ភាគទី 7

274 25 1
                                    

'' ហឹស...មាយា អោយដៃសូម្បីតែគ្រូខ្លួនឯង '' អេនឌី នឹង ហ្វារ៉ា និយាយគ្នាលឺៗបំណងអោយនាងតូចទាំងពីរនាក់បានឮ តែសោកស្តាយផង គេមិនបានខ្វល់ជាមួយទេ ។ ( បញ្ជាក់ត្រង់នេះបន្តិចអេតមីនសុំកែឈ្មោះ Farrah នឹង Andie ទៅជាអក្សរខ្មែរវិញដើម្បីអោយស្រួលសរសេរ )

'' អូ..អ្នកណាគេណ៎? ហេតុអីក៏អន់ចរិតបែបនេះ '' ហ្វារ៉ា និយាយរួចក៏ដៀងភ្នែកទៅលីសា

'' គ្រាន់បើជាងពួកនាងខ្លះ ខំឲដៃគេហើយគេនៅតែមិនយកភ្នែកមើល '' លីសា និយាយតិចៗល្មម អ្នកដែលកំពុងដៀមដាមខ្លួនបានឮ តែដូចការគិត គ្រាន់តែឮភ្លាម នាងក្រមុំ ហ្វារ៉ា ក៏ចាប់ផ្តើមក្តៅស្លឹកត្រចៀកឆេវ ។

'' នាងស្រីឆ្កួត នាងចង់ថាអោយអ្នកណាហាស៎ '' ហ្វារ៉ា លើកដៃគោះតុមួយទំហឹងបម្រុងនឹងលើកដៃទះកំផ្លៀងនាងតូចក៏ស្រាប់តែ ...

'' ល..លោកគ្រូ.... '' ហ្វារ៉ានិយាយទាំងរដាក់រដុបពេលដែលបានឃើញលោកគ្រូកម្លោះកំពុងតែចាប់.កដៃខ្លួនថែមទាំងសម្លឹងមុខនាង ដោយទឹកមុខរៀបស្មើ ។ [...]

'' ខ្ញុំមិនមែនសុខៗទៅរករឿងនាងទេលោកគ្រូ នាងឌឺដងខ្ញុំមុន បើមិនជឿលោកគ្រូសួរមិត្តរួមថ្នាក់ទៅ '' ហ្វារ៉ា និយាយរួចក៏ងាកទៅមើលអ្នកជុំវិញខ្លួនក៏បានឃើញថាគ្មាននរណាឆ្លើយនឹងសំណួររបស់នាងឡើយ ។

'' ខ្ញុំទំនេរខ្លាំងណាស់ទៅហេស ដល់ថ្នាក់សុខៗទៅរករឿងមនុស្សធន់ទាបដូចនាង? '' លីសា

'' ថាមិនត្រូវដែរ ព្រោះនាងតែងតែ.... '' ហ្វារ៉ានិយាយមិនទាន់ចប់ផង ជុងហ្គុកក៏គោះតុបែបចង់អោយអ្នកទាំងពីរឈប់ឈ្លោះប្រកែកគ្នា

'' ឥឡូវបើគ្មានអ្នកណាទទួលស្គាល់កំហុសទេ លោកគ្រូសុំដកពិន្ទុសីលធម៍របស់អ្នកទាំងពីរហើយ '' ជុងហ្គុក

'' វាមិនសម! នាងជាអ្នកមករករឿងខ្ញុំហេតុអីត្រូវមកដកទាំងពិន្ទុខ្ញុំដែរនោះ?! '' លីសា និយាយទៅកាន់រាងសង្ហារដែលកំពុងតែអង្គុយលើតុ ដោយកែវភ្នែករៀបស្មើសម្លឹងមកកាន់នាងតូច

'' ទោះបីប្អូន មិនបានខុសក៏ត្រូវតែដកដែរព្រោះអីហ៊ាន តមាត់ជាមួយគ្រូ '' ជុងហ្គុកនិយាយធ្វើអោយនាងក្រមុំព្រមស្ងាត់មាត់ទាំងមុខក្រម៉ូវ ទើបតែថើបគេក្នុងឡានសោះ ឡូវមកស្តីអោយគេទៀតមនុស្សអាក្រក់☹️ ។

'' តោះបានហើយ ! អង្គុយចុះ ហើយបើកសៀវភៅ តមេរៀន ''

SKIP>>

'' អ្នកទាំងអស់គ្នាអាចចេញទៅសម្រាកសិនបាន '' ជុងហ្គុក និយាយ រីឯសិស្សដែលនៅក្នុងថ្នាក់ក៏ចេញទៅអស់ដោយនៅសល់តែ ជុងហ្គុក លីសានិង ជេននី ប៉ុណ្ណោះដែលនៅក្នុងថ្នាក់ ។

'' អឹ... យើងទៅទិញទឹកផឹកបន្តិច '' ជេននី

'' អឹម... '' លីសាងក់ក្បាល ហើយក៏កត់មេរៀនរបស់ខ្លួនបន្ត ឯជុងហ្គុកកាលដែលឃើញនាងតូចស្ងាត់បែបនេះក៏ដើរទៅរក ។

'' ញាំទៅ '' ជុងហ្គុកទាញស្ករគ្រាន់មួយដើមពីក្នុងហោប៉ៅ នឹងទឹកដោះគោ ស្រ្តប៊ឺរី ដាក់លើតុរបស់ លីសា ។

'' មិនបាច់មកលួងខ្ញំទេ ... ខ្ញុំមិនចិត្តទន់ជាមួយលោកគ្រូជាដាច់ខាត '' លីសា

'' ខ្ញុំដូចជាមិនបាននិយាយថាមកលួងលីសទេ មិនអញ្ចឹង? '' ជុងហ្គុកសួរ

'' ឆឹស... ''

'' ខ្ញុំដឹងថាលីសមិនបានទៅរករឿងគេនោះទេ តែលីសក៏មានចំណេកខុសអញ្ចឹងហើយទើប... '' ជុងហ្គុកនិយាយមិនទាំងចប់ផងលីសាក៏និយាយកាត់

'' ខុសត្រូវមិនសំខាន់ទេ សំខាន់ខ្ញុំជាអនាគតកូនប្រសារម៉ាក់ប៉ារបស់លោកគ្រូណា លោកគ្រូត្រូវតែនៅខាងខ្ញុំដាច់ខាត..អុប! '' លីសាជ្រុលមាត់និយាយរួច៏យកដៃខ្ទប់មាត់ខ្លួនឯងទាំងបើកភ្នែកធំៗ ចប់ហើយពេលនេះម៉េចក៏ទៅនិយាយអញ្ចឹងដាក់កូនកម្លោះគេបែបនេះ ។

'' ហីយ៉ា...ហេតុអីក៏មិនដាស់តឿនក្នុងថ្នាក់តែម្តងទៅ? ឃើញទេភ្លេចទាល់តែបាន '' ជុងហ្គុកនិយាយញ៉ោះអោយនាងតូចសឹងតែជ្រែកដីនៅឋានក្រោមមួយរយះទេពេលនេះ មិនគួរសោះ 😭

To Be Continued.....💗

កុំភ្លេចvoteម្នាក់មួយផងណា🥰
#ស្រឡាញ់អ្នកអាន
ISA JUNG✿

វង្វេងស្នេហ៍លោកគ្រូ | slow updateWhere stories live. Discover now