ភាគទី10;ការពិត

565 58 4
                                    

+ពេលរសៀល

ជុងហ្គុក ត្រឡប់ទៅធ្វើការវិញតាំងពីថ្ងៃមកម្លេះដោយទុកឲ្យថេហ្យុងនិងម៉ាហ្វីយ៉ានៅផ្ទះ។តាមពិតម៉ាហ្វីយ៉ាគឺជាមិត្តភក្តិជិតស្និតរបស់ជុងហ្គុកតាំងពីពួកគេនៅតូចៗម្លេះ ហើយដែលថាមានបន្ទប់របស់នាងនោះគឺជុងហ្គុកជាអ្នករៀបចំឲ្យផ្ទាល់ទុកគ្រាន់ពេលនាងមកកូរ៉េម្ដងម្កាលតែប៉ុណ្ណោះ ព្រោះនាងមិនបាននៅកូរ៉េនោះទេគ្រួសារនាងបានផ្លាស់ទៅរស់នៅបរទេសតាំងពីនាងបានអាយុ15ឆ្នាំមកម្លេះ។

នាយតូចដើរចេញពីបន្ទប់បំណងថានឹងទៅសួនផ្កាតែចៃដន្យក៏បានជួបជាមួយនឹងម៉ាហ្វីយ៉ាដែលចេញពីបន្ទប់ដូចគ្នា ថេយ៍ព្យាយាមដើរគេចចេញទាំងឱនមុខចុះមិនហ៊ានមើលមុខនាងចំឡើយព្រោះគិតថានាងជាគូរស្នេហ៍របស់ជុងហ្គុក គេមិនហ៊ានប្រឈមមុខជាមួយនាងនោះឡើយ ណាមួយគេនឹងជុងហ្គុកបានធ្វើរឿងនោះជាមួយគ្នាផងបើនាងដឹងចប់មិនខានឡើយ។

"ប្រញាប់ទៅណានឹងក្មេងតូច?"ឃើញគេគេចមុខពីខ្លួននាងក៏ឃាត់ភ្លាម មើលទៅគេដូចខ្លាចៗយ៉ាងមិចមិនដឹងឲ្យតែពេលជួបមុខដឹងតែគេច នេះគិតថានាងជាសត្វសាហាវខាំគេស៊ីបានគ្រប់ពេលឬយ៉ាងមិចនឹង។

"ខ្ញុំគិតទៅខាងក្រោមបន្តិច"ថេយ៍ឆ្លើយទាំងមិនមើលមុខនាងចំ។ ឃើញដូចច្នោះនាងក្រមុំក៏ដើរទៅជិតហើយថែមទាំងចាប់ផ្ងើយចង្ការគេឡើងមកឲ្យឃើញផ្ទៃមុខរបស់គេច្បាស់ រួចក៏លាន់មាត់÷

"ស្អាតណាស់ អញ្ចឹងតើបានជាជុងស្រឡាញ់"នាងចាប់បង្វិលមុខនាយតូចមើលឆ្វេងស្ដាំៗឃើញថាគេមានមុខតូចក្រមិច សម៉ត់រលោងដូចស្បែកកូនង៉ែត នេះនាងជាមនុស្សស្រីផងស្បែកនាងស្ទើរតែចាញ់ស្បែកគេទៅហើយ។

"អ្នកនាងនិយាយស្អីនឹង?គេមិនបានស្រឡាញ់ខ្ញុំទេ អ្នកនាងយល់ច្រលំហើយ"ថេយ៍ប្រញាប់បកស្រាយភ្លាមព្រោះគិតថានាងមានបំណងមិនល្អមកលើខ្លួន។

"ហេតុអ្វីចាំបាច់ភ័យយ៉ាងនេះ យើងមិនបានធ្វើស្អីឯណា ហើយចុះឯងមកនៅទីនេះយូរឬនៅ?"

"គឺមកបានពីរសប្ដាហ៍ហើយ"

"ខ្លាចបងមែនទេនឹង?"ឃើញគេដូចញ័រខ្លួននាងក៏សួរ ព្រោះខ្លាចថានាងធ្វើឲ្យគេខ្លាចហើយព្យាយាមដូរសព្វនាមខ្លួនឯងដើម្បីឲ្យគេទុកចិត្ត ប៉ុន្តែនាងដូចជាមិនបានធ្វើអីផងហេតុអីត្រូវខ្លាច មើលទៅក្មេងម្នាក់នេះទន់ខ្សោយណាស់មិនអាចផ្ដេសផ្ដាស់បានទេ។

 ចំណងស្នេហ៍ពីអតីត🖤Where stories live. Discover now