ក្មួយមិត្ត(ភាគបន្ត)

562 14 0
                                    


#ក្មួយមិត្ត (ភាគបន្ទាប់)
_______

ពីរខែក្រោយមក...
@ក្រុមហ៊ុន ត្រកូលគីម

"អួ៊ក!...អ៊ួក..."សម្លេងក្អួតចង្អោរឮលាន់ពេញបន្ទប់ទឹកនៅក្នុង officeផ្ទាល់ខ្លួនរបស់នាយកក្រុមហ៊ុន នាំឲ្យនាងលេខាដែលនៅឈរក្បែរនោះ កើតចិត្តបារម្ភដល់ចៅហ្វាយនាយយ៉ាងខ្លាំង ។
"លោកនាយក! លោកយ៉ាងម៉េចហើយ?"សំណួរមួយក៏បន្លឺឡើងចេញពីមាត់លេខា ខណៈដែលនាងបានឃើញចៅហ្វាយនាយបើកទ្វារចេញពីបន្ទប់ទឹកមកទាំងទឹកមុខស្លេកស្លាំង ។ ថេយ៉ុងលើកដៃរាចុះឡើង ចង់ប្រាប់ថាគេមិនកើតអ្វីធ្ងន់ធ្ងរឡើយ មុននឹងដើរនាំរាងកាយទៅតុធ្វើការវិញ ។
"កិច្ចប្រជុំនៅរសៀលនេះ ជួយរំសាយឲ្យផង"ដាក់គូទដល់កៅអី ថេយ៉ុងក៏និយាយឡើង ទាំងទឹកមុខពិបាកមើលខ្លាំងបំផុត ។
"ចាសលោកនាយក! បើអញ្ចឹងខ្ញុំទៅវិញសិនហើយ...ហើយនេះ ប្រេងខ្យល់..."នាងនិយាយហើយក៏ទុកប្រេងខ្យល់នៅលើតុធ្វើការរបស់នាយ ក្រែងល៎វាអាចមានប្រយោជន៍សម្រាប់គេនៅពេលដែលគេចង់ប្រើ មុននឹងចាកចេញពីបន្ទប់ធ្វើការនោះទៅ ។ ថេយ៉ុងឯណោះ ក៏ផ្ដេកក្បាល បិទភ្នែកទាំងដកដង្ហើមដង្ហក់ៗ ការក្អួតមុននេះ ធ្វើឱ្យហត់ក៏ហត់ នឿយក៏នឿយ មិនដឹងថាកើតអ្វីឡើងមកលើគេនោះឡើយ ។

ងឺត...ងឺត...
គ្រានោះ សម្លេងទូរស័ព្ទដៃរបស់គេក៏ស្រាប់តែរោទ៍ឡើងភ្លាមៗ នាំឲ្យថេយ៉ុងត្រូវបង្ខំចិត្តទាញទូរស័ព្ទមកមើល ទើបបានដឹងថា ជាហ្វាទីណាដែលខលមក ។
(ហាឡូបងសម្លាញ់!...អូនរំខានពេលវេលាធ្វើការរបស់បងទេ?)
"ហ៊ឹម! មិនរំខានទេ អូនមានអ្វីឬ?"
(សម្លេងបង...ហេតុអីខ្សោយម្ល៉េះ? បងឈឺមែនទេ?)
"បងមិនដឹងកើតអ្វីទេ ជាងមួយសប្ដាហ៍ក្រោយមកនេះ បងតែងតែមានអារម្មណ៍ថាចង់ក្អួត ញ៉ាំអីក៏មិនកើត នៅថែមទាំងធីងធោងឈឺក្បាលទៀត"ថេយ៉ុងក៏រៀបរាប់នូវអ្វីដែលគេកំពុងតែកើតទៅឲ្យនាងល្អិតបានដឹង ហ្វាទីណាដែលកំពុងធ្វើកិច្ចការសាលាឯណោះ ក៏ទម្លាក់ប៊ិកចុះពីដៃ ក្នុងចិត្តផ្ដើមព្រួយបារម្ភចំពោះអ្នកម្ខាងទៀត ។
(បងបានទៅមន្ទីរពេទ្យពិនិត្យឬនៅ?)
"មួយរយៈនេះរវល់ច្រើន បងមិនទាន់បានទៅនោះទេ"
(ហេតុអ្វីបងបណ្ដោយសុខភាពខ្លួនឯងយ៉ាងនេះ? បងមិនបារម្ភពីខ្លួនឯងខ្លះទេហ្ហេស?)ហ្វាទីណានិយាយឡើងគំហកៗបែបខឹង ធ្វើឱ្យអ្នកស្ដាប់ញញឹមខ្ជឹបមាត់ភ្លាមតែម្ដង ។
"ខឹងនឹងបងឬប្រពន្ធសម្លាញ់?"
(បងឆាប់មន្ទីរពេទ្យឥឡូវនេះទៅ)
"ប៉ុន្តែបង..."
(គ្មានប៉ុន្តែទេ...បងមិនបារម្ភសុខភាពខ្លួនឯង តែអូនបារម្ភ ដូច្នេះទៅឥឡូវនេះទៅ រួចហើយចូលមកប្រាប់អូនវិញផង)
"Okayអូនសម្លាញ់!..."
(កាចដូចខ្លា)គ្រាន់តែដាក់ទូរស័ព្ទចុះភ្លាម នាយក៏រអ៊ូរងូវៗតែឯង ត្បិតថាគេមិនហ៊ាននិយាយឲ្យហ្វាទីណាឮឡើយ មិនដូច្នោះទេ ច្បាស់ជាខឹងច្រឡោត លែងទាក់ទងមកគេឥឡូវហើយ ។

មន្ទីរពេទ្យ.....
ថេយ៉ុងបានមកមន្ទីរពេទ្យពិនិត្យសុខភាពខ្លួនតាមពាក្យតឿនរបស់នាងល្អិតហ្វាទីណា ។ នាយកំលោះនៅអង្គុយក្នុងបន្ទប់អ្នកជម្ងឺមួយ ដើម្បីរង់ចាំស្ដាប់លទ្ធផលដែលលោកគ្រូពេទ្យនឹងយកមកឲ្យគេ ។ ថេយ៉ុងអង្គុយរង់ចាំប្រហែលមួយស្របក់ លោកគ្រូពេទ្យក៏បើកទ្វារចូលមក ដោយក្នុងដៃមានកាន់ឯកសារពិនិត្យជម្ងឺមកជាមួយដែរ ។
"តើខ្ញុំកើតអ្វីដែលលោកគ្រូពេទ្យ?"ថេយ៉ុងសួរនាំទៅលោកគ្រូពេទ្យទាំងចិត្តអន្ទះសារចង់ដឹងលទ្ធផល ប៉ុន្តែទឹកមុខញញឹមរបស់គាត់ ធ្វើឲ្យនាយកំលោះកើតការងឿងឆ្ងល់ហើយក៏លើកចិញ្ចើមសម្លឹងមើលទៅគាត់ ។
"សុខភាពរបស់លោកគឺធម្មតាល្អទេ គ្មានអ្វីគួរឲ្យបារម្ភឡើយ"
"ចុះហេតុអីបានជាខ្ញុំឧស្សាហ៍ក្អួត? ឬវាគ្រាន់តែមកពីក្រពះធ្វើទុក្ខទេ?"
"បាទ! គឺមិនមែនទេ អាការៈរបស់លោក គឺជាអាការៈមួយដែលតែងតែកើតមានទៅលើមនុស្សស្រីដែលមានផ្ទៃពោះ ហើយកាលដែលលោកកើតអាការៈនេះឡើងមក ក៏ព្រោះតែលោកកំពុងតែចាញ់ជំនួសភរិយារបស់លោក"បានស្ដាប់នូវអ្វីដែលលោកគ្រូមានប្រសាសន៍ហើយ ថេយ៉ុងដែលអង្គុយលើគ្រែអ្នកជម្ងឺឯណោះក៏បើកភ្នែកឡើងធំៗ ហាក់ភ្ញាក់ផ្អើលខ្លាំងជាមួយរឿងមួយនេះ គេមិននឹកស្មានដល់ថាវាលឿនថ្នាក់នេះឡើយ ។
"លោកគ្រូពេទ្យនិយាយនេះជាការពិតដែរទេ?"
"បាទ! តែបើលោកមិនទាន់ប្រាកដចិត្តទេ លោកអាចនាំភរិយាមកពិនិត្យសិនក៏បាន"លោកគ្រូពេទ្យញញឹមដាក់គេបន្ដិច ទើបចាកចេញទៅធ្វើកិច្ចការរបស់គាត់បន្ត ដោយទុកឲ្យនាយសង្ហារថេយ៉ុង នៅអង្គុយសើចស្ញេញបិទមាត់មិនជិត ។ នាយលូកទាញយកទូរស័ព្ទចេញពីក្នុងហាប៉ាវអាវគ្រ័ស្សេខ្លួន រួចចុចខលទៅលេខហ្វាទីណាភ្លាមៗមិនបង្អង់យូរ ។ ប៉ុន្តែមើលទៅប្រហែលគេគ្មានឱកាសនិយាយរឿងនេះជាមួយនាងឥឡូវនេះទេ ព្រោះហ្វាទីណាមិនទទួលទូរស័ព្ទគេ ប្រហែលមកពីនាងកំពុងរៀនហើយ ។

______
ប្រឹងៗឡើងបានរបស់គាត់មែន🤣

ក្មួយមិត្ត (Short Novel🔥) [Complete ✅]Donde viven las historias. Descúbrelo ahora