នៅក្នុងភោជនីយដ្ថានលំដាប់ផ្កាយប្រាំមានការតុបតែងយ៉ាងល្អប្រណិតកន្លែងមានផាសុខភាពល្អ ភ្លើងពណ៍ពងមាន់យ៉ាងស្រស់ស្អាតមានសុទ្ធតែអ្នកជំនួញធំៗមកទីនោះ ។ នៅទីនោះក៏មានវត្តមានរបស់ Lisa នឹង ឪពុករបស់នាងផងដែរ ។
@បន្ទប់ VIP
« សុំទោសដែលឲរង់ចាំយូរ » ប៉ារបស់ Lisa ដើរចូលទៅខាងក្នុងបន្ទប់ដោយមានអង្គរក្សពីអ្នកនៅពីក្រោយ ។
« មិនអីទេណា អា៎ Lisa ស្អាតខ្លាំងណាស់ខ្ញុំមើលមិនចង់ស្គាល់ទៅហើយ » រាងចំណាស់ដែលកំពុងអង្គុយនៅលើកៅអីក្នុងបន្ទប់VIPដែលមានអាហារថ្លៃៗនៅលើតុ លាន់មាត់សរសើរនាងតូច ។
« Lisa នោះជាគូណាត់របស់កូនណា , ហើយ... » ប៉ារបស់Lisa និយាយមិនទាន់ទាំងចប់ផងក៏ ..
« ខ្ញុំមិនច្រឡំទេហេស? » Lisa និយាយតិចៗសួរខ្លួនឯងព្រោះថាគូណាត់ដែលប៉ារបស់នាងបាននិយាយនោះជា....
« ហ៊ើយ..លោកគ្រូ! » លីសានិយាយទាំងចំហរមាត់ថ្លុងមិននឹកស្មានថាគូរណាត់ដែលប៉ានាងបានប្រាប់នោះគឺជាលោកគ្រូរោគចិត្តម្នាក់នេះសោះ ។
« ហ្អា..នេះកូនលីសស្គាល់ជុងដែរហេស? ល្អណាស់អញ្ចឹងនោះ » អ្នកស្រីចននិយាយរួចក៏ងាកទៅញញឹមដាក់កូនប្រុសដែលកំពុងតែដើរចូលតុអាហារ ។
« នាងជាសិស្សរបស់ខ្ញុំណាម៉ាក់ » ជុងគុកនិយាយ
« អញ្ចឹងល្អហើយ...នេះបានមើលថែប្អូនណា ណាមួយនៅក្បែរគ្នាច្រើនបែបនេះអាចមានចិត្តលើគ្នាខ្លះ » អ្នកស្រីចននិយាយទាំងញញឹម ខុសពីនាងតូចលីសាដែលធ្វើពីលីមលើមមិនដឹងថាត្រូវនិយាយអ្វីទេពេលនេះ គេភាំងអស់ហើយ ។
« ខ្ញុំអាចនិយាយជាមួយនាងបន្តិចបានទេលោកអ៊ុំ » ជុងគុកនិយាយទៅកាន់ប៉ារបស់លីសា
« ហ្អា~ លោកអ៊ុំអីទៅហៅប៉ាៗមកជិតក្លាយជាគ្រួសារតែមួយទៅហើយ..តែទៅក៏ទៅចុះ » ប៉ារបស់លីសាងក់ក្បាលតិចៗរួចក៏កេះដៃរបស់កូនស្រី ។
« ច..ចាស » និយាយរួចនាងក៏ដើរទៅតាមរាងក្រាស់ដល់សួនច្បារនៅខាងក្រោយហាង ព្រោះទីនោះវារៀងស្ងាត់មិនសូវមានមនុស្សដើរៅទីនោះច្រើននោះទេ ។
« លោកគ្រូមានការអីឆាប់និយាយមក » ពេលមកដល់ខាងក្រៅភ្លាមនាងតូចក៏និយាយឡើងដោយឈរអោបដៃទាំងធុញទ្រាន់ហាក់អោយលោកគ្រូសង្ហាររៀងអស់សំណើចនឹងចរិតឆ្មើងឆ្មៃរបស់នាងតូចបន្តិច ។
« គ្មានអីទេ គ្រាន់តែសួរថាលីសចង់គិតយ៉ាងមិចបន្ត? » ជុងគុកសួរទៅនាង
« អាយ...មិនដឹងទេធុញណាស់! » លីសា
« ស្ងប់អារម្មណ៍... ឥឡូវអញ្ចេះចុះ ខ្ញុំមិនចង់បដិសេដនឹងសំណើរការផ្សំផ្គុំរបស់ពួកគាត់ទេ អញ្ចឹងហើយ..សាកមើលចិត្តគ្នាសិនក៏....យ៉ាងមិចដែរ » នាយកម្លោះនិយាយរួចក៏អោនទៅជិតនឹងនាងតូច ធ្វើអោយលីសាបើកភ្នែកធំធ្វើអីលែងចេញក្រៅពីថយទៅក្រោយយឺតៗឯនាយសង្ហារក៏ចេះតែខិតមកមួយៗ តែហេតុអីនាងលើកដៃរុញនាយចេញមិនកើតបែបនេះ? ប្រលឹងហោះចេញពីខ្លួនបាត់ទេដឹងលោកអើយ..។
« អឹ...ឆឹស មើលចិត្តលោកគ្រូហេស? កុំសង្ឃឹមអោយសោះប្រុសចង្រៃ » លីសាមហាក្បាលខូចហាក់ដូចជាប្រលឹងខ្លាចូលសន្ធឹតរុញទ្រូងនាយកម្លោះចេញហើយថែមទាំងជាន់ជើងនាយមួយទំហឹងទៀត ហើយក៏ប្រញាប់រត់ចេញយ៉ាងលឿនព្រុយតែម្តង ។
« អ្ហា...ឡា លីសា ... អូយចាំមើលចុះណា » ជុងគុកលើកជើងដែលត្រូវលីសាជាន់មួយទំហឹងអម្បិញមិញនេះឡើងមក ទាំងមុខជូរហួញ ។
« តែក៏...គួរឲស្រឡាញ់ម្យ៉ាងដែរតើស »
TO BE CONTINUED.....🐰🦄
#ស្រឡាញ់អ្នកអាន😘❤️
@ISA JUNG
YOU ARE READING
វង្វេងស្នេហ៍លោកគ្រូ | slow update
Romance✨សម្រាប់ LISKOOKER✨ ឡា លីសា x ចន ជុងគុក @Isa Jung Start : 05/12/2021