ក្មួយមិត្ត (ភាគបន្ត)

689 12 0
                                    

បានអនាគតប៉ាក្មេកបើកដៃ និយាយពីថាលឿនដូចព្យុះ🌚

#ក្មួយមិត្ត (ភាគបន្ទាប់)
______

៥ថ្ងៃក្រោយមក....

ព្រិចភ្នែកតែបន្ដិច ហ្វាទីណាត្រឡប់មកដល់អ៊ីតាលីបាន៥ថ្ងៃទៀតទៅហើយ ប៉ុន្តែរយៈពេល៥ថ្ងៃមកនេះ ទូរស័ព្ទរបស់នាង មិនសូវជាទំនេរប៉ុន្មានឡើយ តែងតែមានអ្នកខលមក ហើយក៏បាននិយាយគ្នាលេងជាមួយនាងជារឿយៗ ហើយម្នាក់នោះគ្មាននរណាក្រៅពីថេយ៉ុងនឹងឯង ។ ព្រឹកឡើងក៏ខល ថ្ងៃចេញពីធ្វើការក៏ខល យប់ឡើងក៏ខលតាមឆាតមើលមុខគ្នាទៀត ប៉ុណ្ណឹងហើយក៏នៅមិនសមចិត្តគេនៅឡើយ ព្រោះគេចង់ជួបនាងផ្ទាល់ៗច្រើនជាង ។ ចំណែកឯហ្វាទីណា នាងក៏មិនបានធុញទ្រាន់អ្វី ព្រោះនាងក៏ចង់និយាយលេងជាមួយគេឲ្យច្រើនៗ ដើម្បីបំបាត់ភាពនឹករលឹកដែលនាងមានចំពោះគេខ្លះដែរ ។

ចូលមកដល់ព្រឹកថ្ងៃថ្មី ហ្វាទីណាក៏ភ្ញាក់ពីព្រឹកព្រលឹមតាមទម្លាប់ដូចរាល់ថ្ងៃដែលត្រូវរៀបចំខ្លួនទៅរៀន ប៉ុន្តែដោយសារថ្ងៃនេះជាថ្ងៃសម្រាក ទើបនាងមិនបានទៅសាលានោះទេ ។ នាងតូចក្រោកពីគេងក៏ចុះមកជាន់ខាងក្រោមជាមួយឈុតគេងយប់ដែលនៅមិនទាន់ប្ដូរចេញនៅឡើយ ស្របនឹងពេលជាមួយគ្នានោះដែរ គ្រាន់តែនាងទម្លាក់ជើងមកដល់កាំជណ្ដើរចុងក្រោយនៅជាន់ខាងក្រោម ក្លិនឈ្ងុយនៃម្ហូបដែលភាយចេញពីផ្ទះបាយ ក៏ហើរមកប៉ះនឹងចុងច្រមុះរបស់នាងតែម្ដង ទើបហ្វាទីណាប្រញាប់ដើរត្រឹកៗទៅផ្ទះបាយ ហើយក៏បានឃើញអ្នកម៉ាក់ខ្លួនកំពុងរៀបចំធ្វើអាហារពេលព្រឹកយ៉ាងច្រើន ខុសប្លែកពីរាល់ដងដែលធ្វើតែ២ ៣មុខ ។
"អ្នកម៉ាក់ធ្វើម្ហូបច្រើនម្ល៉េះ?"ហ្វាទីណាដើរតាំងៗមកឈរក្រោយខ្នងម្ដាយ ខណៈហ្វាហ្សា កំពុងឈរចម្អិនម្ហូបក្នុងឆ្នាំងមួយមុខទៀតយ៉ាងយកចិត្តទុកដាក់បំផុត ។
"ថ្ងៃនេះមានភ្ញៀវមកលេងផ្ទះ ដូច្នេះទើបម៉ាក់រៀបចំត្រៀមសម្រាប់ពួកគេនឹងណា"ហ្វាហ្សាងាកមកតបទាំងញញឹមស្រស់ស្រាយដាក់កូនបន្ដិច ទើបងាកទៅផ្ដោតលើម្ហូបក្នុងខ្ទះវិញ ។
"មានភ្ញៀវហ៎? បើអញ្ជឹងចាំកូនជួយណាម៉ាក់"គ្រាន់តែឮហើយ ហ្វាទីណាក៏ប្រញាប់សុំស្ម័គ្រចិត្តមកជួយជាដៃជើងបន្ថែម ហ្វាហ្សាបែរមកមើលកូនសារជាថ្មី មុននឹងអោនមើលកូនពីលើក្បាលចុះមកក្រោម ។
"មិនអីទេកូន! នៅសល់តែបន្ដិចទៀត គឺរួចរាល់ហើយ កូនឡើងទៅរៀបចំខ្លួនវិញទៅណា បើភ្ញៀវគេមកដល់ ហើយឃើញកូនក្នុងសភាពបែបនេះ ច្បាស់ជាចប់មិនខានទេ..."ហ្វាទីណា កាលបើនឹកដល់សម្ដីរបស់អ្នកម៉ាក់ហើយ នាងក៏ចាប់ដឹងថាសភាពនាងនៅពេលនេះ មានត្រឹមតែឈុតគេង សក់ក្បាលក៏ពិបាកមើល បើសិនមានគេមកឃើញ វាជារឿងដែលគួរឲ្យខ្មាសខ្លាំងណាស់ សំណាងល្អហើយដែលអ្នកម៉ាក់ដាស់តឿនទាន់ កុំអី...
"បើអញ្ចឹងកូនទៅខាងលើសិនហើយណាម៉ាក់ ជុប៎!"មុននឹងចាកចេញទៅ ហ្វាទីណាក៏ឆ្លៀតថើបថ្ពាល់អ្នកម៉ាក់មួយខ្សឺត ហ្វាហ្សាមើលទៅកូនដែលដើរចេញទៅ ទាំងគ្រវីក្បាលសើចឡើងរបៀបហួសចិត្ត ចរិតនេះមិនដឹងថាពេលណាទើបអាចប្ដូរបាន ជិតបានប្ដីទៅហើយ ។

ក្មួយមិត្ត (Short Novel🔥) [Complete ✅]Where stories live. Discover now