ភាគទី១២+១៣

246 16 0
                                    

#ពេលយប់

តុក តុក~

'' ចូលមក ''

'' ប៉ា~ '' សំឡេងតូចឆ្មាបន្លឺឡើងក្នុងបន្ទប់ធ្វើការរបស់រាងចំណាស់ដែលពេលនេះកំពុងតែមើលឯកសារខ្លះៗរបស់ខ្លួន ។

'' សុខៗមករកប៉ាបែបនេះ ចង់បានអ្វីហេ៎? '' អ្នកជាឪពុកបន្លឺឡើងទាំងសើចតិចៗ ព្រោះកូនស្រីតែមួយរបស់គាត់មិនងាយចូលមករកគាត់ពេលកំពុងធ្វើការយប់ព្រលប់បែបនេះនោះទេ ចម្លែកណាស់!

'' ប៉ាហ៎~ មើលមកខ្ញុំក្នុងផ្លូវវិជ្ជមានផងទៅមើល~ '' លីសាឆ្លើយតប

'' អា! អញ្ចឹងក៏អញ្ចឹងទៅ ហើយកូនមានការអី? និយាយមក '' រាងចំណាស់ក៏បន្លឺឡើងស្របពេលដែលកំពុងតែផ្តោតអារម្មណ៍ទៅនឹងឯកសាររបស់ខ្លួន ។

'' គឺកូនគ្រាន់តែចង់មកសួររឿង...គេម្នាក់នោះណាប៉ា '' លីសានិយាយសម្តៅទៅជុងហ្គុក ។

'' ម្នាក់ណា? '' អ្នកជាឪពុកក៏ចងចិញ្ចើមហាក់ឆ្ងល់ទៅនឹងសព្វនាមដែលនាងបាននិយាយមក

'' គឺ លោកគ្រូនឹងណាប៉ា ''

'' អ៎ ហើយកូនចង់សួរពីអី? ''

'' ហេតុអ្វីបានជាប៉ាចង់អោយខ្ញុំ...រៀបការជាមួយនឹងគេម្ល៉េះ? '' លីសា

'' ហឹម...ហេតុផលគឺវាបែបនេះណា...និយាយទៅប៉ាមើលមិនឃើញបុរសណាអាចមើលថែកូនជំនួសប៉ានៅថ្ងៃមុខបាននោះទេ ក្រៅពីជុងហ្គុក ដូច្នេះហើយកូនក៏សាកបើកចិត្តមើលកូនជុងក្នុងផ្លូវល្អខ្លះទៅ ថ្ងៃណាមួយកូននឹងឃើញដូចដែលប៉ាបានឃើញក៏ថាបានដែរណាលីស '' បានឮពាក្យសម្តីរបស់ឪពុកដូច្នេះនាងតូចក៏រាងទន់ចិត្តលើនាយកម្លោះខ្លះៗដែរ តែមិនមែន១០០ភាគរយតែម្តងទេ ថាមិនត្រូវល្អបានតែដំបូងក៏ថាបាន ។

'' តែកូនមិនចង់រៀបការជាមួយគេទេ គេម្នាក់នោះឌឺៗចង់តែឈ្នះកូនអញ្ចឹង '' លីសា

'' ចុះកូនដែលចង់ចាញ់គេពីអង្កាល់? '' ឮប្រយោគឪពុកបែបនេះហើយលីសាក៏ធ្វើជាងាកមុខចេញភ្លាមៗ មើលចុះៗកូនខ្លួនឯងមិនកាន់ជើងទេទៅកាន់ជើងកូនគេ អត់សុខចិត្តទេ!

'' ឈប់និយាយជាមួយប៉ាហើយ! រាត្រីសួស្តីលោកប៉ា! '' លីសា និយាយដោយសង្កត់សម្លេងត្រង់ពាក្យប៉ា រួចក៏ដើរចេញទៅដោយមិនភ្លេចបិទទ្វាត្រឹមត្រូវ ។

វង្វេងស្នេហ៍លោកគ្រូ | slow updateWhere stories live. Discover now