« ម្ចាស់ប៉ា » នាយតូចបន្លឺហៅសព្វនាមទ្រង់ដែលនៅចំពោះមុខទាំងអោនក្បាលបន្តិច ។
« ឃើញ Tae ចេញពីរាជដំណាក់ជាមួយ Jungkook តើសប្បាយចិត្តទេ?? » Tae ក៏បួញមាត់ក្រវីក្បាល សប្បាយអ្វីទៅបើទ្រង់ធ្វើបាបរហូតមកដល់រាជដំណាក់បែបនេះនោះ ។
« អញ្ចឹង Tae ចង់ចេញទៅខាងក្រៅជាមួយប៉ាដែរទេ?? » ទ្រង់ផ្ដើមវាចាសាកសួរចិត្តនាយតូចឡើងមក ក្រែងលោរគេព្រម ។
« ខ្ញុំម្ចាស់មិនទៅទេព្រះពរ៎ » ទោះបីជាយាងចេញពីដំណាក់ជាមួយ Jungkook ក៏ដោយក្ដី ប៉ុន្តែគេនៅតែមិនក្លាហានដដែល ។
« ណ្ហើយ..! ប៉ាមិនបង្ខំ Tae ទេ Tae ចូលក្នុងដំណាក់វិញចុះ » ទ្រង់មិនចង់ឲ្យ Tae មានអារម្មណ៍តានតឹង ទើបព្រមសម្រុះសម្រួល ប្រហែលជា Tae ត្រូវការពេលវេលាបន្ថែម ទ្រង់មិនត្រូវបង្ខំ Tae ទេ ។
« ព្រះពរ៎ » Tae អោនក្បាលបន្តិច នាពេលដែលទ្រង់បង្វែរព្រះកាយយាងចេញ ព្រះហស្ដសស្រឡូនបែរមកសកបិទទ្វារដំណាក់ បន្តឃុំព្រះកាយនៅក្នុងនេះបន្តទៀត ។
« ម្ចាស់ម៉ាក់ខ្ញុំយ៉ាងម៉េចហើយរាជពេទ្យ?? » សម្លេងផ្អែមស្រទន់ពិរោះរណ្ដំចេញពីបបូរមាត់ទ្រង់ចោទសួរពីសុខទុក្ខអាការៈរបស់ព្រះជាយាពីរាជពេទ្យ ប្រើព្រហស្ដអង្អែលខ្នងដៃទ្រង់ថ្នមៗ. សម្លឹងមើលទ្រង់ជាមួយនឹងព្រះទ័យព្រួយបារម្ភ ។
« ម្ចាស់ក្សត្រីស្រកកម្ដៅបន្តិចហើយសោយថ្នាំតែពីរដងទៀត សុខភាពទ្រង់នឹងធម្មតាវិញហើយក្រាបទូល៎ » បន្ទាប់ពីរៀបរាប់អាការៈទ្រង់រួចហើយ រាជពេទ្យក៏រូតរះរៀបចំសម្ភារៈចេញពីរាជដំណាក់ដោយសារតែគាត់អស់កាតព្វកិច្ចនៅទីនេះទៀតហើយ ។
« ទុកឲ្យខ្ញុំយកទៅថ្វាយទ្រង់ » នាងបម្រើក្រោយពីរៀបចំស៊ុបមួយចានរួចរាល់ហើយ នាយតូចក៏យាងមកដល់ល្មម សកព្រហស្ដកាន់ថាសនោះរួចទើបបង្វែរព្រះកាយត្រឡប់ទៅវិញ ។
មកដល់ក្នុងដំណាក់ ទ្រង់ក៏ប្រថាប់កាយាក្បែរទ្រង់ដែលកំពុងតែផ្ដេកខ្នងនឹងក្បាលគ្រែ ហើយក៏បញ្ចុកស៊ុបទ្រង់មួយៗ. យ៉ាងយកចិត្តទុក្ខដាក់ ។ កន្លងមកថ្វីត្បិតតែទ្រង់នៅតែខ្លាចរអានឹងការយាងចេញពីព្រះរាជដំណាក់ ប៉ុន្តែទឹកព្រះទ័យបារម្ភខ្វល់ខ្វាយរបស់ទ្រង់នៅតែដដែល ភ្លាមៗ. ស្រាប់តែសម្រឹបជើងរបស់ Jungkook ក៏បន្តមកស្រាលៗ. ព្រោះតែមិនចង់រំខានពួកទ្រង់ទាំងពីរ ។
YOU ARE READING
✵ ម្ចាស់បេះដូងបង ✵
Romanceពួកយើងជាបងប្អូនបង្កើតនឹងគ្នា! ហេតុអីបែរជាស្រឡាញ់គ្នាក្នុងន័យស្នេហាប្រុសនឹងស្រីទៅវិញ!! Jungkook Dalevis X Taehyung Delevis