ភាគទី8:បងស្រលាញ់អូន🔞

678 68 3
                                    

"ថេយ៍!!"ជុងហ្គុក ស្រែកហៅនាយតូចតិចៗដើម្បីឲ្យគេភ្ញាក់ពីដំណេកព្រោះមើលទៅទៅគេដូចជាយល់សប្តិអាក្រក់ណាស់ហើយបានជាបែកញើសហើយជ្រួញចិញ្ចើមរហូតបែបនេះ។ ថេហ្យុងក៏ស្ទុះងើបឡើងមកភ្លាមទាំងដង្ហក់ ព្រះអើយ!!អំបាញ់មិញគេគេងលក់មួយភាំងហើយយល់សប្ដិមែនទេ?ប៉ុន្តែវាពិតជាដូចការពិតខ្លាំងណាស់ប្រសិនបើទិដ្ឋភាពអំបាញ់មិញនេះមិនមែនជាការយល់សប្តិទេម្លេះខ្លួនប្រហែលជាត្រូវស្លាប់មែនទែនហើយក៏មិនដឹង។

"លោក...មកដល់តាំងពីពេលណា?"នាយតូចប្រឹងសម្រួលអារម្មណ៍ហើយសួរទៅកាន់នាយក្រាស់ដែលឈរនៅចំពោះមុខ

"មកដល់អំបាញ់មិញនេះទេ ហេតុអីក៏មកគេងនៅត្រង់នេះ?"

"គឺខ្ញុំក៏មិនដឹងដែរ ស្រាប់តែអង្គុយសុខៗក៏គេងលក់"

"ចុះមានយល់សប្តិអាក្រក់ទេ?"ជុងហ្គុក សួរហើយក៏ដាក់បង្គុយជិតនាយតូចហើយក៏មិនភ្លេចចាប់លើកគេឲ្យមកអង្គុយលើភ្លៅខ្លួនស៊កដៃឱបចង្កេះគេយ៉ាងរំភើយមិនខ្វល់ពីសាមីខ្លួនគេដែលភ្ញាក់ក្រញាងនោះឡើយព្រោះតែត្រៀមខ្លួនមិនទាន់។

"គឺ...គ្មានទេ"ថេយ៍ឆ្លើយតិចៗ ហើយព្យាយាមបែរមុខចេញបន្តិចព្រោះតែគេមិនមែនជាមនុស្សដែលចេះកុហក ខ្លាចគេចាប់បានពេលឃើញទឹកមុខរបស់ខ្លួន។

"បើគ្មានទេហេតុអីក៏បែកញើសហើយស្រែក?"នាយនៅតែបន្តសួរទាមទារយកចម្លើយពីនាយតូចដើម្បីឲ្យគេឆ្លើយឲ្យបាន។

"អត់មាននោះទេ អត់ពិតមែនណា"នាយតូចឆ្លើយទាំងគ្រវីក្បាលតតាត់

"បើមិនមានទេឱនមុខធ្វើអី?"ជុងហ្គុក និយាយដោយសម្លេងស្រាលហើយក៏ចាប់ផ្ងើយចង្កាថេយ៍ឲ្យងើបមកប្រសព្វជាមួយនឹងមុខរបស់ខ្លួនដោយកាយវិការទន់ភ្លន់បំផុតធ្វើឲ្យកូនបេះដូងតូចដែលនៅក្នុងទ្រូងរបស់នាយតូចឲ្យលោតញាប់ឡើងខុសពីធម្មតា មានអារម្មណ៍ថារំភើបនិងកក់ក្តៅក្នុងពេលតែមួយច្របូកច្របល់លាយឡំគ្នា ពេលនាយមានកាយវិការយកចិត្តទុកដាក់ចំពោះខ្លួនយ៉ាងដូច្នេះ។

"គឺ...អឹម"ពាក្យសម្ដីទាំងប៉ុន្មានក៏ត្រូវបានលេបចូលក្នុងពោះអស់ជំនួសឲ្យសម្លេងគ្រហឹមដើមករបស់នាយតូចពេលដែលនាយក្រាស់ចាប់ក្រសោបមុខរបស់គេយកទៅបឺតជញ្ជក់មាត់គ្មានប្រណីអ្វីបន្តិចសោះ។

 ចំណងស្នេហ៍ពីអតីត🖤Where stories live. Discover now