ផ្ដើមរឿង

2.2K 116 10
                                    

ផាំង ផាំង*

ស្នូរកាំភ្លើងពីរគ្រាប់បន្លឺឡើងបន្តបន្ទាប់គ្នាផ្ដាច់ជីវិតបុរសម្នាក់ស្ថិតនៅក្នុងសភាពពិបាកមើលបំផុតព្រោះទាំងមុខមាត់និងរាងកាយប្រឡាក់ប្រឡូសទៅដោយឈាមក្រហមច្រាលដែលត្រូវគេយកទៅធ្វើទារុណកម្មស្ទើរស្លាប់ស្ទើររស់មុននឹងយកមកសម្លេះចោល។

"បោះសាកសពវាឲ្យក្រពើស៊ី"បុរសមាឌធំខ្ពស់រូបរាងពោរពេញទៅដោយសាច់ដុំទឹកមុខស្រស់សង្ហាតែមានអំណាចបានបញ្ជារទៅកូនចៅឲ្យយកសាកសពមនុស្សក្បត់ដែលខ្លួនបាញ់ដោយផ្ទាល់ដៃឲ្យក្រពើស៊ីដែលក្រពើទាំងនោះចិញ្ជឹមដោយខ្លួននាយផ្ទាល់។

"ទទួលបញ្ជាចៅហ្វាយ"កូនចៅក្រោមឱវាទក៏ឱនក្បាលបន្តិចជាការគោរពដល់ចៅហ្វាយរបស់ខ្លួនដែលដើរចេញពីកន្លែងធ្វើទារុណកម្មជាមួយនឹងទឹកមុខមាំមានអំណាចអាចដុតមនុស្សទាំងរស់បាន។

ម៉ាហ្វៀចន ជុងហ្គុក ជាមនុស្សឈាមត្រជាក់ ម៉ឺងម៉ាត់ចិត្តឆេវឆាវឆាប់ខឹង មិនងាយទុកចិត្តអ្នកណាផ្ដេសផ្ដាសហើយអ្នកដែលចង់មានជម្លោះឬអ្នកធ្វើឱ្យនាយខឹងនោះគឺពិបាកនឹងមានជីវិតរស់នៅស្រួលណាស់ ប៉ុន្តែបើស្រលាញ់ឬទុកចិត្តហើយគឺនាយហួងហែងមិនអាចមានអ្នកណាមកប៉ះពាល់របស់នាយបានឡើយតែបើនៅតែព្រហើនចង់ប៉ះពាល់ ជីវិតស្មើរសូន្យ(ខ្លាំងណាស់អាវ៉ា😬)។ ជាអ្នករកស៊ីជួញដូរទាំងខុសច្បាប់និងស្របច្បាប់ ប៉ុន្តែដោយមានខ្នងបង្អែកធំហើយនាយមានអំណាចស្រាប់ទើបនាយមិនខ្លាចរអាចំពោះអ្នកណាឡើយសូម្បីតែពួកប៉ូលិសក៏មិនហ៊ានក្អកជាមួយដែរ។ មិនត្រឹមតែប៉ុណ្ណោះនាយក៏មានក្លឹប កាស៊ីណូនិងក្រុមហ៊ុនយក្សផលិតស្រាក្រហមធំជាងគេក្នុងទីក្រុងសេអ៊ូលផងដែរ ហើយអ្នកដែលបានរកស៊ីជាមួយនាយគឺមានតែរីកចំរើនប៉ុណ្ណោះ ទោះនាយវ័យក្មេងមែនតែសមត្ថភាពនាយពិតជាអស្ចារ្យខ្លាំងណាស់។

ម៉ាហ្វៀ ចន ជុងហ្គុក

ម៉ាហ្វៀ ចន ជុងហ្គុក

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
 ចំណងស្នេហ៍ពីអតីត🖤Where stories live. Discover now