ថ្ងៃចូលធ្វើការលើកដំបូងងារជាលេខាក៏បានមកដល់ ថេយ៍ក្នុងឈុតដូចថ្ងៃម្សិលមិញគ្រាន់តែខុសពណ៌ប៉ុណ្នោះ ដើរចុះមកស្រុះស្រូបអាហារពេលព្រឹករួចហើយក៏ទៅធ្វើការ ។
[( SKIP )]
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ទៅ ពួកគេក៏នាំគ្នាចេញពីបន្ទប់សាលធំទូលាយមួយនេះ ។
« ការងារយ៉ាងមិចហើយ ទៅរួចទេ?? » ដោយសារតែពួកគេដើរមកខាងក្រោយគេបង្អស់ ទើបមានឱកាសតែពីរនាក់ ហើយជុងហ្គុកក៏សួរឡើង ។
« មិនអីទេ... អាចទៅបាន »
« អឹម... បើមានបញ្ហាអី សួរអ្នកនាងលីចុះ »
« បាទ៎... »
ជុងហ្គុកក៏ដើរចូលទៅបន្ទប់ការងារខ្លួន ចំណែកឯថេយ៍ក៏ទៅអង្គុយធ្វើការងារជាធម្មតា ។
« ហាឡូម៉ាក់ មានការអ្វីមែនទេ??? » ជុងហ្គុកដកទូរស័ព្ទចេញពីហោប៉ៅ ចុចទទួលលេខរបស់ស្រ្ដីចំណាស់ ឃើញលេខគាត់លោតលើអេក្រង់ពីរបីដងហើយ ទើបតែបានបើកទូរស័ព្ទបន្តិចក៏ស្រាប់តែឃើញលេខគាត់លោតមកម្ដងទៀត ។
<< ជុង ឆាប់មកមើលលោកតាបន្តិចមក លោកតាពេលនេះកំពុងតែសន្លប់ >> ស្រ្ដីចំណាស់និយាយទាំងភិតភ័យ ខណៈភ្នែកសម្លឹងទៅមើលអ្នកជាឪពុកតាមកញ្ចក់ទ្វារជ្រុងតូចមួយដែលមានគ្រូពេទ្យនៅក្នុងនោះដែរព្រមទាំងក្នុងចិត្តក៏បន្ទោសខ្លួនឯងដែរ ព្រោះគាត់បានយកផ្កាដែលទើបនិងទិញមកលម្អក្នុងថូនៃបន្ទប់រួចក៏ដើរចូលទៅបន្ទប់ទឹកស្របពេលដែលគាត់ភ្ញាក់ លម្អ, ក្លិនបុផ្ផាក៏សាយតាមម៉ាសុីនត្រជាក់ចូលច្រមុះគាត់ ធ្វើអោយគាត់ដង្ហក់ខំប្រឹងរកខ្យល់ទាំងលំបាក ល្មមតែគាត់ដឹងថាផ្កាធ្វើអោយគាត់ប្រតិកម្ម គាត់ក៏សន្លប់បាត់ទៅហើយ ។
« បាទ៎ ម៉ាក់ » ជុងហ្គុកប្រញាប់បិទទូរស័ព្ទរួចក៏រហ័សចេញទៅ ។
[ មន្ទីរពេទ្យ ]
គ្រាន់តែមកដល់មុខអាគារមន្ទីរពេទ្យភ្លាម ជុងហ្គុកក៏ប្រញាប់ចុះពីលើឡាន ដើរទៅខាងក្នុងសម្ដៅទៅជាន់ដែលលោកតានាយកំពុងតែនៅ ។
៚ ក្រាក ៚
« លោកតាខ្ញុំយ៉ាងមិចហើយ??? »