ព្រះកាយសមសួនជើងស្រឡូនមួយគូបោះជំឈានទៅមុខមួយៗ. មិនឲ្យឮសម្រឹបនោះទេ ប្រថាប់លើកៅអីនាបន្ទប់សោយក្រយាតែមួយអង្គឯង ។ អង្គុយរងចាំបន្តិច នាងបម្រើក៏លើកម្ហូប ( ព្រះឱជារស ) សម្រាប់ទ្រង់រួចទើបម្នីម្នានាំគ្នាបញ្ចៀសខ្លួនត្រឡប់ទៅវិញ ។ ដំណាក់ក្រយាមានតែទ្រង់មួយអង្គប៉ុណ្ណោះ ហេតុចម្លែកណាស់ ទ្រង់មិនដែលយាងចុះមកសោយក្រយាក្នុងដំណាក់ក្រយាតែអង្គឯងនោះទេ ប៉ុន្តែថ្ងៃនេះទ្រង់ខុសពីសព្វមួយដង??! ។
[ S K I P ]
បន្ទាប់ពីបំពេញតួនាទីក្នុងដំណាក់ម្ចាស់ក្សត្រីរួចរាល់ហើយ ទ្រង់ក៏យាងចេញមកខាងក្រៅវិញ ឆ្ពោះជំហានចុះទៅខាងក្រោមក្នុងបំណងចង់ទៅដំណាក់ធ្វើក្រយាប៉ុន្តែ...
« អ្នកអង្គម្ចាស់កំពុងតែរងចាំទ្រង់ក្រោយរាជដំណាក់ក្រាបទូល៎ »
« សង្ឃឹមថាលើកនេះទ្រង់មិនបដិសេធទៅចុះ » មកដល់ច្រកទ្វាររាជដំណាក់ វត្តមានទ្រង់ដ៏ស្រស់សង្ហារក៏ស្វាគមន៍យ៉ាងរាក់ទាក់ រាព្រហស្ដឲ្យនាយតូចក្នុងបំណងឲ្យគេកាន់ ។ ពីរលើកហើយដែលទ្រង់បដិសេធមិនចង់ជិះសេះ ប៉ុន្តែលើកនេះសង្ឃឹមថាទ្រង់នឹងយល់ព្រមជាមួយខ្លួនទៅចុះ ។
« ព្រះពរ៎ » ព្រះភក្រ្តញញឹមរបស់ទ្រង់បែបប្រាកដប្រជាបានធ្វើឲ្យនាយតូចមិនប្រកែកតវ៉ា លើកព្រះហស្ដដាក់លើដៃរបស់ទ្រង់តបត. វិញ ហើយទ្រង់ក៏នាំគេចេញពីរាជដំណាក់ឆ្លងកាត់កូនស្មៅខ្ចីបន្តិច ក៏ដល់កន្លែងសេះស. របស់ទ្រង់ ។ ទ្រង់ប្រើព្រហស្ដក្រសោបចង្កេះតូចឲ្យប្រថាប់លើខ្នងសេះរួចហើយទ្រង់ឡើងប្រថាប់តាមក្រោយ ។
« ឃើញទេទ្រង់ឈប់ខ្លាចហើយ » ចូលមកដល់ក្នុងព្រៃ Jungkook ក៏បន្លឺទៅនាយតូចស្របពេលដែលច្រមុះស្រង់ក្លិនក្រអូបទឹកអប់ផ្កា Vanilla ប្រហើរៗ. ពីសរសៃរសក់ដោយច្រមុះស្រួចយ៉ាងឈ្លក់វង្វេង ។
« ព្រះពរ៎ » សម្លេងស្រួយស្រេសមិនកាចឆ្នាស់របស់ទ្រង់ក៏បន្លឺឡើងជាសុរសៀងយ៉ាងពិរោះណែណង បែរព្រះភក្រ្តទៅញញឹមពង្រាយស្រាលៗ. ដាក់ទ្រង់បន្តិច ។ មានឆ្ងល់ទេហេតុអ្វី ឫកពារសម្ដីកាចឆ្នាស់ប្រកែកតវ៉ារបស់ទ្រង់ទៅណា៎អស់ សូម្បីតែទ្រង់ផ្ទាល់ក៏ពុំយល់ដែរ ។
ŞİMDİ OKUDUĞUN
✵ ម្ចាស់បេះដូងបង ✵
Romantizmពួកយើងជាបងប្អូនបង្កើតនឹងគ្នា! ហេតុអីបែរជាស្រឡាញ់គ្នាក្នុងន័យស្នេហាប្រុសនឹងស្រីទៅវិញ!! Jungkook Dalevis X Taehyung Delevis