38

1.8K 62 0
                                    


កន្លងផុតទៅជាច្រើនថ្ងៃថេយ៍តែងតែលេងជាមួយនឹងឆ្មានោះតាមខ្លួនរាល់លើក លើកលែងតែពេលងូតទឹកប៉ុណ្ណោះដែលគេដាក់វាគេងលើពូក ។ ហើយនៅពីក្រោយទិដ្ឋភាពដែលថេយ៍រវល់ងូតទឹកហើយវាគេងលើពូកគ្មានគេនោះគឺជុងហ្គុកតែងតែលូកដៃទៅមួលត្រចៀកជាអោយវាយំមកជារាល់ពេល ។ ខឹងម្ដងចង់តែក្រវ៉ាត់ចុះទៅខាងក្រោមឬក៏បោះវាចេញពីបន្ទប់អោយតែបាត់ៗ.ទេ ។

« ( ម៉េវៗៗៗ. ) » សម្លេងយំយ៉ាងកំសត់ចេញពីក្នុងទូខោអាវដោយសារតែស្អប់មុខវាពេកមិនចង់ឃើញទើបជុងហ្គុកញាត់វាចូលក្នុងនោះខណៈដែលថេយ៍នៅងូតទឹកមិនទាន់រួចរាល់ ។

« ឯណាវានោះ?? » ថេយ៍ដើរកាន់កំប៉ុងចំណីរបស់ឆ្មាសម្លឹងចុះក្រោមគ្រប់កន្លៀតកន្លោះដើម្បីរកឆ្មាមាឌធំពណ៌ទឹកក្រូចនោះខណៈដែលជុងហ្គុកដែលនៅអង្គុយលើសាឡុងភ្នែកសម្លឹង Laptop ឯណេះឮហើយក៏អស់សំណើចឡើងមកតិចៗ. ។

« លោកយកវាទៅណាហ្ហេស?? » ថេយ៍លើកដៃម្ខាងច្រត់ចង្កេះស្រដីឡើងទាំងម៉ួម៉ៅ ប្រហែលប្រុសម្នាក់នេះយកវាទៅបោះចោលហើយទើបបានជាអង្គុយអស់សំណើចបែបនេះ ។

« អូនកុំមកចេះចោទបងពេក » ជុងហ្គុកក៏ងាកមុខមកតវ៉ាឡើងមក អោយតែរឿងណាអាក្រក់ ចំណាំមើលចុះចោទគេរហូត ។

« ចាំមើលតែខ្ញុំដឹងថាលោកយកវាទៅបោះចោល ~ ~ »

« យ៉ាងមិច?? ចង់ធ្វើអីបង?? ចង់ចាប់រំលោភបងឬ?? » ជុងហ្គុកក៏បន្លឺមកទាំងអស់សំណើច ថេយ៍ក៏ចងចិញ្ចើមខាំបបូរមាត់សម្លក់ជុងហ្គុកមិនពេញចិត្តប្រយោគបេះបួយរបស់គេទេ ។

« និយាយស្មោគរោគ » ជុងហ្គុកញាក់ចិញ្ចើមម្ខាងទៅរកថេយ៍ព្រមទាំងញញឹមរកគេយ៉ាងច្រឡឺសបឺសហើយក៏អោនមុខមកមើលការងាររបស់នាយវិញ រីឯថេយ៍ក៏បន្តដើររកឆ្មាពណ៌ទឹកក្រូចនោះដដែល ។

« ( ម៉េវៗៗៗៗ. ) » រកបានមួយសន្ទុះប្រហែលជាវារត់ទៅរកម្ចាស់វាវិញបាត់ហើយ ថេយ៍បម្រុងដើរចូលផ្ទះបាយវិញទៅហើយក៏ឮសម្លេងវាយំល្វើយៗខំផ្ទៀងត្រចៀកស្ដាប់រហូតដល់ប្រាកដចិត្តថាវានៅក្នុងទូខោអាវទើបគេក៏ភ្ញាក់ក្រញាញប្រញាល់ប្រញាលទុកចំណីលើពូកដើរមកបើកទូ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯ ( ចប់ )Where stories live. Discover now