FRIEND

1.5K 59 1
                                    

ខ្ញុំមានមិត្តម្នាក់គេ សង្ហារ ឆ្លាត រៀនពូកែ ខ្ពស់ គេបានមួយចប់ មិត្តភក្តិរបស់គេក៏ច្រើនខុសពី ខ្ញុំ ក្រៅពីគេម្នាក់គ្មាននរណាគេចង់ក្បែរ មនុស្សដូចជាខ្ញុំ ដែរអន់មួយចប់

JUNGKOOK និងខ្ញុំស្គាល់គ្នាតាំងពីក្មេងព្រោះម៉ាក់របស់យើងគឺជាមិត្តនិងគ្នា ដំបូងឡើង JUNGKOOK ក៏មិនចង់ដើរជាមួយខ្ញុំប៉ុន្មានទេ ប៉ុន្តែយូរៗទៅគេក៏ទម្លាប់ដើរជាមួយគ្នាទៅណាទៅជាមួយគ្នា ចំណង់ចំណូលចិត្តក៏ស្រដៀងគ្នា

JIMIN ឲឆាប់ឡើងមកយើងប្រញាប់តិចឡានក្រុងទៅចោល រាងក្រាស់បើទ្វាចូលមកចំពេល រាងតូចកំពុងគេងយ៉ាងស្កប់ស្កល់នៅលើកពូកទន់ល្មើយ

សុំគេងបន្តិចទៀត រាងតូចប្រឹងនិយាយទាំងបិទភ្នែក យប់មិញរវល់តែលេងសារ ខ្លាំងពេក

មិនបាន ណែឆាប់ក្រោកមកកន្តឿ ឯងចង់ដេកដល់មេឃបាក់សង្កត់លើមែនទេ រាងក្រាស់ចាប់ទាញជើងតូចៗទម្លាក់ពីលើគ្រែ

ហ៉ើយ ងើបក៏ងើប រអ៊ូរនោះរអ៊ូរ រអ៊ូរជាងម៉ែយើងទៅ នរណាបានឯងធ្វើប្តី ប្រាកដជាស្លរឈាមស្លាប់មុនឯងរអ៊ូរចប់ទៅទៀតអាគុក ឆឹស ថាហើយរាងតូចក៏ស្រវ៉ាយកវ៉ែនតាមកពាក់ ព្រោះតែជាម៉្ញូប តែអត់វ៉ែនតាដឹងតែដើរបុកជញ្ជាំង100%

អឺឲលឿនៗឡើងយើងប្រញាប់ សង្សារយើងកំពុង និយាយបណ្តើរគេតបសារបណ្តើរដោយមិនបានចាប់អារម្មណ៍ទឹកមុខរបស់រាងតូច ដែរកំពុងអន់ចិត្ត

30នាទីក្រោយ រាងតូចតែខ្លួនហើយល្មម

អេ៎ តោះទៅ គេដើរចេញទៅមុនព្រោះមិនចង់មើលនៅស្នាមញញឹមរបស់ក្រាស់

អឺ ដឹងហើយតោះ ថាហើយគេក៏ដើរចេញតាមក្រោយ

ហេកើតអីបានជាធ្វើមុខដូចគេចងបាញ់អញ្ចឹង ប្រាប់យើងមកថានរណាគេធ្វើបានឯងទុកឲយើងជាអ្នកចាត់ការដាក់ឲវារៀងម្តង ដែរហ៊ានធ្វើបាបមិត្តយើង JUNGKOOK រត់ទៅកៀក ក រាងតូច គេនិយាយបែបលេងសើច ព្រោះតាំងពីចេញពីផ្ទះមកគឺ រាងតូចមិននិយាយស្តីគិតតែពីធ្វើមុខក្រញ៉ូវ និយាយក៏មិននិយាយ

គ្មានទេបានហើយឈប់លេងសើចទៅ សុំទោសផងយើងចូលថ្នាក់មុនហើយ ថាហើយគេចាប់បេះដៃរាងក្រាស់ចេញរួចដើរចូលថ្នាក់

Short novel 🔞Where stories live. Discover now