ភាគទី12;ថើបកក់

524 65 6
                                    

+Deagu

ជុងហ្គុកបានធូរស្រាលពីរបួសវិញហើយគេក៏អាចដើរចេញមកលេងខាងក្រៅបានតាមធម្មតាវិញហើយ។

"អ្នកមីងអាចប្រាប់ខ្ញុំបានទេថាប៉ាម៉ាក់គាត់នៅទីណា?"អង្គុយសុខៗកម្លោះតូចជុងហ្គុកក៏សួរទៅកាន់លោកស្រីគីមព្រោះគេចង់ដឹងមែនទែនថាពេលនេះគាត់នៅឯណា ហើយហេតុអីគាត់មិនមកតាមរកខ្លួនដូច្នេះ?

"មីងប្រាប់ហើយ ឯងនឹងមិនអីទេមែនទេ?"លោកស្រី

"ហេតុអីទៅ?ខ្ញុំគឺមិនអីនោះទេ គ្រាន់តែចង់ដឹងថាពេលណាគាត់មកយកខ្ញុំទៅវិញ"ជុងហ្គុក

"គាត់ទាំងពីរ...ហ៊ឺយ~ប៉ាម៉ាក់ឯងស្លាប់អស់ហើយ តាំងពីរថ្ងៃកើតរឿងរ៉ាវមកម្លេះ"ទម្រាំតែគាត់ដាច់ចិត្តប្រាប់ទៅជុងហ្គុកគឺគាត់ពិតជាតឹងទ្រូងខ្លាំងណាស់ ខ្លាចប្រាប់ហើយគេនឹងខូចចិត្តខ្លាំងមិនអាចទទួលយកបាន។

"ថាមិច?"កម្លោះតូចផ្ទួនពាក្យទាំងអួលដើមក គេពិតជាមិនជឿថាពួកគាត់ទៅលឿនដល់ថ្នាក់នេះទេ គាត់បានសន្យាហើយថានឹងនាំទៅលេងលោកយាយរបស់គេទាំងអស់គ្នានិងនៅមើលថែគេរហូតតទៅ។

"មែនហើយ ក្មួយស្ដាប់មិនខុសទេគឺគាត់ទៅបានសុខហើយ មីងមិនដឹងថាមានអ្នកណាមានគំនុំលើគ្រួសារក្មួយនោះទេទើបបានជាលបវាយប្រហារនៅតាមផ្លូវហើយបាញ់សម្លាប់គាត់យ៉ាងព្រៃផ្សៃយ៉ាងនេះ"គាត់រៀបរាប់ដោយសម្លេងស្រទន់និងអង្អែលក្បាលក្មេងតូចឲ្យស្ងប់អារម្មណ៍ព្រោះគាត់ខ្លាចថាពេលគេឮហើយនឹងទប់ចិត្តមិនបាន។ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកស្រីគីមភ្ញាក់ផ្អើលនោះគឺជុងហ្គុកមិនស្រែកយំ មិននិយាយអ្វីទាំងអស់គឺគេបែរជាក្ដាប់ដៃយ៉ាងណែនភ្នែកដែលដក់ដោយទឹកភ្នែកក៏សម្លឹងមាំទៅត្រង់ក្ដាប់មាត់យ៉ាងខ្លាំង មើលទៅពេលនេះគេប្រហែលជាខឹងនឹងមានគំនុំជាមួយអ្នកដែលហ៊ានធ្វើបែបនេះដាក់ប៉ាម៉ាក់របស់ខ្លួនខ្លាំងណាស់។

"កូនប្រុសគេមិនយំនោះទេ ប្រសិនបើឯងចង់រឹងមាំ ចង់សងសឹកក៏ពូមិនថាអីដែរឲ្យតែឯងអាចរកមុខឃាតករឃើញហើយត្រូវធ្វើដោយត្រឹមត្រូវនិងត្រជាក់បំផុត ត្រូវគិតមុខគិតក្រោយមិនមែនធ្វើតាមអារម្មណ៍ខឹងនោះទេ ចង់កម្ចាត់សត្រូវគឺត្រូវមើលពីគំនិតនិងត្រូវស្គាល់ពីចរិកគេឲ្យច្បាស់ទើបអាចសម្រេចផលបាន"លោកគីមនិយាយបែបនេះមិនមែនគាត់ចាក់រុកឬអុចអាលឲ្យក្មេងតូចក្លាយទៅជាមនុស្សអាក្រក់អ្វីនោះទេ តែដែលគាត់និយាយនេះគឺគាត់អាចមើលដឹងពីគំនិតជុងហ្គុកពេលនេះហើយគេក៏អាចក្លាយទៅជាមនុស្សម្នាក់ដែលរឹងមាំអាចធ្វើជាម្ចាស់ការលើខ្លួនឯងបាន។វាមិនងាយនោះទេដែលក្មេងមានអាយុត្រឹមតែ11ឆ្នាំមានស្មារតីរឹងមាំនិងមានគំនិតសងសឹកដូចជាគេនោះ។

 ចំណងស្នេហ៍ពីអតីត🖤Where stories live. Discover now