បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង ពួកគេទាំងពីរក៏បានមកដល់ដេហ្គូដែលជាស្រុកកំណើតហើយនិងប៉ាម៉ាក់ប្អូនប្រុសរបស់គេរស់នៅ ។
« ប៉ាម៉ាក់ ! » ថេយ៍ដើរចូលទៅខាងក្នុងផ្ទះបន្លឺឡើងហៅប៉ាម៉ាក់គេបន្តិចខណៈដែលខ្លួនក៏អឺតឡឺមចុះឡើងព្រោះតែមិនឃើញពួកគាត់នៅបន្ទប់ទទួលភ្ញៀវ ។
« ម៉ាក់ » ថេយ៍ក៏ដើរមកដល់ផ្ទះបាយក៏ឃើញម៉ាក់គេកំពុងតែធ្វើម្ហូប គាត់ក៏ងាកមកឃើញថេយ៍បែបនេះក៏ញញឹម ។
« មកហើយឬ?? ធ្វើដំណើរឆ្ងាញបែបនេះ ប្រហែលអស់កម្លាំងហើយ ពួកកូនទៅសម្រាកសិនទៅ » គាត់ក៏ដេញអោយជុងហ្គុកនិងថេយ៍ឡើងទៅបន្ទប់ខាងលើដើម្បីសម្រាក ជាពិសេសគឺជុងហ្គុកដែលជាកូនប្រសារគាត់នោះឯង ។
« ហ្អឹម... ម៉ាក់ធ្វើអីខ្លះ?? ឈ្ងុយខ្លាំងណាស់ » ថេយ៍ក៏ដើរមកជិតស្រង់ក្លិនឈ្ងុយពីអាហារដែលសាយភាយមកនោះចូលច្រមុះពេញៗ. ។
« បន្តិចទៀតបានញុំាហើយ ថេយ៍ទើបតែមកដល់នាំគ្នាទៅបន្ទប់រៀបចំខ្លួនសិនទៅ »
« បាទ » គេក៏ដើរទៅបន្ទប់របស់ខ្លួន បើកទ្វារសម្លឹងគ្រប់ជ្រុងជ្រោយនៃបន្ទប់អោយអស់ព្រោះតែគេខានមកទីនេះយូរក្រែលដែរហើយ ។
« ជារូបអូនកាលនៅក្មេងមែនទេ?? » ជុងហ្គុកលូកដៃទៅកាន់រូបៅាពនោះយកមកមើលទាំងញញឹម មិនគិតថាប្រពន្ធស្រស់ស្អាតរបស់គេពេលនៅក្មេងគួរអោយក្រឺតយ៉ាងនេះទេ ។
« ហ៊ើយ ! លោកកុំចេះប៉ះ អោយមកនេះ » ថេយ៍ក៏ទាញវាពីដៃជុងហ្គុកមកវិញអោបក្រសោបយ៉ាងជាប់បង្ហាញទឹកមុខហួងហែងមិនចង់អោយជុងហ្គុកឃើញវានោះទេ ជុងហ្គុកកាលដែលឃើញអាការៈរាងស្ដើងដែលជាប្រពន្ធបែបនេះក៏លួចអស់សំណើចមកតិចៗ. ។
បន្ទាប់ពីរៀបចំខ្លួនហើយរួចរាល់ពួកគេទាំងពីរក៏ចុះមកខាងក្រោម ចំពេលអាល្អិតជេសុនមកពីរៀនល្មម ។
« ហិកៗ បងថ្លៃ » ជេសុនក៏ស្ទុះទៅអោបជុងហ្គុកព្រោះតែជាបងសំណព្វចិត្តមិនមែនដូចថេយ៍ទេនៅជាមួយពេលណា៎រករឿងតែរហូត ។ ថេយ៍ក៏រាងពេបជ្រេញបន្តិច ។
« ជេសុនមកពីសាលាហើយ មោះ មករៀបចំអាហារជាមួយម៉ាក់បន្តិច »
« បាទម៉ាក់ »