« ខ្ញុំឈ្មោះ គីម ថេយ៉ុង ឆ្នាំនេះខ្ញុំអាយុ22ឆ្នាំហើយ ចង់ប្រាប់ថាមិនទាន់មានសង្សារហើយក៏មិនទាន់មានបី្ដ~~~ »« ហ្អេ ឈប់ៗ » ជីមីនក៏ស្រែកកាត់
« យ៉ាងមិច?? »
« ទៅសម្ភាសន៍ការងារ មិចក៏និយាយរឿងសង្សាររឿងប្ដីទៅវិញ »
« តែក្រែងថាត្រូវនិយាយប្រវត្តិរូបផ្ទាល់ខ្លួនអោយអស់មិនចឹង នេះខំនិយាយហើយនៅខុសទៀតមែនទេ?? »
« វាលម្អិតពេកហើយ បើគេស្ដាប់ឮ គេថាឯងទៅទាក់ចៅហ្វាយក្រុមហ៊ុនច្បាស់ណាស់ »
« និយាយសារថ្មីៗ!! » ថេយ៉ុងព្រួសខ្យល់ដង្ហើមចេញមក សឹមនិយាយវាម្ដងទៀត
« ខ្ញុំចង់បានប្រាក់ខែពីក្រុមហ៊ុននេះចន្លោះពី 600 - 1000 $ ~~~ »
« ស្លាប់មិនខានទេ អ្នកណាអោយនិយាយបែបនេះហាស៎ »
« មិនដឹងទេ ភ័យណាស់ »
« បែបនេះហើយ បានជាធ្លាក់ដ៏ទៅ10កន្លែងនោះ »
« យើងមិនទាន់បាននិយាយទេ ថាយើងធ្លាប់ទៅសម្ភាសន៍ធ្លាក់នោះ!!! »
« Aww បើអ៊ីចឹងជាស្អីវិញចុះ?? »
« គឺមកពីយើងទៅយឺត »
« ទៅយឺត?? »
« អឹម តែមិនមែនបែបនោះទាំងអស់ទេ »
« ចុះបែបណា៎?? »
« ក្រុមហ៊ុនណា៎ ក៏មនុស្សទៅច្រើនដែរ មានអ្នកខ្លះមកបញ្ច្រៀតជួរយើង ហើយចំពេលដែលគេក៏ជាប់បានមុន នេះយើងមិនទាន់ទាំងបានចូលបន្ទប់ផ្នែកបុគ្គលិក មើលមុខអគ្គនាយកស្រួលបួលផង ក៏មានអ្នកចាត់ចែងប្រាប់ថាការជ្រើសរើសបុគ្គលិកត្រូវបានបិទបញ្ចប់ទៅហើយ »
« សមមុខ!! »
« ឯងឈប់ថាអោយយើងទៅ យើងកំពុងតែពិបាកចិត្តណា៎ » ថេយ៉ុងនិយាយឡើងអោបដៃចូលគ្នាផ្អែកខ្នងនឹងកៅអីសម្លក់ជីមីនតិចៗ ចូលចិត្តណាស់ ខាងបន្លិចថែម មិនអាណិតចិត្តគ្នាអីបន្តិចទេ ។ ជីមីនក្រោយឃើញអាការៈខឹងរបស់គេក៏ចាប់អស់សំណើចមកតិចៗ
« ហាសហា៎... បងយ៉ុនមកហើយ ឯងនៅមើលហាងទៅ តោះបងយ៉ុន » ជីមីនងើបចេញពីកៅអីលូកដៃទៅអោបដើមដៃមាំរបស់នាយជាសង្សារ ។