SHORT NOVEL
[ JIKOOKTAEJIN ] 🔞NOTE : ប្រភេទស្នេហាត្រកោណ 💔
ក្មេងតូចៗអាយុស្របាលៗគ្នាពីរបីនាក់កំពុងរត់ប្រលែងដណ្តើមយកបាលគ្នាលេងពោលពេញទៅដោយ សម្លេងសើចក្អះក្អាយ ខុសពីក្មេងប្រុសម្នាក់ទៀតបានត្រឹម លួចសម្លឹងមើលពួកគេពីចម្ងាយប៉ុណ្ណោះ តែត្រូវភ្ញាក់ព្រើតនៅពេលដែលបាលបានហោះឆ្ពោះមករកគេតែគេចាប់ជាប់ទាន់ គេមានអារម្មណ៍ថាដៃរបស់គេស្ទើរបាក់ទៅហើយ គេឈឺតែមិនហ៊ានយំ
JK ចូលមកជិតគេរួចកញ្ឆក់បាលយកទៅវិញដោយគ្មានភាពទន់ភ្លន់សូម្បីបន្តិច
JK : តើឯងកំពុងតែមើលអី??? ក្មេងតូចសង្កត់សម្លេង
JIN : ហាស៎......... ខ្ញុំ រាងតូចបានត្រឹមរដិរដុប រកឆ្លើយមិនចេញ គេមិនគួរឲចាប់បានសោះ គេគួរតែលាក់ឲបានជិត
JK : ឈប់ធ្វើមុខស្លើហើយឆាប់ឆ្លើយមកថាឯងកំពុងមើលស្អី????
JIN : គ្មានទេ...... ខ្ញុំគ្រាន់តែ!!!!! គេមានអារម្មណ៍ថាត្រជាក់........ព្រើសប់ប្រាណហេតុអីក្មេងត្រឹមអាយុ9ឆ្នាំម្នាក់នេះ គួរឲខ្លាចយ៉ាងនេះ
NOTE : JIN និង JK គឺជាបងប្អូននិងគ្នា ប៉ុន្តែ JK គេមិនចូលចិត្តកូនចិញ្ចឹមរបស់ប៉ាគេមិននេះសោះ សូម្បីបន្តិច តាំងពីគេចូលមករស់នៅក្នុងគ្រួរសារមក ក្តីស្រឡាញ់ត្រូវបានចែកជាពីចំណែក រាល់របស់លេង សូម្បីពេលមានរបស់ល្អៗ គេមិនអាចទទួលបានវាទាំងអស់ដូចកាលគ្រាមុន ហេតុនេះទើបធ្វើឲគេឆ្លៀតឱកាស ធ្វើបាបទុកជាការសងសឹក
ឆ្នាំនេះ JK មានអាយុ9ឆ្នាំចំណែក JIN មានអាយុ10ឆ្នាំ ដោយសា គេជាក្មេងកើតមកមានសុខភាពខ្សោយណាមួយគេក្រែងចិត្ត ខ្លួនមានសិទ្ធត្រឹមកូនចិញ្ចឹមគ្មាន អីលើសពីនេះ
______បើអាចគេក៏ចង់បានការថ្នាក់ថ្នមពី...........តែវាមិនអាចវាត្រឹមជាក្តីស្រមៃឥតកោះត្រើយ
JK : KIM SOEK JIN ...... គេតឹងសរសៃក គេស្អប់ក្មេងម្នាក់នោះ
ដោយសារឮសម្លេងមើលទៅដូចរកាំរកុកគ្នាទើបមិត្តភក្ត័របស់គេរត់មកមើល
JIMIN : KOOKIE HYUNG តើមានរឿងអីមែនទេ !!!!? រាងតូចរត់ទៅឱបដៃ ហើយងើយសម្លឹងមើល