37

1.8K 58 0
                                    


ជុងហ្គុកបាននាំថេយ៍មកផ្ទះរបស់គេដែលប៉ាម៉ានិងអាល្អិតនៅទីនោះ ។ ព្រោះតែពួកគាត់ជិតត្រឡប់ទៅវិញទើបមកលេងហើយមិនដឹងថាពេលណាថេយ៍បានទៅលេងស្រុកកំណើតវិញទេ ។

« ជីមីនបាន Call មកសួរម៉ាក់ ហេតុអីទូរស័ព្ទថេយ៍ Call មិនចូលបែបនេះ?? »

« គឺខ្ញុំមិនចង់អោយថេយ៍ប្រើទូរស័ព្ទទេម៉ាក់ »

« អរ... អញ្ចឹងទេហ្ហេស?? មិនបាច់អោយប្រើក៏បានដែរ ជាប្រពន្ធត្រូវស្ដាប់សម្ដីប្ដីអញ្ចឹងហើយ » អ្នកស្រីគីម

« ម៉ាក់តែគេ... » ថេយ៍ក៏លើកដៃចង្អុលទៅជុងហ្គុកបង្ហាញការមិនគោរពកោតខ្លាចទៅរកជុងហ្គុកជាប្ដីអោយលោកគីមនិងអ្នកស្រីគីមឃើញ ។ គេមិនអោយប្រើទូរស័ព្ទហើយម៉ាក់គេនៅកាន់ជើងអាប្រុដម្នាក់នេះទៀត ចង់ស្រឡាញ់កូនប្រសារជាងកូនបង្កើតឬក៏យ៉ាងមិច?? ។

« ថេយ៍... » គាត់ក៏ទាញដៃថេយ៉ុងទម្លាក់វិញ ចេះទៅចង្អុលមុខប្ដីទៅកើត យ៉ាប់មែនកូននេះ!! ។

« ជើងយ៉ាងមិចហើយបងថេយ៍?? »

« មិនឈឺស្លាប់ទេ ( ផាច់ ) » អ្នកស្រីគីមក៏យាមួយដៃវាយសាច់ភ្លៅរបស់ថេយ៍តិចៗ. ប្អូនខំសួរព្រោះតែបារម្ភហើយ ប៉ុន្តែចម្លើយចេញមកគួរអោយក្រឺតខ្នាញ់ណាស់ ។

« អូយ ម៉ាក់... »

« ខ្ញុំសុំលាទៅធ្វើការសិនហើយប៉ាម៉ាក់ »

« អឹម... ប្រយ័ត្នប្រយែងតាមផ្លូវផង »

« បាទម៉ាក់ ជេសុនបងទៅហើយ »

« បាទបងថ្លៃ »

« បងទៅសិនហើយប្រពន្ធ »

« ទៅយូរៗ.ទៅ កុំមកវិញលឿនពេក »

បន្ទាប់ពីជុងហ្គុកចេញទៅប្រហែលបានមួយស្របក់លោកគីមនិងអ្នកស្រីគីមក៏ទៅផ្សារដោយទុកអោយជេសុននៅមើលថេយ៍ប៉ុន្តែបន្តិចទៀតជីមីននឹងមកដល់ហើយ ។

« អ៊ាក !!! »

« បងថេយ៍ចាញ់កូនមែនទេ?? » ជេសុន

« ( ផាច់ ) ចាញ់កូនក្បាលឯងអី??! ហក៎យកទៅធ្វើម្ដងទៀត » ថេយ៍ក៏លើកដៃវាយវាយជេសុនមួយដៃមួយទំហឹងលាន់ស្នូរ បាតដៃតូចស្រឡូនតែមួយទេ ប៉ុន្តែវាយជេសុនឡើងក្រហមសាច់ ហើយហ៊ុចកែវទឹកផ្លែឈេឺនោះអោយនាយកម្លោះវិញ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯ ( ចប់ )Where stories live. Discover now