'' គូរដណ្តឹងជុងហ្គុកហេស៎? '' កំពុងតែឈរសុខៗក៏មានសម្លេងមនុស្សស្រីម្នាក់ទៀតបន្លឺឡើងពីក្រោយខ្នងលីសា។
'' មានការអី? '' លីសា
'' ខ្ញុំជាស្នេហាដំបូងរបស់ជុងហ្គុក '' អេរីននិយាយ
'' ហើយ?? '' លីសាសួរទៅកាន់នាងទាំងចងចិញ្ចើមជាប់។ ហើយគ្រាន់តែអញ្ជឹងសោះក៏មកប្រាប់នាងដែរ??
'' និយាយតាមត្រង់ចុះខ្ញុំនៅស្រលាញ់ជុងហ្គុក ហើយមើលទៅជុងហ្គុកក៏នៅមានចិត្តលើខ្ញុំអញ្ចឹងហើយនាងក៏... '' អេរីននិយាយមិនទាន់ចប់ចុងចប់ដើមផងក៏ត្រូវលីសានិយាយកាត់ ។
'' សម្បត្តិត្រឹមមនុស្សធុនដូចនាង សំអាងអ្វីនិយាយថាជុងហ្គុកនៅមានចិត្តលើនាង បើមុខរបស់នាងគេមិនចង់ទាំងយកភ្នែកមើលផងនោះ? '' លីសា ឈរអោបដៃថាអោយអេរីនផាំងៗទាំងមិនទុកមុខ តែក៏រៀងសោកស្តាយព្រោះគ្មានមនុស្សចូលមក បើមានមនុស្សចូលមកឃើញនាងឈរដៀលស្រីម្នាក់នេះមិនដឹងល្អមើលយ៉ាងណាទេ ។
'' នាង! '' អេរីនរាដៃរកទៅទះកំផ្លៀងលីសាតែក៏ឮសម្លេងម្យ៉ាងធ្វើអោយនាងបញ្ឈប់សកម្មភាពភ្លាមៗ ។
'' លីស! នៅឯណានឹងម៉េចក៏យូរម្លេះ? '' ឮសម្លេងជុងហ្គុកបែបនេះអេរីនក៏ញញឹមចុងមាត់ រួចក៏...
*ផាច់* *ផាច់*
អេរីន យកដៃទាំងសងខាងទៅទះកំផ្លៀងនឹងបោចសក់ខ្លួនឯង រួចក៏ទម្លាក់ខ្លួនដួលទៅលើដី បង្កអោយអ្នកដែលនៅចំពោះមុខនាងមានចម្ងល់នឹងទង្វើនាងជាខ្លាំងហើយថីនុង?សុខៗទះកំផ្លៀងខ្លួនឯងអញ្ចឹង? គេម៉ាហ្សាហេស៎?
'' អាយ..ហឹក..ហឹក.. '' អេរីនក៏ចាប់ផ្តើមធ្វើជាយំនៅពេលដែលដឹងដល់សម្រឹមជើងដើរមករកទីនេះ
'' នាងឆ្កួតទេហេស៎?? '' លីសាក៏ដើរទៅចាប់អង្រួនស្មារបស់អេរីនអោយនាងដឹងសតិឡើង នឹកស្មានថា នាងនេះមានជម្ងឺចាស់រើឡើងទេតើអ្នកណាដឹងថា...
'' នេះអូនកំពុងធ្វើស្អីនឹងលីស? '' ជុងហ្គុកដើរចូលមកឃើញបែបនេះក៏ប្រញាប់លើកលីសាចេញពីអេរីនរួចក៏និយាយ៖
'' លីសស្ងប់អារម្មណ៍សិនទៅបានទេ?ម៉េចក៏ធ្វើចរិតពាលទះតប់ដូចជាកូនក្មេងបែបនេះ? មានរឿងអីក៏និយាយគ្នាសិនទៅមិនបានហេស៎? '' ឮពាក្យសម្តីបែបនេះចេញពីមាត់បុរសដែលត្រូវជាគូរអនាគតរបស់នាងភ្លាម លីសាក៏ស្ងាត់មាត់សម្លឹងមើលទៅមុខនាយដោយមិននិយាយពាក្យអ្វីទាំងអស់ ។
'' ហឹក..វាជាកំហុសរបស់ខ្ញុំជុងកុំបន្ទោសនាងអី..គ្មាននារីណាទ្រាំឃើញបុរសដែលខ្លួនស្រលាញ់ឈរនិយាយស្និទ្ធិស្នាលជាមួយស្រីផ្សេងទេ..ហឹក...ជុងកុំខឹងនាងអីណា '' អេរីនពេបមាត់ធ្វើជាចាប់ដៃជុងហ្គុកអង្រួនតិចៗ ទង្វើទាំងនេះធ្វើអោយលីសាហួសចិត្តនឹងនាងជាខ្លាំងតែក៏មិនមាត់ ព្រោះក្នុងទ្រូងវាចុកឈឺចាប់ដូចមានមនុស្សទំនេរអត់ការងារធ្វើយកកាំបិតមកចាក់លេងអញ្ជឹង ។
'' បងអស់សង្ឃឹមនឹងអូនខ្លាំងណាស់ លីស.. '' គ្រាន់តែឮបែបនេះភ្លាមលីសាក៏ដើរចេញបាត់ទៅដោយសូម្បីតែមុខបុរសនៅចំពោះមុខក៏មិនខ្ចីមើល ប្រយោគអម្បិញមិញនេះនៅបន្លឺឡើងពេញខួរក្បាលរបស់នាង វាឈឺខ្លាំងណាស់ ។ លីសាគិតតែពីដើរទៅខាងមុខដោយមិនបានចាប់អារម្មណ៍ថាខាងមុខមានស្អីមានស្អីនោះទេដឹងត្រឹមថាពេលនេះចង់ទៅអោយឆ្ងាយ ឆ្ងាយពីប្រុសម្នាក់នោះ។
ព្រុស*
'' សុំទោសផ- លីសា?? '' ដោយសារតែដើរមិនបានមើលលីសាក៏បានជ្រុលទៅបុកបុរសម្នាក់ តែនាយជីហ៊ុនក៏ដៃរហ័សស្រវ៉ាត្រកងនាងតូចមកក្នុងដៃ។
'' ហ្អា... '' ដោយទប់ទឹកភ្នែកលែងជាប់លីសាក៏មិនបានចាប់អារម្មណ៍ថាម្ចាស់ស្មាដែលខ្លួនកំពុងតែផ្អែកយំនោះជានរណាទេ សំខាន់ពេលនេះនាងពិតជាចង់យំ យំអោយអស់កង្វល់ពីទ្រូង ដោយមានបុរសម្នាក់ធ្វើជាស្មាបង្អែកអោយ តែមិនបានចាប់អារម្មណ៍ថាមានកែវភ្នែកមួយគូរកំពុងសម្លឹងមកពួកគេទាំងពីរទាំងកំហឹង ។
To Be Continued...
អានហើយកុំភ្លេច vote ផងណា....😼💞
YOU ARE READING
វង្វេងស្នេហ៍លោកគ្រូ | slow update
Romance✨សម្រាប់ LISKOOKER✨ ឡា លីសា x ចន ជុងគុក @Isa Jung Start : 05/12/2021