉ោះអោយនាងតូចសឹងតែជ្រែកដីនៅឋានក្រោមមួយរយះទេពេលនេះ មិនគួរសោះ 😭

'' ខ្ញុំ..... '' លីសា និយាយរដាក់រដុបរកនឹកពាក្យដោះសារមិនឃើញ

'' ខ្ញុំ? '' ជុងហ្គុកជ្រួញចិញ្ចើមខិតមុខសង្ហារទៅជិត នាងតូចដែលកំពុងតែព្រិចភ្នែកញាប់ៗ

'' ចេញទៅលោកគ្រូ ប្រយ័ត្នមានគេមកឃើញចប់មិនខានទេ '' លីសារុញទ្រូងហាប់ណែនដែលគ្របដោយអាវពណ៍សរយ៉ាងមានសណ្តាប់ធ្នាប់ចេញពីខ្លួនរួចក៏រៀបឬកអោយត្រឹមត្រូវវិញព្រោះមិញនេះនាយកម្លោះមកជិតពេកអៀនរកធ្វើអ្វីមិនត្រូវ ( ជ្រេញអ្នកមានស្នេហា😩 )

'' ហឹស..មាត់រឹង! '' និយាយរួចនាយក៏ដើរចេញបាត់ទៅទុកអោយ នាងតូច អង្គុយខាំមាត់សម្លក់នាយពី ក្រោយខ្នងតែម្នាក់ឯង ។

SKIP>>

'' អូ? ពិតមែនហេស? ទីបំផុតលោកគ្រូសង្ហាររបស់ខ្ញុំជិតបានប្រពន្ធនឹងគេហើយ '' អ្នកគ្រូបង្រៀនស្រីដែលត្រូវជាមិត្តជិតស្និទ្ធិរបស់រាងក្រាស់និយាយទាំងសើចៗតិចនាយកម្លោះ ព្រោះមិញនេះនាយបាននិយាយពីរឿងដែលប៉ាម៉ាក់របស់នាយបានផ្សំផ្គុំនាយជាមួយយលីសាទៅកាន់នាង ហើយអ្នកគ្រូម្នាក់នឹងមានឈ្មោះថា ដាវ៉ុន ។

'' មិនដឹងថាយ៉ាងមិចយ៉ាងម៉ាទេ បើកាចដូចខ្លាម៉ាកៗនេះ '' ជុងហ្គុកនិយាយទៅកាន់អ្នកគ្រូ ដាវ៉ុន ធ្វើអោយនាងផ្ទុះសំណើចភ្លាមៗ
  
'' តាមខ្ញុំមើលឃើញ នាងមើលទៅជាមនុស្សស្ងៀមស្ងាត់សម្បើមណាស់តែបើយើងនិយាយសម្តីពិរោះជាមួយនាងច្បាស់ជាពិរោះបកមកវិញមិនខានទេ ។

'' ស្រួលពេកទេដឹង? '' ជុងហ្គុកចងចិញ្ចើម

'' នេះគ្រាន់តែជាគំនិតខ្ញុំទេ ''

In Class...

'' នែ៎ពួកឯងដឹងទេ...យើងឃើញលោកគ្រូ ដើរទៅអង្គុយនៅថ្នាក់អ្នកគ្រូដាវ៉ុន ហើយនិយាយគ្នាសើចសប្បាយសម្បើមណាស់ប្រាប់ទៅ '' Girl 1

'' គិតៗទៅសមគ្នាដែរតើណ៎... ''

'' ម្នាក់សង្ហារ ម្នាក់ទៅ cute សមគ្នាសាហាវ ''

'' ពួកនាងនេះ! Ship សិស្សក្នុងថ្នាក់មិនគ្រប់មក Ship ទាំងគ្រូទៀត ...អត់ចេះបើកភ្នែកមើលប្រពន្ធគេនៅនឹងទេ?? '' ជេននីដែលជាមិត្តរបស់លីសានិយាយតិចៗទាំងដៀងភ្នែកទៅមើលសិស្សស្រីដែលផ្តុំក្បាលគ្នានិយាយដើម ship គ្រូមិនឈប់នោះ ។

'' ឆឹស...ព្រានបុរសបែបនេះបើបានធ្វើប្តីទឹកភ្នែកជូតក្បាលជង្គង់ផងមិនដឹង '' លីសារអ៊ូរម្នាក់ឯងទាំងយកដៃឆ្កឹះក្រចកលេង មិនដឹងយ៉ាងមិចទេក្នុងចិត្តប្រច័ណ្ឌតិច ខឹងតិច អត់ខ្វល់តិច លាយឡំចូលគ្នាពេញនឹងហើយធុញមែនទែន !

'' ហើយឯងចង់គិតយ៉ាងមិច? ទៅមើលល្អទេ? បានឃើញផ្ទាល់ភ្នែក ''ជេននី

'' ជូនយើងទៅបន្ទប់ទឹកមួយភ្លែត '' និយាយរួចលីសាក៏កាន់ដៃជេននីដែលជាមិត្តដើរទៅក្រៅតែពេលដើរជិតដល់ក៏ឆ្លស់ផ្លូវគ្នាជាមួយជុងហ្គុក ។ កាលដែលឃើញស្ងាត់មិនសូវមានមនុស្សបែបនេះជុងហ្គុកក៏សួរ ...

'' ទៅណា? នេះយកញាំទៅហើយប្រញាប់ចូលថ្នាក់វិញផង '' ជុងហ្គុកនិយាយរួចក៏ហុចទឹកដោះគោអោយទៅនាងតូច ហាក់អោយនាងឆ្ងល់ជាខ្លាំង ហួចទើបតែធ្វើអោយគេខឹងមិញសោះឡូវចង់មកទិញអីលួងទៀតហា៎? មិនមែនកូនក្មេងទេចា.....

'' លោកគ្រូលេបថ្នាំខុសហេស? ''

To Be Continued.....💖
ភ្លេចអីភ្លេចទៅណា តែកុំភ្លេចចុចលើរូបផ្កាយពណ៍ទឹកក្រូច hehe🙈💗
#ស្រឡាញ់អ្នកអាន
ISA JUNG✿

វង្វេងស្នេហ៍លោកគ្រូ | slow updateWhere stories live. Discover now