ងឺត~
សម្លេងចាប់ហ្វ្រាំងឡានបានបន្ទរឡើងពេលមកដល់ចំណតរបស់ខ្លួនដែលស្ថិតនៅក្នុងផ្ទះវីឡាដ៏ធំសម្បើមរបស់កម្លោះសង្ហារ យ៉ុងហាន។ ពេលដើរចូលមកដល់ក្នុងផ្ទះភ្លាមអ្វីដែលគេទទួលបានពីឪពុករបស់ខ្លួនគឺកែវភ្នែកមុតស្រួចដែលសម្លឹងមើលគេតាំងពីចូលមកដល់។"ឯងនៅមិនទាន់ឈប់មានទំនាក់ទំនងជាមួយនឹងអាក្មេងនោះទៀតហេស៎?"នេះជាពាក្យដំបូងដែលនាយទទួលបានបន្ទាប់ពីដាក់គូថអង្គុយលើសាឡុងក្បែរគាត់ ហើយគេក៏ដឹងច្បាស់ថាឪពុករបស់គេចង់សម្ដៅទៅលើ ថេហ្យុង ព្រោះមានតែ ថេហ្យុង ម្នាក់គត់ដែលនាយរាប់អានឥឡូវនេះ
ពិតណាស់ គាត់មិនចង់ឲ្យនាយមានទំនាក់ទំនងឬមានសម្ព័ន្ធភាពជាមួយនឹង ថេហ្យុង ឡើយ ព្រោះអី? ព្រោះ ថេហ្យុង ជាកូនអ្នកក្រ មិនសាកសមនឹងឋានៈរបស់គាត់ហើយរឹតតែមិនចូលចិត្តឲ្យកូនប្រុសគាត់ទៅពាក់ព័ន្ធជាមួយ តែបើអ្នកមានៗដូចគ្នាគាត់មានតែរីករាយ(*លក្ខណៈថាគាត់រើសអើងអ្នកក្រ)
"ហេតុអីទៅលោកប៉ា?ថេហ្យុង គេជាមនុស្សល្អសាកសមនឹងរាប់អាន ហើយគេគួរឲ្យអាណិតទៀត ប៉ាមិនគួរគិតអគតិ និងរើសអើងគេនោះទេ"យ៉ុងហាន តបទៅវិញផាំងៗមិនខ្លាចរអាជាមួយនឹងទឹកមុខដ៏គួរឲ្យខ្លាចរបស់ឪពុកខ្លួន
"តែគេមិនដឹងក្មេងខ្ចាត់ព្រាត់មកពីណា បើឯងនៅតែមានទំនាក់ទំនងជាមួយគេទៀតឯងនឹងពិបាកមិនខានទេ"គាត់និយាយដោយប្រាកដប្រជា
"ប៉ាមិនអាចហាមខ្ញុំបាននោះទេ ទោះបីជាគេមិនមានទ្រព្យសម្បត្តិ មិនមែនជាអ្នកធំមកពីណាក៏គេមានសេចក្តីថ្លៃថ្នូរហើយមានចិត្តបរិសុទ្ធដែរ"
"តែគេរាប់អានឯងដោយឃើញតែលុយប៉ុណ្ណោះ បើមិនចង់ចាញ់បោកគេទេឯងគួរតែបញ្ឈប់ទៅ"គាត់និយាយដោយសម្លេងស្មើរ ហាក់ចង់ដាស់តឿននាយឲ្យគិតសារឡើងវិញព្រោះគាត់មើលឃើញច្រើនមកហើយពីមនុស្សដែលរាប់អានគ្នាដើម្បីទាញយកផលប្រយោជន៍ ហើយគាត់ក៏គិតថា ថេហ្យុង ជាមនុស្សដែលមានគំនិតបែបនោះដូចគ្នា
"គេមិនមែនជាមនុស្សបែបនោះទេ ខ្ញុំរាប់អានគេយូរមកហើយគេមិនដែលសុំអ្វីពីខ្ញុំនោះទេ មានតែខ្ញុំទេដែលចង់ធ្វើឲ្យគេនោះ"
YOU ARE READING
ចំណងស្នេហ៍ពីអតីត🖤
Romance"មិនថាមួយថ្ងៃ មួយខែ មួយឆ្នាំឬក៏មួយជីវិត បងនៅតែរង់ចាំអូន និងរកអូនឲ្យឃើញមិនថាត្រូវពុះផែនដីជាពីរក៏បងមិនបោះបង់ដែរ ថេយ៍ថេយ៍ របស់បង..."ជុងហ្គុក ............. ពេលវេលាដែលរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខបន្ទាប់ពីរកឃើញមនុស្សដែលខ្លួនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្ន...