ស្នេហាឆ្មានិងកណ្តុល

1K 35 5
                                    

ឲ្យតែពួកយើងជួបមុខគ្នាដឹងតែខាំគ្នាឥតលួសមួយថ្ងៃកោតតែអាចរស់នៅជាមួយគ្នាដល់ទៅ8ឆ្នាំកើតអ្វីដែរសំខាន់គឺគេចរឹកអន់ចូលចិត្តយករបស់ខ្ញុំមិនថែមតែប៉ុណ្ណឹងនៅឆ្លៀតលួចខោអាវខ្ញុំយកមកស្លៀកមិនលើលែងសូម្បីតែខោក្នុង PARK JIMIN  អើយ PARK JIMIN ប្រហែលជាគ្មានអ្នកណាគេអាចមកបង្ក្រាបឯងបានទេក្រៅពីខ្ញុំ

ចំណុចចាប់ផ្តើមរបស់ពួកយើងទាំងពីរនៅថ្ងៃមួយមានអ្នកជិតខាងម្នាក់បានរើមករស់នៅក្បែផ្ទះរបស់ខ្ញុំ ហើយពេលនោះដែរ ដែលពួកយើងបានដឹងការអាថ៌កំបាំងគ្នាទៅវិញទៅមក

កុំប្រាប់ណាថាឯង!!!?  JIMIN និង JUNGKOOK បានចង្អុលមុខគ្នាទៅវិញទៅមក និយាយគ្នាមិនទាន់ដឹងរឿងផងក៏ឮសម្លេងមនុស្សចំណាស់ស្អែកចេញពីក្នុងផ្ទះ

អាណាគេអីក៏ទំនេរម្ល៉េះបានមកគប់កញ្ចក់បង្អួចយើង កុំឲ្យយើងចាប់បានឲ្យសោះ!!! គាត់ស្រែកទាំងកំហឹងព្រោះអីគេត្រូវប្តូរបង្អួចដំបូងគ្រាន់តែឮពីមាត់មួយទៅមាត់មួយពីរឿងមានក្មេងស្ទៀវចូលចិត្តគប់កញ្ចក់ផ្ទះគេដល់ឥលូវមកជួបផ្ទាល់ធ្វើឲ្យគាត់ក្តៅក្រហាយក៏ទាញកំាភ្លើងដែរដាក់តាំងនៅក្នុងផ្ទះយកមកដេញបាញ់ប៉ុន្តែគ្មានស្រមោលនរណាម្នាក់ក្រៅពីភាពងងឹតនិងសម្លេងសត្វព្រៃយំ ( បញ្ជាក់វាស្ថិតនៅក្នុងឆ្នាំ1995 )

នៅឲ្យស្ងៀមប្រយ័ត្នគាត់ចាប់បាន ....ស៊ូត!!  JIMIN បានខ្ទប់មាត់ JUNGKOOK ជាប់ព្រោះឃើញថាគេខ្លាចនិងមានបញ្ចេញសម្លេងមក ពួកគេបានសង្ងំនៅលើដើមឈើទាល់តែភ្លើងពិលនិងសម្លេងឡូឡារបស់គាត់បានបាត់ទើបគេបានព្រលែងមកវិញ

ហេតុអីបានជាឯងធ្វើវា !!? JUNGKOOK សម្លឹងមើលមុខក្មេងដែរទើបដូរមកមួយខែមុន អ្នកជិតខាងម្នាក់នេះគួរឲ្យចាប់អារម្មណ៍

ខ្ញុំគួរឲ្យវិញទើបត្រូវ កុំស្មានខ្ញុំមិនដឹងឲ្យសោះឯងក៏ធ្វើវា និយាយទៅឯងក៏មិនខុសពីខ្ញុំប៉ុន្មានដែរ ហាមប្រាប់រឿងនេះដឹងដល់ម៉ាក់របស់ខ្ញុំបើមិនចង់ត្រូវ
អ្នកទងពីតឹងសរសៃកដាក់គ្នា នេះហើយគឺជាចំណុចចាប់ផ្តើមរបស់ពួកគេ

មួយឆ្នាំក្រោយមកនៅពេលដែរ ប៉ារបស់ JIMIN បានស្លាប់ទៅ មានតែប៉ារបស់ JUNGKOOK ដែរតែងតែនៅក្បែរនិងជួយលើកទឹកចិត្តរបស់គាត់ មិនយូរប៉ុន្មានពួកគាត់ក៏បានរៀបការជាមួយគ្នានឹងបានបង្កើតកូនស្រីម្នាក់ពេលនេះ JIMIN និង JUNGKOOK គឺជាបងប្អូននិងគ្នា នេះក៏ជារឿងមួយដែរល្អ ប៉ុន្តែវាមិនមែនចេះតែល្អគ្រាប់ពេលទេមួយថ្ងៃពួកគេឈ្លោះគ្នា3ដងមិនថាពេលដេកក៏នៅឈ្លោះប្រកែកគ្នា

Short novel 🔞Hikayelerin yaşadığı yer. Şimdi keşfedin