បើមិនចូលចិត្តត្រង់ចំណុចណា អាចខំមិនប្រាប់ admin បាន ងាយស្រួលadminបានកែប្រែ🥰
#ក្មួយមិត្ត (Short Novel)
_______ក្រោយពីបើកឡានចេញពីវីឡារបស់ជីមីន ថេយ៉ុងក៏បើកត្រឡប់មកផ្ទះរបស់គេវិញ ។ មកដល់ផ្ទះគេក៏យកឡានទៅចតនៅកន្លែងស្រួលបួល មុននឹងចុះពីកន្លែងបញ្ជាចង្កូត ដើរមករកបាំងខាងមុខកន្លែងដែលហ្វាទីណាអង្គុយ ។ គេចង់ដាស់នាងឲ្យភ្ញាក់ឡើងដែរ ប៉ុន្តែឃើញនាងកំពុងគេងលក់យ៉ាងស្កប់ ទើបគេប្ដូរចិត្តមិនដាស់ ហើយក៏បីនាងចេញពីឡានមក ។ ថេយ៉ុងបីនាំនាងឡើងមកដល់បន្ទប់ផ្ទាល់ខ្លួនគេ ហើយក៏ដាក់នាងគេងលើពូកថ្នមៗ បន្ទាប់ពីរៀបចំឲ្យនាងគេងស្រួលហើយ គេក៏មកអង្គុយសម្លឹងមុខនាងទាំងញញឹមជាប់មាត់ ។
"សឺត..គេងលក់ឲ្យស្រួលចុះណា នាងល្អិត..."ថេយ៉ុងអោនថើបថ្ងាសហ្វាទីណាមួយខ្សឺតវែង ទើបគេងើបខ្លួនចេញពីគ្រែ ហើយចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនប្រាណរបស់គេ ។ ប្រមាណជា២០នាទីក្រោយ គេក៏ចេញមកវិញ ដោយលើខ្លួនមានត្រឹមតែកន្សែងមួយជាប់ចង្កេះប៉ុណ្ណោះ ។
"ហ្អឹម!...ពូថេយ៍!..."សម្លេងខ្សាវៗដែលបន្លឺឡើងមក នាំឲ្យនាយកំលោះខ្ពស់់ស្រឡះ ចោលក្រសែភ្នែកភ្នែកទៅរកភ្លាម ហើយក៏ឃើញថានាងល្អិតដែលគេនាំមកនោះ កំពុងបើកភ្នែកម៉ក់ៗមើលមកកាន់គេ ។
"នេះពួកយើងនៅទីណានឹង?"ហ្វាទីណាព្យាយាមក្រោកខ្លួនឡើងទាំងម៉ីងម៉ាំង ល្ហិតល្ហៃក្នុងខ្លួន ស្របពេលរាងកាយនាងក៏មានការឈឺចាប់ខ្លះដែរ ជាពិសេសផ្នែកខាងក្រោមនោះឯង ។
"នៅផ្ទះរបស់ពូ"ថេយ៉ុងនិយាយបណ្ដើរ ដើរសម្ដៅទៅរកនាងបណ្ដើរ បន្ទាប់មកក៏ទម្លាក់ខ្លួនអង្គុយក្បែរនោះ ។
"ហេតុអីធ្វើមុខបែបហ្នឹង? ឈឺខ្លួនមែនទេ?"ហ្វាទីណាក៏ងក់ក្បាលតិចៗជំនួសចម្លើយ ទាំងពេបមាត់ពេបក ង៉ក់ងរដូចជាកូនក្មេង៣ខួប ទើបភ្លាមនោះ ថេយ៉ុងក៏ទាញនាងមកអោបជាប់ទ្រូង និងអង្អែលខ្នងនាងស្រាលៗ ។
"ងូតទឹកទេ? ចាំពូបីទៅ"
"ប៉ុន្តែហ្វាអត់មានសម្លៀកបំពាក់ផ្លាស់ប្ដូរទេ"