5ឆ្នាំកន្លងផុតទៅ ខ្ញុំបានអង្គុយមុខផ្លាកព្រលឹងរបស់សិស្សច្បង នៅពេលដែរខ្ញុំបានឃើញស្នាមញញឹមរបស់គាត់ វាពិតជាឈឺ ទ្រូងឆ្វេងរបស់ខ្ញុំដូចគេយកឈើមកចាក់ ទោះកន្លងផុតច្រើនឆ្នាំហើយក៏ដោយក៏ខ្ញុំនៅតែអាចចងចាំគ្រប់កាយវិការរបស់គាត់
TAEHYUNG : YOONGI ហា៎ HYUNG មានចាំទេថា ខ្ញុំតែងធ្វើបាប HYUNG ខ្ញុំផ្តេកក្បាលទៅលើផ្លាកឈ្មោះ
ខ្ញុំនឹក HYUNG បើសិនជាអាចខ្ញុំចង់ឱប HYUNG ម្តងទៀតមិនថាវាមានរូបរាងជាអ្វីក៏ដោយក៏ខ្ញុំអាចទទួលយកបាន
ខ្ញុំបានសម្រក់ទឹកភ្នែកពោលពេញទៅដោយភាពឈឺចាប់ គ្រប់ខ្យល់ដង្ហើមរបស់ខ្ញុំមានតែរូបគាត់ កាលពីមុនខ្ញុំតែងសួរខ្លួនឯងថា តើខ្ញុំចង់បានអ្វីពីគាត់ឲប្រាកដ ខ្ញុំលួចលីបម៉ោងដើម្បីស្កាត់ជួបមុខគាត់ ពេលដែរគាត់មិនហាស្តីរក ខ្ញុំតែងរកវិធីញោះគាត់ ដើម្បីបាននិយាយរកគាត់
នេះមកពីបេះដូងក្មេងខ្ចីរបស់ខ្ញុំបានដាក់រូបគាត់ទៅហើយ តែវាឥតន័យ ពេលនេះមានតែអធិដ្ថានដល់ព្រះ សូមឲគាត់ត្រឡប់មកវិញ
គ្រាន់តែខ្ញុំនិយាយចប់ មេឃក៏ប្រែជាងងឹត ថែមទាំងមានខ្យល់យ៉ាងខ្លាំងបកមករកខ្ញុំ ហើយក៏ស្ងប់ទៅវិញគាប់ជួនមេឃក៏ងងឹតល្មមទើបខ្ញុំសម្រេចចិត្តត្រឡប់ទៅផ្ទះ
SKIP
TAEHYUNG បានរៀនចប់ផ្នែកសិល្បៈ ទាំងគ្រួសារគេបានបដិសេដ គេអង្គុយគូររូប YOONGI ដែរពោលពេញទៅដោយស្នាមញញឹម ពិសេសក្នុងបន្ទប់របស់គេសុទ្ធតែជារូប YOONGI
TAEHYUNG : ហើយៗ គេពុតខ្លួនចុះឡើង
DONG DONG កណ្តឹងផ្ទះបានបន្លឺ យប់នេះប្អូនរពិលរពូចរបស់គេបានទទូចសុំគេគេងជាមួយ
JIMIN : យូរនោះយូរ គេពេបមាត់ហើយបិទឆ័ត្រទុកវិញ មិនដឹងយ៉ាងមិចថ្ងៃនេះស្រាប់តែមានភ្លៀងមក រាល់ដងខែនេះមិនមានភ្លៀងធ្លាក់ទេ វាមាននៅខែក្រោយប៉ុណ្ណោះ
TAEHYUNG : ភ្លៀងមែនទេ គេចេញទៅទាញវាំងននបើកមើល
JIMIN : ខ្ញុំចាញ់ដៃ HYUNG ហើយនេះមេឃភ្លៀងចង់បាក់មេឃតែ HYUNG មិនសូម្បីដឹង កុំប្រាប់ថា HYUNG បានគូររូបទៀតឲសោះ គេគ្រវុីក្បាល នេះបងរបស់គេប្រហែលជាអាចឆ្កួតក៏ថាបានគេក៏ចង់កែប្រែទម្លាប់មួយនេះដូចគ្នាតែទោះបីប្រឹងយ៉ាងណាក៏មិនអាច គេបានត្រឹមហួសចិត្ត