កសិដ្ថានចិញ្ចឹមសត្វមួយកន្លែងនៅទីដាច់ស្រយាល
XONG CHI : MORI នាងដើរមុឺកៗនៅត្រង់និងហើយ កាលណាបានដើរដល់នេះថ្ងៃជិតលិចហើយ នាងក្រមុំងាកក្រោយស្រែកបញ្ជារប្អូនស្រីចុង តាំងពីដើមមកទល់និងឥលូវគិតទៅ10ឆ្នាំហើយដែរឪពុករបស់នាងអនុញាត្តឲពីរនាក់ម្តាយកូនពួកគេចូលមករស់នៅក្រោមដំបូលផ្ទះតែមួយក្រោយអនិច្ចកម្មម្តាយនាង
MORI : បងស្រីប៉ុន្តែវាធ្ងន់ខ្លាំងណាស់ នាងក្រមុំពេបមាត់រកយំនៅពេលដែរត្រូវគេបង្ខំ នាងរុញរទះចំណីសត្វ(ស្មៅ)ដែរធាក់រតាត់រតាយនោះយកត្រឡប់ទៅវិញ
ចំណែកបងស្រីសែនល្អរបស់នាងអង្គុយពីលើរទះហើយនៅឆ្លៀតបញ្ជារនាងទៀតXONG CHI : នាងគិតថានាងជាស្អីបានហ៊ានតមាត់ជាមួយនិងយើង? នាងចុះពីលើរទះហើយចាប់នាងក្រមុំតូចទះថ្ពាល់សងខាងធ្វើឲដិតស្នាមម្រាមទាំងដប់នៅលើថ្ពាល់ឡើងក្រហមឆ្អិនឆ្អៅ
MORI : ហិក ហិក បងស្រីខ្ញុំលែងហ៊ានតមាត់និងបងទៀតហើយ នាងខ្ទប់ថ្ពាល់សងខាងទាំងទឹកភ្នែកវាឈឺខ្លាំងណាស់ហើយនេះក៏ជាការដាក់ទោសស្រាលបំផុតរបស់នាង
XONG CHI : ឲចាំពីឋានៈខ្លួនផងថានាងហើយនិងយើងគឺត្រូវជាស្អី នាងចង្អុលក្បាលហើយឡើងអង្គុយលើរទះវិញ
តាមគិត XONG CHI អាយុបងខែរបស់ MORI តែប៉ុណោះហើយឆ្នាំនេះនាងមានអាយុ 19ឆ្នាំចូល20ឆ្នាំប៉ុន្តែចរឹករបស់នាងគឺឯករាជ្យតែជិៈជាន់លើអ្នកទន់ខ្សោយពិសេសប្អូនស្រីចុងរបស់នាង
XONG CHI : មកដល់ហើយ នាងលោតចុះ
MORI: អញ្ចឹងខ្ញុំយកវាទៅទុកសិន នាងឱនមុខចុះ
XONG CHI : យប់នេះម៉ោង12មកជួបយើងកន្លែងដដែរ និយាយហើយនាងក៏ដើរចេញទៅបាត់ទុកឲនាងក្រមុំលួចសម្រក់ទឹកភ្នែកយប់នេះនាងច្បាស់ជាមិនសល់សាច់នោះទេ🔞
MRS XONG : កូនមកដល់ហើយមែនទេ? គាត់ញញឹមដាក់កូនស្រី
MORI : ចា៎ម៉ាក់ អញ្ចឹងកូនសុំទៅងូតទឹកសិនហើយ នាងក្រញាប់គេចចេញមុនពេលម្តាយនាងចាប់បានហើយដេញដោលគាត់ក៏ដឹងថាកូនប្រពន្ធដើមតែងធ្វើបាបកូនស្រីខ្លួនតែរឿងខ្លះគាត់ក៏មិននឹកស្មានដល់ដូចគ្នា
![](https://img.wattpad.com/cover/192803008-288-k127164.jpg)