ក្មួយមិត្ត

2.3K 37 0
                                    

#ក្មួយមិត្ត (short novel)
______

      ថ្ងៃនេះមានពិធីជប់លៀងសម្ភោធឡានថ្មីមួយនៅក្រុមហ៊ុនផលិតរថយន្តធំនៅកណ្ដាលទីក្រុង ភ្ញៀវកិត្តិយសដែលមកចូលរួមភាគច្រើន គឺសុទ្ធតែជាម្ចាស់ភាគហ៊ុនរួមគ្នា និងអ្នកជិតដិត ។ ក្នុងចំណោមភ្ញៀវទាំងនោះ ក៏មាននាយកំលោះជីមីនដែលត្រូវជាមិត្តរបស់ម្ចាស់ក្រុមហ៊ុនដែរ គេមកព្រមជាមួយក្មួយស្រីរបស់គេដែលទើបតែមកពីបរទេសមិនប៉ុន្មានថ្ងៃ ។ ហ្វាទីណាដើរកាន់ដៃជាគូរជាមួយលោកពូ ស្នាមញញឹមយ៉ាងស្រស់ស្អាតរបស់នាង នាំឲ្យភ្ញៀវដែលនៅក្នុងកម្មវិធីងាកមកចាប់អារម្មណ៍លើនាងសឹងតែទាំងអស់ សូម្បីតែម្ចាស់កម្មវិធីដែលកំពុងឈរនិយាយរាក់ទាក់ជាមួយភ្ញៀវឯណោះ ក៏ដកក្រសែភ្នែកមកមើលនាងដូចគ្នា ។

"ខ្ញុំសូមទៅខាងនោះមួយភ្លេត"ខណៈនោះ ថេយ៉ុងក៏ដកខ្លួនចេញពីត្រង់នោះ ហើយដើរទៅសម្ដៅទៅរកមិត្តដែលទើបតែមកដល់ ទាំងមានស្នាមញញឹមជាប់បបូរមាត់ ។

"ហេតុអ្វីយូរម្ល៉េះ?"ថេយ៉ុងមកដល់ភ្លាម ក៏សួរទៅជីមីនភ្លាម អ្នកខាងនោះក៏មិនទាន់ឆ្លើយ តែប្ដូរជាងាកទៅមើលមុខនាងល្អិតដែលនៅក្បែរខ្លួនវិញ ។

"មកពីចាំនាងល្អិតនេះហើយ ធ្វើខ្លួនយូរនោះយូរ"

"ពូមីនហ៎!!..."ហ្វាទីណាងើយមុខខាំមាត់ដាក់លោកពូ ហើយក៏លើកដៃវាយដើមដៃលោកពូបន្ដិចទាំងកាយវិការអៀនខ្មាស ដែលលោកពូមកនិយាយបង្អាប់នាងនៅចំពោះមុខគេឯងបែបហ្នឹង ។ ភាពគួរឲ្យស្រឡាញ់របស់នាង កំពុងធ្វើឱ្យនាយសង្ហារម្នាក់ទៀតដែលនៅឈរក្បែរនោះដែរ ញោចស្នាមញញឹម ភ្លឹកសម្លឹងមើលនាងដោយអារម្មណ៍រវើរវាយ ទោះបីជាជីមីនហៅយ៉ាងណាក៏គេមិនឮ ។

"នែក៎! ភ្លឹកស្អីភ្លឹកម្ល៉េះវើយ..."ដោយអត់ទ្រាំនៅបន្តហៅលែងបាន ជីមីនក៏សម្រេចចិត្តលូកដៃវាយថេយ៉ុងបន្ដិច នាំឲ្យកាយមាំខាងនោះ ភ្ញាក់ខ្លួនព្រើត ងាកទៅមើលមុខមិត្តទាំងឡេឡឺមិនដឹងខ្យល់អី ។ ហ្វាទីណាឯណោះវិញ កាលបើដឹងថាថេយ៉ុងមើលនាងរហូតដល់ភ្លឹកអញ្ចឹង ភាពអៀនប្រៀនក៏ចាប់ផ្ដើមចាក់ស្រេះក្នុងចិត្តនាងភ្លាម ប៉ុន្តែនាងក៏មិនបាននិយាយអី បានតែឈរសើចញឹមៗ ហើយប្រញាប់ងាកភ្នែកចេញទៅមើលអ្វីផ្សេង ដើម្បីបន្លប់អារម្មណ៍ខ្លួនឯង ។

ក្មួយមិត្ត (Short Novel🔥) [Complete ✅]Where stories live. Discover now