ក្មួយមិត្ត

952 18 0
                                    

#ក្មួយមិត្ត (ភាគបញ្ចប់)
______
ពេលរសៀល...

បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ ថេយ៉ុងក៏បានត្រឡប់មកក្រុមហ៊ុនវិញ ហើយសម្ងំធ្វើការងារផ្សេងៗបង្ហើយឲ្យរួចអស់ ទើបពេលដែលទៅអ៊ីតាលី គេនឹងមិនចាំបាច់មានអីមករញ៉េរញ៉ៃខាតពេលវេលាទៀត ។

(ចូលមករកខ្ញុំនៅបន្ទប់បន្តិច)ថេយ៉ុងក៏បានចុចទូរសព្ទលើតុហៅទៅកាន់លេខារបស់ខ្លួន ប្រហែលជា១នាទីក្រោយ នាងក៏រុញទ្វារចូលមក ។

"លោកនាយកមានកិច្ចការអ្វីមែនទេចាស?"នាងនិយាយទៅកាន់ថេយ៉ុងជាមួយទឹកមុខញញឹម ។

"ខ្ញុំត្រូវទៅក្រៅប្រទេសមួយរយៈ ដូច្នេះបើមានការងារអ្វីសំខាន់ អាចផ្ញើរវាទៅតាម emailឲ្យខ្ញុំបាន ចំណែកទីនេះ ពឹងនាងជួយមើលការខុសត្រូវជំនួសខ្ញុំផង"

"អរចាសលោកនាយក!...ខ្ញុំដឹងហើយ"

"ទៅវិញចុះ"ក្រោយពីទទួលការងារពីចៅហ្វាយហើយ នាងក៏អោនលាគេបន្ដិច និងចាកចេញទៅវិញ ។ ថេយ៉ុងទាញទូរសព្ទចេញពីក្នុងហោប៉ាវ បម្រុងនឹងទាក់ទងទៅនាងល្អិតហ្វាទីណា ប៉ុន្តែក៏ប្ដូរចិត្តវិញ ដោយទុកទូរស័ព្ទចូលហោប៉ាវវិញ ទើបក្រោកចាកចេញពីបន្ទប់ធ្វើការទៅ បើបំណាច់ថានឹងទៅរកនាង គេគួរតែទៅស្ងាត់ៗ ដើម្បីធ្វើឱ្យនាងភ្ញាក់ផ្អើល មិនគួរប្រាប់នាងមុនឡើយ ។

............

ក្រលេកមកមើលអ្នកនៅខាងអ៊ីតាលីឯណេះវិញ គ្រាន់តែដល់ម៉ោងសម្រាកពីការរៀន ហ្វាទីណាក៏ប្រញាប់ចាកចេញពីសាលាភ្លាម ហើយតម្រង់ទៅរកតូបលក់ម្ជូរដែលនៅក្បែរសាលាតែម្ដង ។

"អ៊ុំស្រី! ជួយដាក់ទាំងអស់នេះឲ្យខ្ញុំមួយមុខមួយៗមកណា"ហ្វាទីណាញញឹមខ្ចឹបមាត់ ព្រមទាំងលេបទឹកមាត់ក្អឹកៗកាលបើឃើញម្ជូរស្រស់ៗនៅចំពោះមុខ ។ នាងឈរមើលអ៊ុំអ្នកលក់ដួសម្ជូរមួយមុខៗរៀបដាក់ប្រអប់ឲ្យនាងទាំងចិត្តអន្ទះសារចង់ញ៉ាំជាខ្លាំង វាមើលទៅស្រស់ៗ គួរឲ្យចង់ញ៉ាំណាស់ បើបានយកមកជ្រលក់អំបិលម្ទេសញ៉ាទៀតនោះ ហ៊ួយ! គ្រាន់តែគិតក៏ស្រក់ទឹកមាត់ដែរ ។

"នេះក្មួយស្រី"

"ចាសអរគុណ"ហ្វាទីណាក៏លូកដៃទទួលរបស់ពីអ៊ុំអ្នកលក់ដោយមិនភ្លេចហុចទៅឲ្យគាត់វិញដែរ ។

ក្មួយមិត្ត (Short Novel🔥) [Complete ✅]Hikayelerin yaşadığı yer. Şimdi keşfedin