ក្មួយមិត្ត(ភាគបន្ត)

1.3K 27 2
                                    

#ក្មួយមិត្ត (Short Novel)
______

ម៉ោង១២យប់...
កម្មវិធីជប់លៀងរបស់ក្រុមហ៊ុនផលិតឡានទាំងមូលក៏បានបញ្ចប់ជាស្ថាពរ អ្នកដែលមកចូលរួមក្នុងកម្មវិធីក៏នាំគ្នាបំបែកផ្លូវទៅផ្ទះវិញរៀងៗ ចំណែកជីមីននិងក្មួយស្រីក៏ដល់ពេលត្រូវទៅវិញដូចគ្នា ។

"យើងទៅវិញសិនហើយសម្លាញ់!.."ជីមីននិយាយទៅកាន់មិត្ត ខណៈដែលពួកគេទាំងបីកំពុងនៅខាងមុខច្រកចេញក្រុមហ៊ុន ថេយ៉ុងក៏ញញឹមហើយងក់ក្បាលបន្ដិច ភ្លាមនោះគេក៏ដកក្រសែភ្នែកមករកហ្វាទីណាវិញម្ដង ។

"ហ្វានៅទីនេះសិនហើយណា ពូទៅយកឡាន"

"ចាសលោកពូ!.."នាងតូចងាកទៅតបជាមួយលោកពូរួច ជីមីនក៏ដើរចេញទៅ ពេលនេះនៅសល់តែថេយ៉ុងនិងហ្វាទីណាតែ២នាក់ប៉ុណ្ណោះ ។

"ខ្ញុំទៅសិនហើយលោកពូ...ចាំជួបគ្នាថ្ងៃក្រោយទៀតណា"ហ្វានិយាយទាំងមានស្នាមញញឹមជាប់ផ្ទៃមុខ ។
"ស្អែកខ្ញុំនឹងទៅរក..."
"ចាស!..."ហ្វាទីណាក៏ញញឹមដាក់គេបន្ដិច ទើបដើរទៅរកឡានដែលលោកពូបើកមកដល់មុននេះ ថេយ៉ុងតាមមើលឡានបើកចេញទៅរហូតផុតបាត់ពីក្រសែភ្នែក ទើបចូលទៅខាងក្នុងវិញ ចាត់ចែងគ្រប់យ៉ាងឲ្យរួចរាល់សិន ទើបគេទៅផ្ទះ ។

.......

      វាដូចទៅនឹងអ្វីដែលគេបាននិយាយ ថេយ៉ុងប្រញាប់ប្រញាល់ចេញពីក្រុមហ៊ុនតាំងពីម៉ោង១០ព្រឹក ដើម្បីមករកហ្វាទីណានៅវីឡារបស់ជីមីន មកដល់មុខរបងវីឡា ក៏មានអ្នកបម្រើចេញមកបើកទ្វារឲ្យ ព្រោះពួកគេសុទ្ធតែស្គាល់ថេយ៉ុងថាជាមិត្តរបស់ចៅហ្វាយ ។

"អ្នកប្រុសថេយ៍មករកអ្នកប្រុសមែនទេ? អ្នកប្រុសគាត់ទៅមើលការងារនៅប៊ូសាន ទាល់តែល្ងាចទើបគាត់ត្រឡប់មកវិញបាទ"អ្នកបម្រើប្រុសដែលចេញទៅបើកទ្វាររបងឲ្យគេអម្បាញ់មិញនោះ ក៏រត់មកវិញហើយសួរនាំទៅកាន់ថេយ៉ុង ដោយមិនភ្លេចនិយាយដល់ជីមីនដែរ ត្បិតថាមុននឹងជីមីនចេញទៅ គេបានប្រាប់អ្នកបម្រើទាំងអស់ ថាគេមានការងារចុះទៅខេត្ត និងផ្ដាំឲ្យពួកគេជួយមើល ថែ បម្រើបាយទឹកដល់ក្មួយស្រីផងដែរ ។

"អត់ទេ...គឺខ្ញុំមករកហ្វា"
"អរបាទ! អ្នកនាងតូចកំពុងអង្គុយលេងនៅផ្ទះតូចឯណោះទាន"
"បាទអរគុណ!..."ថេយ៉ុងមិនបង្អង់យូរ គេក៏បោះជំហានសម្ដៅទៅផ្ទះតូចក្បែរស្រះទឹកខាងក្រោយវីឡាតែម្ដង ។

ក្មួយមិត្ត (Short Novel🔥) [Complete ✅]Donde viven las historias. Descúbrelo ahora