រយៈពេលបីថ្ងៃនេះវត្តមាននៃបាត់ព្រះកាយទ្រង់ក៏កន្លងផុតទៅ ។ នាយតូចប្រថាប់កាយាលើកៅអី សកព្រហស្ដលូកទៅចាប់ក្រាស់មកសិតសក់តិចៗ. រួចទើបងើបមកវិញ ។
ការតែងព្រះកាយក៏ស្រស់ស្អាតមានសណ្ដាប់ធ្នាប់ដូចសព្វមួយដង ប៉ុន្តែពេលទ្រហ់បើកទ្វាររាជដំណាក់ ទ្រង់ក៏ពង្រីកស្នាមញញឹមយ៉ាងស្រទន់ដោយសារតែ Jungkook ឈរត្រង់នេះនោះឯង ។ គេមិនដឹងថាទ្រង់មកដល់ពេលណា៎នោះទេ ដឹងត្រឹមតែថាហួសបីថ្ងៃទ្រង់នឹងត្រឡប់មករកខ្លួនវិញ ។
« បាច់ផ្កាកុលាបដែលទ្រង់ចូលចិត្ត យើងជូនទ្រង់ » ទ្រង់លើកបាច់កុលាបនោះឡើងលើបន្តិចដើម្បីឲ្យ Tae ចាប់អារម្មណ៍នឹងវា ហើយគេក៏ទទួលយកវាមកកាន់នឹងដៃមួយគូទាំងមិនភ្លេចអរព្រះគុណទ្រង់ទាំងញញឹម ។
ព្រះអង្គម្ចាស់ Noah ឃើញមួយភ្លែតក៏មិនសូវជាពេញព្រះទ័យនោះទេ ប៉ុន្តែពេលដែលគំនិតល្អៗ. ចូលមកក្នុងព្រះទ័យទ្រង់ ទ្រង់ក៏ប្រែជាផ្លាស់ប្ដូរចិត្តមកជាញញឹមញញែមមកវិញ រួចទើបជម្លៀសព្រះកាយចេញពីទីនោះ ។
ទេសភាពព្រៃព្រឹក្សារដែលប្រៀបដូចជាឋានសួគ៌មានតែធម្មជាតិខៀវស្រងាត់បានផ្ដិតយកដោយព្រះនេត្រទ្រង់ ។ ថាហើយគេច្បាស់ជាបានមកទីនេះជាមួយទ្រង់ម្ដងទៀតជាក់ជាពុំខានទេ ។
« ទឹកជ្រោះនៅទីនេះធ្លាក់ខ្លាំងណាស់ហើយត្រជាក់ទៀតផង ទ្រង់កុំដោះអាវនេះចេញដឹងទេ?? » Jungkook ដោះអាវក្រៅចេញពីព្រះកាយ សកលើកាយនាយតូចទាំងមិនភ្លេចផ្ដាំផ្ញើរគេនោះទេ ខណៈដែល Tae អោបបាច់ផ្កាដែលគេជូនជាប់នឹងកាយា ។
« ព្រះពរ៎ត្រជាក់ណាស់ ប៉ុន្តែខ្ញុំម្ចាស់ចូលចិត្ត » ស្នាមញញឹមបង្ហាញធ្មេញតិចៗ. របស់ទ្រង់បានធ្វើឲ្យ Jungkook សម្លឹងមិនដាក់ភ្នែក ។ គយគន់ព្រះភក្រ្តដ៏ស្រស់សោភាដូចធីតានាឋានតុសិតល្អល្អះគ្មានទើសព្រះទ័យ នាំឲ្យនាយតូចចាប់ផ្ដើមអៀនមិនហ៊ានងើបមុខមើលគេចំនោះទេ ។ មកមើលគេបែបនេះ ដឹងគេអៀនទេព្រះពរ៎?? ។
« យើងមានកន្លែងមួយចង់បង្ហាញឲ្យទ្រង់ឃើញ » ទ្រង់ដើរមកកៀកនឹងមនុស្សដែលកំពុងតែតែប្រថាប់នឹងកៅអី យាព្រហស្ដទៅរកគេ ហើយគេក៏ព្រមតបត. ព្រហស្តនោះយាងដំណើរតាមទ្រង់ ។
ČTEŠ
✵ ម្ចាស់បេះដូងបង ✵
Romanceពួកយើងជាបងប្អូនបង្កើតនឹងគ្នា! ហេតុអីបែរជាស្រឡាញ់គ្នាក្នុងន័យស្នេហាប្រុសនឹងស្រីទៅវិញ!! Jungkook Dalevis X Taehyung Delevis