#ក្មួយមិត្ត (ភាគបន្ទាប់)
______"និយាយអញ្ចឹង! បងថេយ៍មកទីនេះបានដោយរបៀបណា? ហេតុអ្វីក៏មិនប្រាប់អូនជាមុន?"នឹកដល់ចំណុចនេះ ហ្វាទីណាក៏ដកខ្លួនចេញពីថេយ៉ុងបន្ដិច ងើយមុខសួរគេទាំងងឿងឆ្ងល់ ខួរក្បាលក៏ស្រាប់តែនឹកដល់សម្ដីរបស់អ្នកម៉ាក់ដែលនិយាយប្រាប់នាងពេលនៅខាងក្រោមនោះ អញ្ជឹងក៏មានន័យថា ភ្ញៀវដែលអ្នកម៉ាក់និយាយ គឺជានាយសោះ ។
"បើប្រាប់អូនឲ្យដឹង គេម្ដេចនឹងហៅថាការ surprise? ព្រោះបងចង់ឲ្យអូនភ្ញាក់ផ្អើលនឹងហើយ ទើបមកស្ងាត់ៗ"ថេយ៉ុងនិយាយទាំងលើកដៃច្បិចចុងច្រមុះនាងដោយភាពខ្នក់ក្នាញ់ ។
"ចុះបងឡើងមកបន្ទប់អូនយ៉ាងម៉េចបាន?"
"គឺបងឡើងតាមកាំជណ្ដើរនឹងហើយ"
"ហ្ហើយបងថេយ៍....ន័យរបស់អូនគឺចង់សួរថា លោកប៉ានិងអ្នកម៉ាក់ អនុញ្ញាតឱ្យបងឡើងមកដែរហ៎?"
"បើពួកគាត់មិនអនុញ្ញាត តើបងមកឈរត្រង់នេះបានដោយរបៀបណា? ហ៊ឹម?"ថេយ៉ុងលើកចិញ្ចើម ទាំងញោចចុងមាត់ញញឹមក្នុងនាមជាអ្នកឈ្នះ ដែលអាចនិយាយផ្ជាញ់ផ្ចាល់នាងបាន ដោយធ្វើឲ្យនាងអស់ពាក្យនឹងសួរ ទើបហ្វាទីណាបានតែងើយក្បាលមើលមកគេខាំមាត់សម្លក់មុខគេថ្លែ ។ ថេយ៉ុងឯណោះវិញក៏អោនមកមើលមុខនាង ដេញចុះទៅខាងក្រោម រហូតមកដល់គល់ទ្រូងទើបឈប់សម្លឹងមើលមិនដកភ្នែក ហ្វាទីណា កាលបើឃើញនាយកំពុងសម្លឹងមើលដើមទ្រូងខ្លួន ដោយក្រសែភ្នែកច្រឡើសបើស នាងក៏ប្រញាប់លើកដៃខ្ទប់ទ្រូងខ្លួនឯង ហាក់ដូចជាហាមឃាត់មិនឲ្យគេមើលទៀតអញ្ចឹង ទាំងដែលប្រុសនៅចំពោះមុខនាង មិនមែនមិនធ្លាប់ឃើញ គេថែមទាំងធ្លាប់បានប៉ះស្ទាបអង្អែល និងច្របាច់ឡើងពេញៗដៃឯណោះ ។
"បិទស្អី? ធ្វើដូចបងមិនដែលឃើញ?"
"នរណាប្រើឲ្យបងមើលមកអូនជាមួយក្រសែភ្នែកច្រឡើមអញ្ចឹងធ្វើអី? ទីនេះជាផ្ទះអូន មិនមែនផ្ទះបងទេ ដូច្នេះ...."
"ដូច្នេះយ៉ាងម៉េច? អូនខ្លាចថា បើបងមើលហើយ បងច្បាស់មានអារម្មណ៍ ហើយពេលនោះ បងក៏ធ្វើរឿងនោះលើអូន បែបហ្នឹង?"ថេយ៉ុងនិយាយឡើងទាំងញញឹមចុងមាត់ ទើបរហ័សលូកដៃទាញចង្កេះហ្វាទីណាមកអឹបជាប់នឹងខ្លួន មិនទុកឱកាសឲ្យនាងល្អិតប្រកែកបានទាល់តែសោះ ។
"ហ៊ឹម!...បងថេយ៍..."ខណៈដែលថេយ៉ុង ហៀបនឹងអោនមកថើបបបូរមាត់របស់នាង ហ្វាទីណាក៏ព្យាយាមគេចមុខចេញទៅម្ខាង ដោយលើកដៃទប់មុខថេយ៉ុងមួយជាន់ទៀតជាការហាមឃាត់ ។
"ឥឡូវនេះ ពួកយើងធ្វើរឿងនោះមិនបានទេបងថេយ៍...ជឿអូនណា..."ដោយសារតែមិនចង់ឲ្យគេអន់ចិត្តដែលនាងប្រកែកមិនព្រមព្រៀងនឹងគេ ដូច្នេះនាងមានតែព្យាយាមនិយាយជាមួយគេទាំងទឹកមុខអង្វរក នាំឲ្យបុរសដែលតាំងចិត្តចង់ធ្វើបាបនាងឯណោះ ក៏ផ្ទុះសំណើចឡើង ។
"បងសើចអី?"ហ្វាទីណាឈរធ្វើមុខឡេឡឺ មើលមកកាន់គេទាំងចម្ងល់ ទើបភ្លាមនោះ ថេយ៉ុងក៏ឈប់សើច ហើយប្ដូរមកទម្លាក់ខ្លួនគេងលើពូកទន់ៗរបស់ហ្វាទីណាដែលនៅជាប់ក្លិនម្ចាស់កាយតូចភាយចេញមកពេញៗច្រមុះតែម្ដង ។
"ឆាប់ទៅផ្លាស់សំលៀកបំពាក់ទៅអូនសម្លាញ់! នៅឈរចងពុំកាច់រាងឲ្យបងមើលបែបហ្នឹង ប្រយ័ត្នតែបងប្ដូរចិត្តវិញណា"ដោយឃើញហ្វាទីណានៅឈរម៉ីងម៉ាំងមើលមកគេ ទើបថេយ៉ុងធ្វើជានិយាយឡើងនូវអ្វីដែលហ្វាទីណាមិនចង់ឲ្យកើតឡើង ។ នាងល្អិតមិនអាចនៅឈរទៀតបាន ទើបប្រញាប់ដើរទៅបើកទូរសម្លៀកបំពាក់ទាញសម្លៀកបំពាក់មួយឈុតចេញមក រួចក៏បន្តចូលទៅផ្លាស់នៅបន្ទប់ទឹកវិញ ត្បិតថាពេលនេះ មានថេយ៉ុងនៅក្នុងនេះដែរ ដូច្នេះនាងមិនអាចផ្លាស់ប្ដូរវានៅទីវាលអញ្ចឹងនោះទេ ។ជាន់ខាងក្រោម...
បន្ទាប់ពីចម្អិនគ្រប់យ៉ាងរួចរាល់ហើយ ហ្វាហ្សាក៏បានយកអាហារទាំងនោះមករៀបចំដាក់លើតុយ៉ាងរៀបរយ រង់ចាំតែកូនស្រីនិងថេយ៉ុងចុះមកវិញ នឹងបានញ៉ាំជុំគ្នាតែម្ដង ។
"អាហារបងថ្លៃធ្វើ នៅតែមានក្លិនឈ្ងុយជាប់អារម្មណ៍ដដែល"ជីមីនដែលដើមឡើយនៅអង្គុយជជែកគ្នាជាមួយបងប្រុស គ្រាន់តែអ្នកជាបងថ្លៃរៀបចំបាយទឹករួច គេក៏ងើបស្ររ ដើរមកតុអាហារ ហើយក៏ទម្លាក់ខ្លួនអង្គុយនៅកៅអីក្បែរនោះ ស្រង់ក្លិនឈ្ងុយៗពីគ្រប់មុខម្ហូបទាំងនោះ ហ្វាហ្សាដែលឈរនៅទីនោះស្រាប់ អត់នឹងសើចហួសចិត្តជាមួយគេមិនបាន ។
"សុំភ្លក្សបន្ដិចហើយណាបងថ្លៃ"
"ចាស!តាមសប្បាយ"បានបងថ្លៃអនុញ្ញាត ជីមីនក៏មិនបង្អង់ គេចាប់យកស្លាបព្រាមកដួសម្ហូបញ៉ាំមួយមុខមួយម៉ាត់ៗ អ្នកជាបងបានតែញញឹម អង្គុយគ្រវីក្បាលមើលមុខគ្នាទៅវិញទៅមក ។
"នោះ! ពួកគេចុះមកហើយ"ជីននិយាយឡើងក្រោយងាកភ្នែកឃើញកូនស្រីនិងថេយ៉ុងចុះពីជាន់ខាងលើជាមួយគ្នា ។
"មកដល់ហើយក៏អង្គុយចុះហើយញ៉ាំជាមួយគ្នាទៅ នៅយូរទៀត ប្រហែលអស់ដោយសារជីមីនឥឡូវហើយ"
"ហ្ហើយ! បងជីន...ខ្ញុំមិនមែនល្មោភញ៉ាំទេ ម្ហូបច្រើនយ៉ាងហ្នឹង ញ៉ាំតែម្នាក់ឯងម៉េចនឹងអស់?"
"មោះ! អង្គុយចុះទៅ ចាំអូនដួសបាយឲ្យ"ហ្វាហ្សាញញឹមបន្ដិច ទើបដួសបាយដាក់ចានស្វាមីជាមុន បន្តដាក់ឲ្យជីមីន និងថេយ៉ុងដែលអង្គុយជិតគ្នានោះ ចុងក្រោយក៏ដាក់ឪ្យនាងល្អិតហ្វាទីណាដែលអង្គុយនៅជិតខ្លួន ។
"ញ៉ាំឲ្យច្រើនៗទៅណាថេយ៉ុង...កុំក្រែងចិត្តអី..."
"បាទបងហ្សា..."ថេយ៉ុងក៏អោនក្បាលចុះបន្ដិច ញញឹមតបទៅកាន់ហ្វាហ្សា នាំឲ្យនាងល្អិតជាកូនឯណោះ លួចញញឹមញញែមរំភើបចិត្ត ត្បិតថាទាំងលោកប៉ានិងអ្នកម៉ាក់នាង មិនបានជំទាស់រឿងរបស់នាងនិងថេយ៉ុងហើយ នៅយកចិត្តទុកដាក់ជាមួយគេថែមទៀត ។
"សុភាពជ្រុលហើយសម្លាញ់ អ៊ួយ..."
"កើតអីឬជីមីន?"
"បាទ! អត់មានអីទេបងថ្លៃ"ជីមីនសើចញឹមៗដាក់បងថ្លៃរួចក៏ងាកមកសម្លក់មុខមិត្ត ដែលជាដើមហេតុដែលធ្វើឱ្យគេស្រែកមុននេះ ថេយ៉ុងឯណោះក៏ញាក់ចិញ្ចើមឌឺដងមកវិញ នរណាប្រើឲ្យមកនិយាយលេបខាយឌឺដងដាក់គេមុនធ្វើអី? វាយមួយកែងចំពោះសោះ ក៏ស្រែកដូចគេអា.ក ។______
បងមីននៅមិននៅ មកនាំរឿងឈឺខ្លួនដល់ខ្លួនឯង🥲