បន្ទាប់ពីដឹងថាកូនរបស់ខ្លួនស្លាប់ហើយធ្វើឲ្យលោកយាយចនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏មានកំហឹងចំពោះអ្នកធ្វើដាក់កូនប្រុសនិងកូនប្រសារស្រីគាត់ដូចគ្នា។ កាលពីមុនលោកយាយចនក៏ជាអ្នកលេងម្នាក់ដូចគ្នា ហើយលោកចនក្លាយជាម៉ាហ្វៀនេះក៏ដោយសារតែមានគាត់ជាអ្នកបណ្ដុះបណ្ដាលដែរ រហូតមកដល់ជុងហ្គុកទៀត និយាយជារួមគឺត្រកូលចនជាត្រកូលម៉ាហ្វៀមកច្រើនជំនាន់ទៅហើយដែលធ្វើឲ្យអ្នកណាៗក៏ស្គាល់និងកោតខ្លាចគ្រប់គ្នា។ ក្រោយពីរៀបចំពិធីបុណ្យសពរួចរាលអស់ហើយគាត់ក៏បានឲ្យគេស៊ើបពីដំណឹងរបស់ជុងហ្គុកដែលជាចៅប្រុសតែម្នាក់របស់គាត់ ប៉ុន្តែទោះបីជាគាត់ខំរកយ៉ាងណាក៏នៅតែមិនទទួលបានដំណឹងដែរ រហូតដល់ថ្ងៃមួយដែលលោកមីនដែលត្រូវជាប៉ារបស់យុនហ្គីមកពីអាមេរិក(លោកមីនជាកូនចិញ្ចិមរបស់លោកយាយចន ហើយក៏ជាម៉ាហ្វៀម្នាក់ដែរ) ហើយក៏បានឲ្យកូនចៅស្វែងរកគ្រប់ទិសទីរហូតដល់ឃើញជុងហ្គុកនៅជាមួយគ្រួសារអ្នកធម្មតាម្នាក់ហើយក៏បានសុំយកជុងហ្គុកទៅនៅជាមួយវិញ ទាំងមិនភ្លេចអរគុណចំពោះពួកគាត់ដែលបានមើលថែគេរហូតមក។
កម្លោះតូចជុងហ្គុកចាកចេញពីផ្ទះរបស់គ្រួសារលោកគីមនៅពេលដែលថេយ៍មិននៅផ្ទះ ព្រោះបើគេចេញឲ្យដឹងច្បាស់ជាក្មេងនេះយំមិនឲ្យគេចេញឡើយហើយខ្លួនក៏មិនដាច់ចិត្តដែរ។
ក្រោយពីបានមករស់នៅជាមួយលោកយាយមិនបានប៉ុន្មាន កម្លោះតូចកំសត់ក៏ត្រូវបាត់បង់លោកយាយម្នាក់ទៀត គឺលោកយាយចនបានលាចាកលោកដោយសារតែជំងឺ ហើយចាប់ពីពេលនោះមកគេក៏ត្រូវបានលោកមីនជ្រោមជ្រែងនិងមើលថែបង្ហាត់បង្រៀនឲ្យគេក្លាយជាម៉ាហ្វៀតាំងពីតូចដូចជាយុនហ្គីកូនប្រុសរបស់គាត់ដែរ។ ច្រើនឆ្នាំក្រោយមកបន្ទាប់ពីបានក្លាយជាមនុស្សដែលមានអំណាច ឈាមត្រជាក់ ជាម៉ាហ្វៀដែលខ្លាំងពូកែមក ជុងហ្គុកបានទៅរកអ្នកមានគុណរបស់ខ្លួន គឺលោកគីមនិងភរិយាគាត់ព្រមទាំងក្មេងតូចរបស់ខ្លួនដែរ តែពេលទៅដល់ទីនោះអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ មិនឃើញសូម្បីតែផ្ទះហើយគ្រប់យ៉ាងក៏ប្រែប្រួលធ្វើឲ្យគេខកចិត្តជាខ្លាំង និងព្យាយាមស្វែងរកដំណឹងពីពួកគេតែគេនៅតែទទួលបានលទ្ធផលអវិជ្ជមានមកវិញប៉ុណ្ណោះ។
![](https://img.wattpad.com/cover/289524564-288-k195560.jpg)
YOU ARE READING
ចំណងស្នេហ៍ពីអតីត🖤
Romance"មិនថាមួយថ្ងៃ មួយខែ មួយឆ្នាំឬក៏មួយជីវិត បងនៅតែរង់ចាំអូន និងរកអូនឲ្យឃើញមិនថាត្រូវពុះផែនដីជាពីរក៏បងមិនបោះបង់ដែរ ថេយ៍ថេយ៍ របស់បង..."ជុងហ្គុក ............. ពេលវេលាដែលរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខបន្ទាប់ពីរកឃើញមនុស្សដែលខ្លួនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្ន...