First love

1.7K 47 0
                                    

Chimmy Kookeie
10ឆ្នាំមុន

[kookmin💢Minkook]

🐰🐣🌙🐣🐰

« Chimmy  ខ្ញុំបានឲបងឈប់ឮទេ » រាងតូច
រត់ដេញចាប់បងប្រុសខ្លួនក្នុងសភាពត្រដាប់ត្រដួស គេស្រែកក្តែងៗពីក្រោយអ្វីដែលកាន់តែធ្វើឲគេក្តៅស្លឹកត្រចៀកស្ទើរហ៊ុយផ្សែង ព្រោះតែបងប្រុសគេតែម្នាក់

«មិនឈប់ឯងចង់ធ្វើអីយើងអាល្អិត»មនុស្សដែលជាបងអាយុលើសគ្នាប្រហែល3~4 ឆ្នាំ មុខមាត់ ស្រស់ស្អាត cute គួរឲស្រឡាញ់ មុននិងរត់គេ
នៅឈ្លៀតលានអណ្តូតឌឺ មុននិងរត់ចូលក្នុងផ្ទះ
យ៉ាងលឿន គេកាន់តែឌឺរាងតូចកាន់តែខឹងលើសដើម

«Chimmy កុំឲខ្ញុំចាប់បងបានឲសោះ »រាងតូចស្បត់តាមជើងធ្មេញ ឲតែនឹកឃើញពីអាចរឹកប៉ិនឌឺរបស់បងប្រុសខ្លួនវាកាន់តែធ្វើឲគេក្តៅក្រហាយ ចង់តែចាប់ទះឲបែកគូទតែម្តងទោះមាឌគេនៅតូចពិតតែ គេមានកម្លាំងជាង Chimmy

តុអាហារ៚

ក្មេងប្រុសគួរឲស្រឡាញ់2នាក់កំពុងញិញធ្មេញក្រឺតដាក់គ្នា ប៉ាម៉ាក់របស់ពួកគេបានត្រឹម
ក្រវីក្បាល មិនដឹងជាពួកគេកើតអ្វិនិងគ្នាឲប្រាកដ
បើមិនបានញោះគ្នាមួយថ្ងៃប្រហែលជាដាច់ខ្យល់
ស្លាប់មិនខានទេ.......... ការញាំបាយបញ្ចប់ដោយភាពតានតឹង

Mom « Kookeie មកនេះមក »គាត់ត្រដាងដៃយ៉ាងធំលើកបីកូនប្រុសពៅឡើង រួចថើបថ្ពាល់ក្រហមព្រឺងៗ ចំណែកក្លិនគឺជាផ្កាសាគូរ៉ា ភាយចូលច្រមុះអ្នកជាម្តាយទប់ចិត្តមិនបានគាត់ថើបលើវាមិនឆ្អែត

«ម៉ាក់ចុះកូន» Chimmy ចាប់ដៃអ្នកជាម្តាយគ្រវីគ្រវាត់ គេមិនសុខចិត្តព្រោះគេខានធ្វើវាយូមកហើយក្រោយវត្តមានប្រុសពៅ

Mom «កូនធំហើយ ឆាប់ទៅដុះធ្មេញចេញ ប្រយ័ត្នក្លាយជាតាចាស់គ្រហុបធ្មេញទាំងវ័យក្មេងទៅ»អ្នកជាម្តាយទប់សំណើចពេលឃើញទឹកមុខកូនច្បង លោក park លើកបី Chimmy ដាក់លើចង្កេះ គាត់ចាប់ផ្តើមថើបលើថ្ពាល់ប៉ោងៗ នោះឲដូចនិងហេតុការណ៍មុននោះ វាមិនបានធ្វើឲ Chimmy ពេញចិត្តទេវាកាន់តែធ្វើឲគេធុញទ្រាន់ទៅវិញជាមួយនិងពុកចង្ការឲតែពេលប៉ះវាដឹងតែស្រគាលសាច់អស់ទៅហើយ

Short novel 🔞Tahanan ng mga kuwento. Tumuklas ngayon