ព្រឹកថ្ងៃថ្មីឈានចូលមកដល់ មនុស្សម្នានាំគ្នាទៅធ្វើការរៀងៗខ្លួនតាមទម្លាប់។ បើក្រឡេកមើលនៅក្នុងបន្ទប់ដ៏ធំទូលាយដែលរចនាឡើងដោយរបស់របរប្រណីតៗនិងសុទ្ធតែជារបស់មានតម្លៃ បានបង្ហាញឲ្យឃើញថាមានមនុស្សពីរនាក់កំពុងតែគេងឱបគ្នាយ៉ាងមានក្តីសុខហាក់ដូចជាកំពុងតែយល់សប្ដិល្អរៀងខ្លួនយ៉ាងដូច្នោះដែរ។
"ហ៊ឹម...ស្អីសង្កត់នឹង?ធ្ងន់ម្ល៉េះ!"ថេហ្យុង រើខ្លួនតែបន្តិចក៏មានអារម្មណ៍ថាដូចជាមានអ្វីមួយមកសង្កត់អ៊ីចឹងហើយមិនមែនស្រាលទេ គឺធ្ងន់ខ្លាំងណាស់
"អេ៎...ហេ៎!លោក"នាយតូចស្រាប់តែស្ទុះងើបឡើងទាំងមិនបានប្រាប់ដំណឹងមុនធ្វើឲ្យជុងហ្គុកភ្ងាក់មកដែរហើយសែនក្ដៅក្រហាយណាស់លោកអើយ ក្មេងនេះមករំខានដំណេកទាំងព្រឹកតែម្ដងហើយ
"ស្រែកអីខ្លាំងម្ល៉េះ នរណាចាប់រំលោភមែនទេ?"នាយនិយាយទាំងភ្នែកនៅមិនទាន់បើកហើយដៃនៅមិនស្ងៀមចាប់ទាញចង្កេះនាយតូចមកឱបជាប់មិនខ្វល់ពីសាមីខ្លួនគេដែលបើកភ្នែកធំៗ
"លោក លែងទៅ"
"មិន!!"នាយបន្ថែមកម្លាំងដៃឱបលើសដើម
"ខ្ញុំសូមអង្វរណា ខ្ញុំត្រូវទៅសាលា"ជុងហ្គុក បើកភ្នែកឡើងមើលមុខក្មេងដែលនៅចំពោះមុខឃើញថាគេធ្វើទឹកមុខអង្វរកដូច្នេះនាយចង់អស់សំណើច
"ថើបយើងសិនមក បានយើងអនុញ្ញាត"ថេហ្យុង ងាកមកមើលមុខនាយវិញទាំងភ្ញាក់ផ្អើល នេះចង់ឲ្យគេថើបសិនបានឲ្យទៅមែនទេ?ម្ដងជាពីរដងហើយប្រុសម្នាក់នេះចូលចិត្តកេងចំណេញលើខ្លួនណាស់ មិនបានទេចាប់ពីថ្ងៃនេះទៅត្រូវប្រយ័ត្នខ្លួនបន្តិចហើយទើបបាន
"ហេតុអីទៅ?"
"ឬមិនធ្វើទេ?បាន បើអ៊ីចឹងមិនបាច់ទៅសាលាទេ គេងបន្តទៅ"នាយថាហើយក៏ធ្វើជាបិទភ្នែកបម្រះខ្លួនប្រុងគេងវិញ ហើយនៅទាញថេហ្យុងទៅដែរ
"គឺ...បាន"នាយតូចឆ្លើយទាក់ៗព្រោះតែខ្លួនទាំងអៀន ទាំងភ័យណាមួយក៏ខ្លាចប្រុសម្នាក់នេះដែរ ម្ដងល្អម្ដងអាក្រក់គេតាមមិនទាន់ទេ
"ហ៊ឹស..."ជុងហ្គុកសើចដើមក។ថេហ្យុង ក៏ងើបទៅថើបថ្ពាល់នាយមួយខ្សឺតហើយអង្គុយចុះវិញទាំងមុខក្រហមឡើងដូចម្ទេសទុំទៅហើយ
YOU ARE READING
ចំណងស្នេហ៍ពីអតីត🖤
Romance"មិនថាមួយថ្ងៃ មួយខែ មួយឆ្នាំឬក៏មួយជីវិត បងនៅតែរង់ចាំអូន និងរកអូនឲ្យឃើញមិនថាត្រូវពុះផែនដីជាពីរក៏បងមិនបោះបង់ដែរ ថេយ៍ថេយ៍ របស់បង..."ជុងហ្គុក ............. ពេលវេលាដែលរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខបន្ទាប់ពីរកឃើញមនុស្សដែលខ្លួនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្ន...