« ថេយ៍.. // ផាច់ // » ថេយ៍ក៏យាមួយដៃទះថ្ពាល់សរលោងរបស់ជុងហ្គុកទង្គិចលាន់ឡើងរងំពេញត្រចៀក ។« ខ្ញុំស្អប់លោកណាស់ អាមនុស្សឆ្លៀតឱកាស !!! » ថេយ៍កាន់ភួយខ្ទប់ទ្រូងគំហកទៅរកជុងហ្គុកទាំងទឹកភ្នែក ។
« ថេយ៍ អោយបងសូមទោស ~ ~ » ស្របនឹងសម្ដីជុងហ្គុកក៏បង្ខិតខ្លួនទៅជិតគេដើម្បីចង់លួងគេ ។
« ថយ ! កុំមកជិតខ្ញុំ ! » ថេយ៍លើកដៃខ្ញាំភួយយំរឹតតែខ្លាំងខិតចេញបន្តិចបោះសម្ដីគ្រោធគ្រាតទៅអោយជុងហ្គុក ។
« ប៉ុន្តែយប់មិញអូនមកថើបបងមុន »
« ហឹកៗៗៗ អាមនុស្សឆ្លៀតឱកាស » ឆ្លៀតគេស្រវឹងចាប់គេបង្ខំហើយនៅរកលេសដោះសារថាខ្លួនថើបគេអោយដៃគេមុនទៀតណាស៎ ប្រុសម្នាក់នេះពិតជាគួរអោយស្អប់មែនមិនទទួលស្គាល់កំហុសខ្លួនឯងសោះ គួរ គួរស្អប់បំផុត!!! ។ ថេយ៍ទាញភួយមករុំខ្លួនងើបដើរទាំងភាពឈឺចាប់រួចដើរទៅរកបន្ទប់ទឹកដោយមិនភ្លេចងាកសម្លក់ទៅជុងហ្គុកបន្តិច ។ ក្រោយពីថេយ៍ដើរចូលបន្ទប់ទឹកបាត់ ជុងហ្គុកក៏ប្រញាប់ប្រញាលងើបចេញពីពូកជាមួយនឹងខោខ្លីត្រឹមជង្គង់ដើរមកបើកទូរខោអាវអោយថេយ៍មួយសម្រាប់ទុកលើពូកអោយគេយ៉ាងរៀបរយហើយខ្លួននាយក៏ឈរចាំគេរេរ៉រនៅខាងមុខបន្ទប់ទឹក ។ កំពុងតែសញ្ចឹងគិត តើគេត្រូវរកពាក្យប្រយោគយ៉ាងមិច ដើម្បីនិយាយជាមួយគេដើម្បីអោយគេបាត់ខឹង ។
« ( ក្រាក ) ថេយ៍... » សម្ដីក៏បង្ហើរចេញមកខណៈដែលម្ចាស់សម្លេងក៏ដើរមករកអ្នកដែលខ្លួនហៅ ។
« កុំមកប៉ះខ្ញុំ ! ថយចេញទៅ អាមនុស្សឆ្លៀតឱកាស ! » ថេយ៍លើកដៃរុញទ្រូងជុងហ្គុកចេញរួចហើយក៏ដើរបង្ហួសទៅយកខោអាវលើពូកនោះមកពាក់យ៉ាងញាប់ៗធ្វើអោយជុងហ្គុកក៏លួចបញ្ចេញស្នាមញញឹមក្នុងចិត្តបន្តិចបន្តួចដែរ ។
« ថេយ៍អូនចង់ទៅណា៎ ?? » ជុងហ្គុកក៏ដើរមកពាំងទ្វារបន្ទប់យ៉ាងរហ័សរហួន និយាយគ្នាមិនទាន់ចប់ត្រូវរូវគ្នាស្រួលបួលផង ចង់គេចទៅឯណា ?? ។
« ខ្ញុំទៅណាក៏បានជាសិទិ្ធរបស់ខ្ញុំ » ថេយ៍ក៏ងើយមុខមកតវ៉ាជាមួយជុងហ្គុកទាំងកំហឹង ចាប់បង្ខំគេហើយនៅមានមុខមកសួរថាចង់ទៅណាទៀត!! គេចង់ទៅណាជាសិទ្ធិរបស់គេ កុំយកឈឺឆ្អាល់ ។